សមាជិក សមាជិការបស់សាខាសម្ព័ន្ឋអ្នកសារព័ត៏មានខេត្តព្រះសីហនុចំនួន៣៧រូប ចូលជួបសម្តែងការគួរសម្យ និង សំណេះសំណាល ក្នុងឪកាសនៃពិធីបុណ្យភ្ជុំបិណ្យ ប្រពៃណីជាតិខ្មែរ
ខេត្តព្រះសីហនុ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦កញ្ញានេះ បានអនុញ្ញាត្តិអោយ ក្រុមការងារនៃសាខាសម្ព័ន្ឋអ្នកសារព័ត៏មានខេត្តព្រះសីហនុ ជួបសម្តែងការគួរសម្យ និង សំណេះសំណាល ក្នុងឪកាសនៃពិធីបុណ្យភ្ជុំបិណ្យ ប្រពៃណីជាតិខ្មែរ ដោយក្តីសោមនស្សរីករាយក្រៃលែង។
ថ្លែងក្នុងឪកាសនោះ លោក អភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់អនុសាសន៏ល្អៗជាច្រើនជុំវិញ វិស័យសារព័ត៏មាន ហើយក៏បានកោតសរសើរដល់សា្ថប័នមួយចំនួន ដែលតែងតែបានជួយផ្សព្វផ្សាយនូវព្រិត្តិការណ៏ល្អៗទាន់ហេតុការណ៏ ជាពិសេសសាខាសម្ព័ន្ឋអ្នកសារព័ត៏មានខេត្តព្រះសីហនុ ដែលតែងតែបានរួមសហការណ៏បានយ៉ាងល្អ ប៉ុន្តែ លោក ក៏សូមសំណូមពរដល់ស្ថាប័នសារព័ត៏មានចំនួនសូមមេត្តាចុះផ្សាយទៅតាមក្រមសីល៏ធម៏វិជ្ជាជីវៈ កុំបំផ្លើសសភាពការណ៏ បំប៉ោងនូវព័ត៏មាន ជាហេតុនាំអោយសង្គមមានភាពហ្វឹកវរ។បន្ថែមលើសនេះទៀត លោកក៏បានស្នើដល់បណ្តាញសារព័ត៏មានរួបរួមគ្នា សាមគ្គីគ្នា បង្កើតជាសមាគមន៏តែមួយ ជាប្រយោជន៏ក្នុងការផ្សព្វផ្សាយព័ត៍មានដោយតម្លាភាព ងាយស្រួលផ្តល់ព័ត៏មានគ្នាទៅវិញទៅមក។
ឆ្លើយតបទៅនឹងអនុសាសន៏ល្អៗរបស់លោកអភិបាលខេត្តលោក ឈុន សារុំ ប្រធានសាខាសម្ព័ន្ឋអ្នកសារព័ត៏មានខេត្តព្រះសីហនុដែលបានដឹកនាំក្រុមការងារ សមាជិក សមាជិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក យន្ត មីន អភិបាលខេត្ត ដែលបានចំណាយពេលវេលាដ៏មម៉ញឹកនិងមានតម្លៃ អនុញ្ញាត្តិអោយក្រុមការងាចូលជួបសម្តែងការគួរសម្យ និង សំណេះសំណាល ផ្តល់បទពីសោធន៏ល្អៗសម្រាប់សមាជិក សមាជិការបស់សាខាសម្ព័ន្ឋអ្នកសារព័ត៏មានខេត្តព្រះសីហនុ នាឪកាសនៃពិធីបុណ្យភ្ជុំបិណ្យ ប្រពៃណីជាតិខ្មែរ៕ ទន់ សុខ
http://ift.tt/2yeJCSB