ប្រចណ្ឌ័ស្រីស្នេហ៍ចាក់សាំងដុតគំរាមឆេះរលាកស្រីស្នេហ៍និងកូនស្រីអាយុ១០ឆ្នាំធ្ងន់ធ្ងរត្រូវប៉េអឹមចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន បន្ទាប់ពីរូបគេបានចាក់សាំងដុតតូបលក់ឥវ៉ាន់បណ្តាលអោយឆេះរលាកខ្លួនស្ត្រីម្នាក់ដែលជាសង្សារលួចលាក់និងកូនស្រីអាយុ១០ឆ្នាំរបស់នាង។ ករណីខាងលើនេះបានកើតឡើងនៅម៉ោង៧យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌។
លោក លឹម ហាក់ នាយការិយាល័យព្រហ្មទ័ណ្ឌកងរាជអាវុថហត្ថខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ជនសង្ស័យខាងលើមានឈ្មោះ សុខ រ៉ាម៉េត អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ តាមចម្លើយសារភាពគេនិយាយថា គេមានការអត់ចិត្តជាស ង្សាររបស់គេ ដោយមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួចគេក៏បានយកសាំង១ដបចំណុះ
១លីត្រដាក់លើដីក្នុងតូបលក់ឥវ៉ាន់របស់នាងៗឃើញក៏ប្រវាយប្រតប់គ្នា ពេលភ្លើងសាំងឆាបឆេះ ក៏ឆាបឆេះតូបនិងខ្លួននាងនិងកូននាងតែម្តង បណ្តាលអោយរបួសធ្ងន់ធ្ងរ។
លោក លឹម ហាក់ បានអោយដឹងទៀតថា៖ ស្ត្រីរងគ្រោះមានឈ្មោះ លី សុគន្ធា អាយុ២៤ឆ្នាំ ឆេះរលាកខ្លួន៥០% ចំណែកកូនស្រីនាងឈ្មោះ ម៉ៅ សុឡី អាយុ១០ឆ្នាំ ជាកូនប្តីដើម បានឆេះរលាកខ្លួនធ្ងន់ធ្ងរ ឯតូបលក់វ៉ាន់បានឆេះអស់៨០%។
ក្រោយពេលកើតហេតុអ្នកស្រុកក្នុងភូមិបានជួយពន្លត់ភ្លើងឆេះតូបលក់ឥវ៉ាន់ ហើយក៏បាននាំគ្នាប្តឹងមន្ត្រីកងរាជអាវុធហត្ថស្រុកបរិបូណ៌ ចាប់ឃាត់ខ្លួនជនសង្ស័យកសាងសំ ណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចាត់ការបន្ត បញ្ជូនខ្លួនទៅតុលាការខេត្ត។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តទាំងយប់ និងដោយរបួសធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យខេត្តបញ្ជូនបន្តទៅពេទ្យទីក្រុងភ្នំពេញ។
តាមការស្រាវជ្រាវរបស់កងរាជអាវុធហត្ថនៅក្នុងមូលដ្ឋានបានអោយដឹងថា៖ ស្រី្តរងគ្រោះគឺជាសង្សារលួចលាក់របស់ជនសង្ស័យ រស់នៅជាមួយគ្នា និងលួចជួបគ្នាម្តងម្កាលហើយស្ត្រីរងគ្រោះមានកូន២នាក់បានលែងលះប្តីដើមបាន២ឆ្នាំហើយដោយសារតែនាងមានសង្សារលួចលាក់ខាងលើនេះ។ ករណីខាងលើនេះគឺបណ្តាលមកពីជនសង្ស័យប្រចណ្ឌ័ ចាក់សាំងដុតគំរាមតូប ពេលប្រវាយប្រតប់គ្នាភ្លើងសាំងផ្ទុះឆេះឡើង ក៏ឆេះខ្លួនជរងគ្រោះម្តាយ និងកូនស្រីតែម្តងទៅ៕ ( រិទ្ធិជ័យ )
http://ift.tt/2bmacSW