«ច្បាប់ការងារតឹងរ៉ឹងថ្មី»របស់ថៃ បានធូរស្រាលឡើងវិញ បន្ទាប់ពី……..
ការចុះបញ្ជីឈ្មោះសម្រាប់ពលករមកពីប្រទេសមីយ៉ាន់ម៉ា, កម្ពុជា និងឡាវ នឹងត្រូវចាប់ផ្តើមធ្វើនៅថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ ហើយក្នុងនោះផងដែរ មជ្ឈមណ្ឌលក៏នឹងត្រូវបានបង្កើតឡើងសម្រាប់ធ្វើការផ្ទៀងផ្ទាត់ពលករចំណាកស្រុក ។
ភាពតានតឹងពីច្បាប់ការងារដ៏តឹងរ៉ឹងថ្មី បានធូរស្រាលឡើងវិញ ខណៈថៃ និងប្រទេសជិតខាងទាំង៣ បានកំពុងរួមដៃគ្នាដោះស្រាយឲ្យមានភាពល្អប្រសើរ និងស្របច្បាប់ឡើងវិញ ចំពោះបងប្អូនពលករចំណាកស្រុកដោយខុសច្បាប់ ។
ចាប់ពីថ្ងៃទី ២៤ ខែកក្កដា នេះទៅ បណ្តាថៅកែថៃទាំងអស់ អាចចាប់ផ្តើមចុះឈ្មោះកម្មករចំណាកស្រុករបស់ពួកគេវិញ ដែលមកពីប្រទេសឡាវ, កម្ពុជា និងមីយ៉ាន់ម៉ា -រួមមានទាំងអ្នកដែលគ្មានឯកសារបញ្ជាក់អត្តសញ្ញាណ ឬ ប័ណ្ណការងារ -នៅឯមជ្ឈមណ្ឌលបណ្តោះអាសន្ននៅទូទាំងប្រទេសរហូតដល់ថ្ងៃទី៧ ខែសីហា ។
រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង ដែលបានមកដល់ប្រទេសថៃ សម្រាប់កិច្ចប្រជុំជាមួយនឹងសមភាគីថៃលោកឧត្តមសេនីយ៍ Sirichai Dithakul បានផ្តល់ជូនក្នុងការចេញឯកសារតម្រូវការចាំបាច់ ចំពោះពលករកម្ពុជា នៅក្នុងឧស្សាហកម្មនេសាទថៃ នៅក្នុងខេត្ត Rayong និង Songkhla ក្នុងរយៈពេល១ថ្ងៃ ។
លោក Sirichai ថ្លែងកាលពីថ្ងៃម្សិលមិញនេះថាៈ «ប្រទេសកម្ពុជាក៏បានសន្យានឹងពន្លឿនក្នុងការចែកជូនលិខិតឆ្លងដែនចំនួន ១៦០,០០០ ទៅដល់ពលករចំណាកស្រុករបស់ខ្លួននៅក្នុងប្រទេសថៃ ក្នុងរយៈពេល ១០០ ថ្ងៃ» ៕
http://ift.tt/eA8V8J