Insurance

728x90

លោក ស្រី លីសុខងី ម្ចាស់ដីរងគ្រោះអំពាវនាវរកយុត្តិធម៍ ខណៈពេល​​បណ្តឹង​របស់​គាត់ត្រូវបាន​ខុទ្ឋកា​ល័យចេញដីការបញ្ជូនទៅស្ថាប័ន​ជំនាញដោះស្រាយ តែត្រូវបានស្ងាត់ឈឹងដូចចោរលួចសេះ

ខេត្ត​ព្រះសីហនុៈ​ MC.​ភាពស្រពិចស្រពិល​នៅតែ​អូសបន្លាយ ខ​ណៈ​ពេល​រឿងរ៉ាវ​ទំនាស់​ដីធ្លី​រវាង​លោកស្រី លី សុខ​ងី​ម និង ក្រុមហ៊ុន​ចិន នៅតែ​ពុំទាន់​ទទួលបាន​ល​ទ្ឋ​ផល​ជា​ផ្លែផ្ កា​បើទោះបីជាក្រុមការងារ​របស់​ស្ថាប័ន​តុលាការ​ដឹកនាំ​ដោយ​លោក​ចៅក្រម ឃួន ចន្ថា រួមជាមួយ​ក្រុមការងា​រម​ន្ត្រី​ជំនាញ ចុះមក​ដល់ទី​តាំង​ដី​ទំនាស់ នា​ព្រឹក​ថ្ងៃទី​០៦​កក្កដា​នេះ​យ៉ាងណាក្តី​។​

​ជុំវិញ​បញ្ហា​នេះ លោក ស្រី លី សុខ​ងី​ម ជាដើម​បណ្តឹង បាន​សម្តែងអារ​ម្ម​ណ៏សោកស្តាយ ​និងហាក់​អស់ជំនឿ​ពាក្យ​ថា​យុ​ត្តិ​ធ​ម៏​សម្រាប់​គាត់​ហាក់បីដូចជា​ពុំមាន​ពន្លឺ​បន្តិច​សោះ ខ​ណៈពេល​ដី​របស់គាត់ ត្រូវបាន​ក្រុមហ៊ុន​ចិន​ចាក់ដី​លប់​ស្ទើ​រអស់​យ៉ាងណាក្តី ។ ​លោកស្រី​បន្តថា ចំពោះ​សំណុំរឿង​វិវាទ​រវាង​ក្រុមហ៊ុន​ចិន ជាមួយ​លោក ស្រី នេះ លោកស្រីបានដាក់​ពាក្យបណ្តឹង​ទៅគ្រប់​ស្ថាប័ន រហូតដល់​ទីស្តីកា​រគ​ណៈ​រដ្ឋមន្ត្រី ខុ​ទ្ឋ​កាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​ខុ​ទ្ឋ​កាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចេញ​ដីការ​បញ្ជូនទៅ​ក្រសួង​ពាក់​ព័​ន្ឋ រួមមាន​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ តាំងពី​កំឡុង​ខែ​ឧសភា​មក​ម្លេះ ប៉ុន្តែ រហូតមកដល់ពេលនេះ នៅតែ​ពុំមាន​ចំណាត់ការ​ណាមួយ​ក្នុងការ​ដោះស្រាយ​ជូន​លោកស្រីដ​ដែល សូម្បី​ការចុះ​មកលើ​ដី​ទំនាស់​នា​ព្រឹក​ថ្ងៃទី​០៦​ ខែកក្កដា ​ឆ្នាំ​២០១៧​នេះ ក៏​នៅតែ​ពុំមាន​ល​ទ្ឋ​ផល​ដ​ដែល បានត្រឹមតែ​ធ្វើ​កំណត់ហេតុបង្គ្រប់កិច្ច ដោយ​សំអាងថា កាកំ​ណ​ត់​ព្រំ រឺ​ទីតាំង​ទំនាស់ មិនអាច​ធ្វើ​បានឡើយ ព្រោះ​ខ្វះ​សម្ភារៈ​តាម​លក្ខ​ណៈ​បច្ចេកទេស និងឯកសារ​មិន​គ្រប់​លក្ខ​ណៈ​​ច្បាស់លាស់​(​ពុំមាន​បង្គោល​កំណត់​ព្រុំ​លើដី​ទំនាស់​) បើទោះបីជា​ម្ចាស់​ដី​ដើម​ដែល​បាន​លក់​មកអោយ​គាត់ រួមជាមួយ​អ​តី​តៈ​មេភូមិ​ចេញមក​បំភ្លឺ យ៉ាង​ជាក់ច្បាស់​ក៏ដោយ​។

