សមាគមន៍អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ចុះបើកប្រាក់មរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន៤គ្រួសារ នៅស្រុកបរិបូណ៌ និងសង្កាត់ផ្សារឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ សមាគមនន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ បានសហការណ៏ជាមួយអាជ្ញាធរស្រុកអាជ្ញាធរមូលដ្ឋានចុះបើកប្រាក់មរណៈសង្គ្រោះជូនគ្រួសារសពជនពិការចំនួន៤គ្រួសារនៅក្នុងស្រុកបរិបូណ៌ និងសង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក កែវ ចក់ចំរើន ប្រធានការិយាល័យបេឡា នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង និតិសម្បទា ខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ក្នុងពិធីនេះមានការចូលរួមពីលោក ផាន់ គីម បេឡាជាតិអតីតយុទ្ធជន លោក យង់ សៅវុឌ្ឍី អនុប្រធានមន្ទីរសង្គមកិច្ច លោក នន់ រាសី មេបញ្ជារការរងសឹករងខេត្ត តំណាងរប ស់ឯកឧត្តម ធន ធឿន ប្រធានគណកម្មការ ស អ ក ខេត្ត លោកអភិបាលស្រុក និងលោកមេឃុំផ្សារ។
លោកបន្តថា៖ ដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេច ហ៊ុន សែន ជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលកន្លងមកសម្តេច តែងតែគិតគូរអំពីការលំបាក និង សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារជានិច្ចគ្រប់មូលដ្ឋានដោយសម្តេចបានផ្តាំផ្ញើរថា ពេល បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារមានទុក្ខលំបាកគ្រប់ក្នុងមូលដ្ឋានសមាគមន៍អតីតយុទ្ធជននៅ ទី នោះ ត្រូវតែចុះជួយដោះស្រាយអោយបានទាន់ពេលវេលាមិនត្រូវបោះបង់ចោលពួកគាត់ឡើយ។ ជាក់ ស្តែងនៅក្នុងថ្ងៃទី១១ ខែសីហានេះក្រុមការងារសមាគមន៍ក៏បាមចុំដល់លំនៅដ្ឋានគ្រួសារសពដោយផ្ទា ល់គឺ២គ្រួសារនៅក្នុងស្រុកបរិបូណ៌ និហ២គ្រួសារទៀតនៅក្នុងសង្កាត់ផ្សារឆ្នាំង ដោយក្នុង១គ្រួសារៗបាន បើកជូននូវប្រាក់មរណៈសង្គ្រោះចំនួន៤លានរៀល។
លោក កែវ ចក់ចំរើន ក៏បានអំពាវនាវ ដល់អាជ្ញាធរគ្រប់មូលដ្ឋាននិងសាខាសមាគមន៍អតីត យុទ្ធ ជនគ្រប់ស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំផងដែរ ត្រូវតាមដានគ្រប់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមាន ការ លំបាក និងមានខ្វះខាតជីវភាព នៅក្នុងមូលដ្ឋានរបស់ខ្លួនហើយត្រូវរា យការណ៍អោយបានទាន់ពេល វេ លាមកសមាគមន៍អតីតយុទ្ធជនខេត្ត ដើម្បីក្រុមការងារសមាគមន៍អតីតយុទ្ធជនខេត្ត ជួយដោះស្រាយ រាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជនអោយបានទាន់ពេលវេលា៕ ( រិទ្ធិជ័យ )
http://ift.tt/2aPLWsB