សត្វស្វាចិញ្ចឹមមរួចពីចំណង ខាំក្មេងស្រី២នាក់របួសធ្ងន់ និងស្រាល
ខេត្តកំពង់ឆ្នាំង៖ កុមារីម្នាក់២នាក់បងប្អូន ម្នាក់បានរងរបួសធ្ងន់ចំណុចរង្វង់ភ្នែកទាំងសងខាង និងកុមារា ម្នាក់ទៀតជាប្អូនបានរងរបួសស្រាល ដោយសារសត្វស្វាមួយក្បាល ដែលគេចិញ្ចឹមបានរួចពីចំណង រត់មកខាំ ។ ហេតុការnណ៍នេះបានកើតឡើងនៅវេលម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅ ភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង។ អាណាព្យាបាលទើបយកកូនស្រី ដែលរបួសធ្ងន់មកមន្ទីរពេទ្យខេត្ត នៅព្រឹកថ្ងៃទី២ ខែសីហានេះ បន្ទាប់ពីមានសភាពរបួសធ្ងន់។
បុរសឈ្មោះ រ៉ុម បារាំង អាយុ២៧ឆ្នាំ ជាឪពុក កុមាររងគ្រោះបាននិយាយឲ្យដឹងថា៖ កូនស្រីគាត់ដែលរងរបួសធ្ងន់ ដោយសារសត្វស្វាខាំ មានឈ្មោះ រុំ ចំរើន អាយុ៦ឆ្នាំ ចំណែក កូនប្អូនឈ្មោះ រុំ មករា អាយុ៣ឆ្នាំ បានរងរបួសស្រាល ។ មុនពេលកើតហេតុ កូនៗរបស់គាត់បានលេងដីប្រឡាក់ខ្លួន ហើយម្តាយវាបានដេញឲ្យទៅងូតទឹកពាងក្បែរផ្ទះ ខណៈដែលកូនគាត់ទាំងពីរកំពុងងូតទឹក ស្រាប់តែមានស្វា យ៉ាងធំ ១ក្បាល បានរួចពីចំណង ស្ទុះមកលើមាត់ពាង ហើយបានខាំក្រញ៉ី កូនស្រីគាត់ លើភ្នែកទាំងសងខាង និងបានខាំដៃកូនប្រុសគាត់ថែមទៀត ស្របពេលកូនគាត់ស្រែក ឮដល់គាត់ និងអ្នកជិតខាង បានស្ទុះទៅជួយ ទម្រាំយកកូនស្រីគាត់ចេញស្វាកំណាចនោះបានខាំ កូនស្រីគាត់បានបួសធ្ងន់ទៅហើយ ។
ក្រោយកើតហេតុ គាត់បានយកកូនស្រីគាត់មកមណ្ឌលសុខភាពស្រុក កំពង់លែង មួយយប់ព្រឹកឡើង ដោយសារតែមុខរបួសធ្ងន់ធ្ងរ និងណាមួយចង់ដឹងថា៖ តើវាប៉ះពាល់ដល់ កែវភ្នែកដែរអត់ ផង គាត់ក៍បញ្ជូនមកមន្ទីរពេទ្យខេត្តជាបន្តទៀត ។ នៅក្នុងមន្ទីរពេទ្យខេត្ត លោកគ្រូពេទ្យផ្នែក ចក្ខុសាស្ត្រ ក្រោយពេលពិនិត្យ គ្រាប់ភ្នែក បានប្រាប់ថា ឲ្យសម្រាក នៅក្នុងមន្ទីរពេទ្យ១ថ្ងៃ២សិន ព្រោះនៅតាមដានសភាពរបួសលើភ្នែកនៅឡើយ ។
ឪពុកកុមារីរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា៖ ម្ចាស់សត្វស្វានោះ មានឈ្មោះ សុភ័ណ្ឌ អាយុ៣៨ ឆ្នាំ ឯប្តីគាត់ ឈ្មោះ វ័ន្ត ចាន់ថា អាយុ៣៩ឆ្នាំ ក្នុងរឿងនេះគាត់បានព្រមព្រាងគ្នាសន្យា ជួយចេញថ្លៃព្យាបាលរបួសកូនគាត់ទាំង២ រហូតដល់ជា សះស្បើយ ចំណែកសត្វស្វា ក្រោយពេលកើតហេតុ ត្រូវម្ចាស់ចាប់បានកាត់ទោសប្រហាជីវិតបាត់ហើយ៕ រិទ្ធិ ជ័យ
http://ift.tt/2auJ1lY