អ្នកមានធនធាន២នាក់ប្តឹងដណ្តើមដីទំហំ៨៧ម៉ែត្រការ៉េភាគីដើមបណ្តឹងថាគាត់ទិញពីម្ចាស់ដើមរួចមកបាន បរិចាកអោយប្រជាពរដ្ឋធ្វើផ្លូវដើរ ពេលចុងចម្លើយបិតផ្លូវដើរទើបគាត់ប្តឹងទារដីគាត់នោះមកវិញ
ខេត្តកំពង់ឆ្នាំង៖ រឿងទំនាស់ដីលំនៅដ្ឋានមួយកន្លែងទំហំ១៤.៥០មគុណនិង៦ម នៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ត្រូវបានអ្នកមានធនធាន២នាក់ប្តឹងទាមទារយកមកគ្រប់គ្រងទៅវិញទៅមក រឿងនេះសាលាស្រុកទឹកផុសបានផ្សះផ្សារចំនួន៤ដងហើយមិនស្រុះស្រួលគ្នាទេ ស្រុកនិងត្រូវបញ្ជូនជូនរឿងនេះទៅខេត្តទៀត។
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ លោក ឯល ព្រហ៊ីម ជាម្ចាស់ស្ថានីយលក់ប្រេងរស់នៅក្នុងភូមិឃុំខាងលើជាភាគគីដើមបណ្តឹងបាននិយាយនៅលើដីទំនាស់អោយដឹងថា ៖ គាត់បានទិញដឺធ្វើស្ថានីយប្រេងបូកនិងដីទំនាស់នេះពីម្ចាស់ដើមឈ្មោះ អៀម ឡុង មានបណ្តោយ៤៨ម ទទឹង១៤,៥០ម ស្មើនិងទំហំ៦៩ ៧ម៉ែត្រការ៉េនៅក្នុងឆ្នាំ២០០២ ពេលនោះមានលោកមេឃុំ និងមេភូមិវាស់វែងអោយ និងធ្វើលិ ខិតទិញលក់ លិខិតស្នើសុំកាប់កាន់ត្រឹមត្រូវ។ ក្រោយពេលទិញដីបានតាមសំណូមពរអ្នកលក់ដី គាត់បានទុកដីទំនាស់ខាងលើនេះមានផ្លូវទទឹង៦ម បណ្តោយ១៤,៥០ម អោយប្រជាពល រដ្ឋក្នុងភូមិធ្វើផ្លូវដើរចេញចូល។
ក្រោយមកនៅក្នុងឆ្នាំ២០១៦នេះ ឈ្មោះ លាង ស៊ុនហេង ហៅធុល ជាចុងបណ្តឹងបានធ្វើរបងបិតផ្លូវប្រ ជាពលរដ្ឋធ្លាប់ដើរពីក្រោយយកទាំងដីដែលគាត់ទុធ្វើផ្លូវអោយប្រជាពលរដ្ឋដើរ ទើបប្រជាពលរដ្ឋដែលបានសុំដីពីគាត់ធ្វើផ្លូវដើរមានចំនួន១៦នាក់បានប្តិតមេដៃ ប្រគល់ដីផ្លូវនេះដែលលេងបានដើរអោយគាត់គ្រប់គ្រងវិញ ទើបគាត់ប្តឹងទាមទារយកដីនេះពីចុងបណ្តឹង។លោកសំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ចុះមកស្រាវ ជ្រាវមើលឯកសារ និងដោះស្រាយរឿងនេះដោយយុត្តិធម៌ផង។ ដោយឡែកការដោះស្រាយចំនួន៤ដងលោកអភិ បាលស្រុកទឹកផុសថា លោកអោយដីនេះទៅប្រជាពលរដ្ឋធ្វើផ្លូវដើរបាន ឥឡូវនេះប្រគល់ដីទំនាស់នេះអោយលោកធុលទៅ គឺបានបុណ្យដូចគ្នាទេ។ តែលោកឯល ព្រហ៊ីម និយាយថាលោកប្តឹងសុំយកដីទំនាស់នេះតែ៤ម៉ែត្រទេ បើអោយដីនេះទៅលោកធុលទាំងអស់ លោកមិនព្រមអោយទេ តែបើអោយទៅអ្នកស្រុកក្នុងភូមិធ្វើជាផ្លូវដើរសំរាប់ភូមិគឺលោកអោយទាំអងស់បាន។