​ក្នុង​ឱកាស​នោះដែរ លោក ស្រី លី សុខ ងី​ម ក៏បាន​បន្ថែមទៀតថា ភាព​អ​យុ​ត្តិ​ធ​ម៏ ដែល​ក្រុមហ៊ុន​ចិន​បានធ្វើ មិនមែន​តែ​រូបលោក​ស្រី​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ សូម្បីតែ​ប្រជាពលរដ្ឋចំនួន​០៣​ភូមិ​នៅក្បែរនោះ ក៏​កំពុង​រង​ភាព​អ​យុ​ត្តិ​ធ​ម៏​ដែរ ព្រោះ​ផ្លូវដែល​ពួកគាត់​ធ្លាប់​ដើរ តាំងពី​នៅ​ព្រៃស្តុក ក៏ត្រូវ​ក្រុមហ៊ុនចិនមួយ​នេះ រំលោភដោយ​បិតផ្លូវមិនអោយ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ដែរ ហើយក៏​ត្រូវបាន​លោកស្រី និង ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង​ខុ​ទ្ឋ​កាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​ខុ​ទ្ឋ​កាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចេញ​ដីការ​បញ្ជូនទៅ​ក្រសួង​ពាក់​ព័​ន្ឋ រួមមាន​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ ចុះ​ធ្វើការ​ដោះស្រាយ​ដូចគ្នា ប៉ុន្តែ​បែ​ជា​អាជ្ញាធរ ធ្វើជា​ពុំ​ដឹង​ពុំឮ​ទៅវិញ ធ្វើអោយ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ការជួប​លំបាក​រហូតដល់​ពេលនេះ​។​

​ដោយឡែក លោក លី សុវណ្ណ​បញ្ញា មេធាវី តំណាង​អាណត្តិ​អោយ​ក្រុមហ៊ុនចិន បានបង្ហាញជំហរ ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​នេះថា សម្រាប់​ការចុះ​មកលើ​ដី​ទំនាស់ នា​ព្រឹក​ថ្ងៃទី​០៦​កក្កដា​ឆ្នាំ​២០១៧​នេះ មិនអាច​ដំណើរ​ទៅបាន​នោះទេ ព្រោះ​លើដី​ទំនាស់​ពុំមាន​ការបោះបង្គោល​ច្បាស់លាស់ ថា​តើ​ដី​ចំនុច​ណា​ជា​ដី​ទំនាស់ ម្យ៉ាងវិញទៀត​មន្ត្រី​ជំនាញ ពុំមាន​ម៉ា​ស៊ិន​ស្តង់ដា​(​ម៉ា​ស៊ិន​ធំ​) ក្នុងការ​វាស់វែង​រក​ចំនុច​ពង់នៃ​ប្លង់​និ​មួយៗ​។​

​ឆ្លើយតប​ទៅនឹង​បញ្ហា​វិវាទ​នេះដែរ តំណាងក្រុមហ៊ុនចិន ក៏បាន​អះអាង​ដែរ​ថា ជុំវិញ​ទំនាស់​នេះ ខាង​ក្រុមហ៊ុនមិនទាន់​អាច​បកស្រាយ​អោយបាន​ច្បាស់​ជាង​នេះ​បានទេ ព្រោះ​អ្វីៗ​កំពុងស្ថិត​ក្នុងការ​ស្រាវជ្រាវ និងធ្វើ​ការដោះស្រាយ​តាម​និតិ​វិធី កំណត់​ទីតាំង​អោយបាន​ច្បាស់​ជាមុនសិន​៕



http://ift.tt/2ssRc8X
លោក ស្រី លីសុខងី ម្ចាស់ដីរងគ្រោះអំពាវនាវរកយុត្តិធម៍ ខណៈពេល​​បណ្តឹង​របស់​គាត់ត្រូវបាន​ខុទ្ឋកា​ល័យចេញដីការបញ្ជូនទៅស្ថាប័ន​ជំនាញដោះស្រាយ តែត្រូវបានស្ងាត់ឈឹងដូចចោរលួចសេះ លោក ស្រី លីសុខងី ម្ចាស់ដីរងគ្រោះអំពាវនាវរកយុត្តិធម៍ ខណៈពេល​​បណ្តឹង​របស់​គាត់ត្រូវបាន​ខុទ្ឋកា​ល័យចេញដីការបញ្ជូនទៅស្ថាប័ន​ជំនាញដោះស្រាយ តែត្រូវបានស្ងាត់ឈឹងដូចចោរលួចសេះ Reviewed by yim PH on 5:13 PM Rating: 5

Entertainment

ads
Powered by Blogger.