សមត្ថកិច្ចចាប់ខ្លួនអ្នកចែកចាយនិងប្រើប្រាស់ថ្នាំញៀន២នាក់ដោយដកហូតថ្នាំញៀនបាន២កញ្ចប់
ខេត្តកំពង់ឆ្នាំង៖ អ្នកប្រើប្រាស់ និងជូញដូរថ្នាំញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុង និងខេត្តកំពង់ឆ្នាំងសហការគ្នាចាប់ខ្លួនបាន នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅក្នុងផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយដកហូតបានថ្នាំញៀន២កញ្ចប់ និងសម្ភារៈមួយចំនួនទៀត។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាៈ ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ សោម ប៊ុនធឿន អាយុ៣៤ឆ្នាំ ជាមុខសញ្ញាចាស់ ២.ឈ្មោះ អ៊ុល វិច្ឆិកា អាយុ១៩ឆ្នាំ រស់នៅក្នុងផ្ទះជួលខាងលើ ។មុនពេលចាប់ឃាត់ខ្លួន គឺសមត្ថកិច្ចមានការសង្ស័យថាៈ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ គឺជាមុខសញ្ញាចាស់ធ្លាប់ប្រើប្រាស់ និងចែកចាយថ្នាំញៀន ហើយបានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងតែចែកចាយថ្នាំញៀន ទើបសមត្ថកិច្ចសហការគ្នាចាប់ខ្លួននៅក្នុងផ្ទះជួលនៅក្នុងភូមិឃុំខាងលើនេះតែម្តង។ ក្នុងពេ លចាប់ឃាត់ខ្លួនសមត្ថកិច្ចបានឆែករកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ដាវសាម៉ូរ៉ៃ១ដើម កាំបិតចំពុះទង់១ ម៉ូតូ១គ្រឿង ឧបករណ៍ជក់ និងវេចខ្ចច់គ្រឿងញៀនមួយចំនួនទៀត ។
ជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ រឹទ្ធិ ជ័យ
http://ift.tt/2f74cz6