លោក អៀម ឡុង ជាម្ចាស់ដីលក់អោយលោក ឯល ព្រហ៊ីម បាននិយាយអោយដឹងថា៖ (មានសម្លេងក្នុងខ្លីបវីដេអូ៣ខ្លីប ពីលេខ៦ដល់លេខ៩) ពីមុនមកខ្ញុំជាម្ចាស់ដីបានលក់ដីនេះអោយលោក ឯល ព្រហ៊ីម និងបានសុំអោយគាត់ទុកផ្លូវអោយប្រជាពលរដ្ឋដើរ៦ម ពេលនោះគាត់ក៏បានទុកផ្លូវ៦ម អោយប្រជាពលរដ្ឋដើរពិតមែន។
លោក ចាន់ មាន អាយុ៧២ឆ្នាំ ជាប្រជាពលរដ្ឋក្នុងភូមិបានអោយដឹងថា. ពីមុនមកប្រជាពលរដ្ឋទាំង១៦គ្រួសារបានសុំដី៦មពីឈ្មោះ ឯល ព្រហ៊ីម ដើរពិតមែនគឺពេលគាត់ធ្វើការាស់សាំងគាត់បិតបានធ្វើបិតផ្លូវដើរនោះទេ។ តែក្រោយមកពេលលោកធុល ធ្វើរបងព័ទ្ធដីក៏បានបិតផ្លូវដើរហើយប្រជាពលរដ្ឋក៏បានប្តឹង ក្រោយមកក៏មានការសម្របសម្រួល ដោ យលោកធុល បានជួយចាក់ដី១០០ឡានធ្វើផ្លូវចាស់ខាងក្រោយក្នុងភូមិចេញទៅខាងជើងទើបញ្ចប់រឿងទៅ។ ហើយនៅពេលលោកធុល បិតផ្លូវធ្លាប់ដើរនេះជិតលេអបានដើ ទើបប្រជាពលរដ្ឋ១៦គ្រួសារបាននាំគ្នាប្តិតមេដៃប្រគល់ដីផ្លូវ៦ម នេះអោយទៅលោកឯល ព្រហ៊ីម វិញគឺប្រជាពលរដ្ឋមិនបានប្តឹងទាមទារយកផ្លូវនោះដើរវិញខុសនិងកិច្ចសន្យាជាមួយលោកធុល នោះទេ។
ដោយឡែកភាគីចុងចម្លើយ ឈ្មោះ លាង ស៊ុនហេង ហៅធុល បាននិយាយអោយដឹងថា៖ លោកបានទិញដីនេះក្នុងឆ្នាំ២០១០ មានផ្លូវចូល៦ម និងដីខាងក្នុងទទឹង២១ម បណ្តោយ៤៨ម៉ែត្រ។ កន្លងមកលោកបានចាក់ដីធ្វើរបងធ្វើរោង នៅលើដីទំនាស់នេះ មិនដែលឈ្មោះ ឯល ព្រហ៊ីម រករឿងឡើយ តែក្រៅយពីលោកបានដោះស្រាយជាមួយប្រជាពលរដ្ឋចប់ ក៏ស្រាប់តែឈ្មោះ ឯល ព្រហ៊ីម ប្តឹងថាដីផ្លូវ៦មនេះជាដីលោកទៅវិញ។ ដោយឡែកពេលលោកដោះស្រាយធ្វើចាក់ដីផ្លូវ១០០ឡានអស់១៦០០ដុល្លាជូនប្រជាពលរដ្ឋៗ ២៣គ្រួសារបានចុះកិច្ចសន្យាថា មិនប្តឹងផ្តល់ទាមទារដីផ្លូវនេះទៀតទេ ឥឡូវបែរជាពួកគាត់ប្តឹតមេដៃគាំទ្រអោយគេប្តឹងទារដីនេះទៅវិញ។
ចំណែកស្រី ឈ្មោះ ណុច យ៉យ ជាម្ចាស់ដីបានលក់អោយលោក ធុល បាននិយាយអោយឹងថា៖ ខ្ញុំបានលក់ដីអោយឈ្មោះធុលបណ្តោយ៤៨ម៉ែត្រទទឹង២១ម៉ែត្រ និងមានផ្លូវចូល៦ម ពីផ្លូវជាតិចូលទៅ ។
រឿងនេះតាមការពិនិត្យលើលិខិតស្នើសំកាន់កាប់ដីទាំង២ភាគីដែលសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិ គឺសង្ស័យថា លោកមេឃុំបានចុះហត្ថលេខា លើលិខិតទិញលក់ដីជាន់គ្នាលើចំណុចដីទំនាស់ ដែលរឿងនេះនឹងឈានទៅប្តឹងផ្តល់គ្នានៅតុលាការបន្តទៀត ដែលភាគីទាំង២ចង់ឈ្នះតែរៀងៗខ្លួនមិនខ្លាចអស់លុយនោះទេ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2aREFYo