Insurance

728x90

ទីបំផុត សមត្ថិកច្ចចាប់ខ្លួនជនសង្ស័យ៤នាក់ក្នុងករណីរំលោភសម្លាប់នារីខារ៉ាអូខេ កាលពី៤ខែមុន ក្នុងនោះឃាតករម្នាក់ជា….

ខេត្ត​ព្រះសីហនុៈ​MC.​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី កុល ផា​លី ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០៧​កក្កដា​ឆ្នាំ​២០១៧​នេះ បាន​បង្ហាញមុខ​ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​រំលោភ​សម្លាប់ចំនួន​០៤​នាក់​ ក្នុងចំណោម​០៥​ដែល​បានធ្វើ​សកម្មភាព​កាលពី​កាលពី​ថ្ងៃទី​១៣​ខែ​មីនា ​ឆ្នាំ​២០១៧ ​កន្លងទៅ នៅ​ចំនុច​អូ​ត្រេះ​២ ស្ថិត​ក្នុងភូមិ​០៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ថ្លែង​ក្នុង​ឪ​កាស​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​០៤ ដែលជា​ឃាតកររំលោភ​សម្លាប់​ទៅលើ​ស្ត្រី​បំរើខារ៉ា​អូ​ខេ ក្រោយ​មន្ទី​រសុខាភិបាល ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី កុល ផា​លី ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌបាន​គូសបញ្ជាក់ថា បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ​អស់​រយះពេល​ជិត​៤​ខែ​មក លើ​សំណុំរឿង​ពាក់​ព័​ន្ឋ​ទៅនឹង​ករណី​រំលោភ​សម្លាប់ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​ពី​ប្រ​ព័​ន្ឋ​តុលាកា​មក នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៨ និង​០០​នាទី​ព្រឹក កម្លាំង​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​ស្រាវជ្រាវ និង​អនុវត្ត​ដីការ​នាំខ្លួន​លេខ ៩៥​តព​/១៧ ចុះ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ (​គួ​ន ចន្ថា​) បានអោយ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ទៀន ខ្លុ​ញ ហៅ​ទៀន ប៊ុន ឡូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ក្រុម​២០ ភូមិ​២ សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះសីហនុ ពីបទ​ឃាតកម្ម កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧​នៅ​ក្រុមទី​៤ ភូមិ​៦ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ ក្រោយពេល​ឃាត់ខ្លួន​បាន យើង​បានធ្វើការ​សាកសួរ​បន្ថែ​ម​ជន​នោះបាន​សារភាព ហើយ​កម្លាំង​យើង​បាន​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​បក្ស​ពួក​បាន​ចំនួន ៣​នាក់​ទៀត​តាម​ដីការ​នាំខ្លួន​លេខ​១០២​តព​/១៧ ចុះ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ (​គួ​ន ចន្ថា​) ក្នុងនោះ​ទី​១. ឈ្មោះ សៅ បូរ៉ា ហៅ​យ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ ២. ឈ្មោះ ផុន សុ​ភ័​ណ្ឌ ហៅ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​២ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ ៣. ឈ្មោះ ស៊ុន ណា​រិ​ទ្ធិ ហៅ​ជាតិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ លោក​ឧ​ត្ត​ម​សេនី​យ៏​បន្តថា ជនសង្ស័យ​ទាំង ៤​នាក់​បាន​សារភាពថា នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៥​ទាបភ្លឺ ពួកខ្លួន​បាល​ហៅ​នារី​ខារ៉ាអូខេ នៅក្រោយ​ពេទ្យ​ចំការចេក​យកទៅ​រំលោភ​សេពសន្ថវៈ​នៅ​អូរត្រេះ រួច​បានសម្លាប់​នារី​នោះ ហើយ​យកទៅ​បោះចោល​នៅ​​ផ្លូវថ្នល់​(​អា​ឡាំង​ដឺ​ឡុង​) បន្ទាប់ពី​ពួកគេ​បានទៅ​ផឹកស៊ី​នៅ​ហាង​របស់​ស្ត្រី​រងគ្រោះ​តាំងពី​ព្រលប់​រហូតដល់​ម៉ោង​៣​ទៀបភ្លឺ ហើយ​បាន​ដឹក​ស្ត្រី​រងគ្រោះ​ទៅ​កន្លែង​ស្ងាត់ ត្រង់ចំនុច អូ​ត្រេះ​២ និង​បាន​ចាប់រំលោភ​បាន​ម្នាក់​ម្តង ចំនួន​០៤​នាក់ នឹង​ក្រោយមក​ស្ត្រី​នោះបាន​ស្រែក​អោយគេ​ជួយ​ទើប​ពួកគេ​យក​ក្រ​ម៉ា​រឹត​ករ​និង​ចាក់​ស្លាប់​តែម្តង​។

​ជនសង្ស័យ​ទាំង​បួន​នាក់ កម្លាំង​ជំនាញ​កំពុង​កសាង​តាម​នីតិវិធី​ទៅ​សាលាដំបូង​ខេត្ត រីឯជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ទួ​ច ដែល​បាន​រត់គេចខ្លួន សមត្ថកិច្ចបានដឹង​អំពី​សាវតា​អស់ហើយ និងកំពុង​តាម​ចាប់ខ្លួន​។

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​មូលហេតុ​តំបូង​នៃ​ការ​ឈានដល់​ការសម្លាប់​ស្ត្រីជន​រងគ្រោះ​ឈ្មោះ​ប្រាក់​សុធី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ឃុំ​អូ​ឧក​ញ្ញ៉ា ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ព​ព្រោះតែ​ខឹង​ស្ត្រី​រងគ្រោះ​ដែលជា​អ​តី​តប្រព​ន្ឋ​មិន​ព្រម​ជានា​វិញ ទើប​ធ្វើ​អោយឈ្មោះ​ទៀន ខ្លុ​ញ ហៅ​ទៀន ប៊ុន ឡូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដែលជា​អ​តី​ត​ប្តី​ស្ត្រី​រងគ្រោះ រៀបចំ​គម្រោង​ធ្វើបាប​លើ​អ​តី​តប្រព​ន្ឋ ដោយ​ល្មួ​ង​ស្ត្រី​រងគ្រោះ​ទៅ​កន្លែង​ស្ងាត់ ហើយ​អោយ​មិត្ត​​ភក្តិ​របស់ខ្លួន​ចាប់រំលោភ តែ​នៅពេល​រំលោភ​ស្ត្រី​ស្រែក​ខ្លាំងពេក ​ទើប​ធ្វើអោយ​ក្រុម​ជនសង្ស័យ​ខឹង យក​កន្សែងពោះគោ​រឹត​ក​ និងយក​កូនកាំបិទ​ចាក់​ស្លាប់​តែម្តង​៕



http://ift.tt/2twHTWJ
ទីបំផុត សមត្ថិកច្ចចាប់ខ្លួនជនសង្ស័យ៤នាក់ក្នុងករណីរំលោភសម្លាប់នារីខារ៉ាអូខេ កាលពី៤ខែមុន ក្នុងនោះឃាតករម្នាក់ជា…. ទីបំផុត សមត្ថិកច្ចចាប់ខ្លួនជនសង្ស័យ៤នាក់ក្នុងករណីរំលោភសម្លាប់នារីខារ៉ាអូខេ កាលពី៤ខែមុន ក្នុងនោះឃាតករម្នាក់ជា…. Reviewed by yim PH on 2:50 PM Rating: 5

Entertainment

ads
Powered by Blogger.