អាជីវករលក់ដូរចំនួន៨២គ្រួសារស្នើសុំអាជ្ញាធរឃុំឆ្នុកទ្រូចាក់ដីធ្វើទីតាំងសង់រោងលក់ដូរជាប់នឹងផ្លូវលំខ្ពស់ ព្រោះទីតាំងចាស់ទាបជាងផ្លូវមិនអាចសង់រោងលក់ដូរបានឡើយ
ខេត្តកំពង់ឆ្នាំង៖ អាជីវករម្នាក់តំណាងអោយអាជីវករលក់ដូរចំនួន៨២គ្រួសារ ដែលធ្លាប់មានរោងលក់ដូរតាមចិញ្ចើមផ្លូវលំចាស់ចុះទៅផ្សារភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូបានអោយដឹងថា៖ ក្រោយពីអាជ្ញាធរខេត្តជួសជុលផ្លូវលំចាស់អោយខ្ពស់មក ពួកគាត់មិនអាចធ្វើរោងលក់ដូរនៅក្រោមចិញ្ចើមផ្លូវដែ ទាបនោះបានឡើយ ហើយថ្មីៗនេះពួកគាត់បានស្នើសុំអាជ្ញាធរឃុំឆ្នុកទ្រូចាក់ដីអោយក្រោយផ្លូវអោយខ្ពស់ជាប់នឹងចិញ្ចើមផ្លូវថ្មីទើបមានទីតាំងធ្វើរោងលក់ដូរទំនិញចិញ្ចឹមកូនចៅបាន ហេតុនេះសូមអាជ្ញាធរឃុំឆ្នុកទ្រូ មេត្តាជួយសម្រួលដោះស្រាយបញ្ហានេះអោយពួកគាត់ផង។
លោក សាំង ស៊ន ជាមេឃុំឆ្នុកទ្រូអាណត្តិថ្មី រួមជាមួយលោកជំទប់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ បាននិយាយអោយដឹងថា៖ ឃុំឆ្នូកទ្រូ មានភូមិចំណុះចំនួន៣ភូមិ គឺភូមិឆ្នុកទ្រូ ភូមិកំពង់ព្រះ ភូមិសេះស្លាប់ ដែលមានប្រជាពលរដ្ឋសរុបចំនួន៩៨០គ្រួ សារ ស្មើនិង៤២៤៥នាក់ ក្នុងនោះប្រជាពលរដ្ឋភាគច្រើនរស់នៅលើផ្ទះបណ្តែតទឹកក្នុងទន្លេ ដោ យឡែកមានប្រជាពលរដ្ឋនៅក្នុងភូមិឆ្នុកទ្រូចំនួន១៥២គ្រួសារតែប៉ុណ្ណោះ ដែលរស់នៅលើគោកតែត្រូវចល័តលើកផ្ទះចុះឡើងតាមទឹកទន្លេឡើងឬស្រក។
កន្លងមកថ្មីៗនេះអាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើការជសជុលផ្លូវលំចាស់មានប្រវែងប្រមា ណ៣គីឡូម៉ែត្រ ចុះទៅផ្សារមាត់កំពង់ភូមិឆ្នុកទ្រូអោយខ្ពស់ឡើងវិញ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរដឹកកសិផល ឬផលនេសាទអោយបានងាយស្រួល។ ការជួសជុលផ្លូវលំចាស់អោយខ្ពស់ជាងមុននោះ បានធ្វើអោយអាជីវកចំនួន៨២គ្រួសារ ដែលធ្លាប់ធ្វើរោងលក់ដូរតា មផ្លូវលំចាស់ដែលទាបពីមុនបានរងផលប៉ះពាល់ ដោយមិនអាចសង់រោងលក់ដូរទាបជាងផ្លូវលំដែលបានលើកខ្ពស់ថ្មីនោះបានឡើយ។
ទាក់ទងនឹងសំណើររបស់អាជីវករខាងលើនេះ អាជ្ញាធរឃុំបានឆ្លងយោបល់ថ្នាក់លើ ដោយបានសម្រេចតាមសំណូមពររបស់ពួកគាត់ ប៉ុន្តែបានកំណត់អោយអាជីវករទាំងអស់ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឃុំ ដោយសន្យាថាមិនយកទីតាំងដែលខ្លួនចាក់ដីធ្វើរោងលក់ដូរនោះមកធ្វើជាកម្មសិទ្ធឯកជននោះឡើយ ព្រោះជាដីចំណីផ្លូវរបស់រដ្ឋ និងបើរដ្ឋត្រូវការពេលណាអាជីវករទាំងអស់ត្រូវតែចាកចេញដោយឥតល័ក្ខខ័ណ្ឌឡើយ។ចំណែកអាជីរករទាំងអស់ក៏បានទទួលយកដោយទឹកចិត្តសប្បាយរីករាយចំពោះការសម្រចខាងលើនេះ ដើម្បីបានកន្លែងលក់ដូរបន្តទៀត។
ដោយឡែកលោកមេឃុំបានអោយដឹងទៀតថា៖ បងប្អូនអាជីវកលក់ដូរទាំងអស់នៅតាមបណ្តោយផ្លូវលំចុះទៅផ្សារមាត់កំពង់ភូមិឆ្នុកទ្រូ ជារៀងរាល់ឆ្នាំក្នុងពេលទឹកទន្លេឡើង ឬទឹកស្រកពួកគាត់ទាំងអស់បានធ្វើការលើកចល័តរោងលក់ដូរ ឡើងឬចុះចំនួន៣ដំណាក់ប្រដេញតាមទឹកទន្លេពិតជាជួបការលំបាកណាស់ ដូច្នេះសំណូមពររបស់អាជីវកចំនួន៨២គ្រួសារខាងលើអាជ្ញាធរស្រុក និងអាជ្ញាធរឃុំត្រូវតែជួយសម្រួលដោះស្រាយសំណើរពួកគាត់ ទើបពួកគាត់អាចប្រកបមុខរបរលក់ដូរលើកស្ទួយជីវភាពក្នុងគ្រួសារបានធូរធា៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2tSk8KX