Insurance

728x90

ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​ចែក​អំណោយ​ជូន​មន្ត្រីរាជការ​និង​និវត្តន៍​ជន​ជាង ៤០០​នាក់​នៅក្នុង​រដូវ​កាន់បិណ្ឌ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​

​ខេត្តកំពង់ឆ្នាំង​៖ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នេះ​បាន​ថ្លែង​ទៅកាន់​មន្ត្រីរាជការ និង​និវត្តន៍​ជន​ជាង​៤០០​នាក់ នៅក្នុង​ពិធី​ចែក​អំណោយ ជូន​មន្ត្រីរាជការ និង​និវត្តន៍​ជន​ទាំងអស់នោះ នៅក្នុង​រដូវ​កាន់បិណ្ឌ​នេះ​ថា​៖ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​មិន​ភ្លេច​ទេ​នូវ​ការខិតខំ​បំពេញការងារ​របស់​ម​ន្ត្រី​រាជការ​យើង​គ្រប់​កាលៈទេសៈ ជាពិសេស​មន្ត្រីរាជការ​ចូលនិវត្តន៍​ដែលមាន​គុណបំណាច់​ធ្វើ​ការងារ​កសាង​ជាតិ​មាតុភូមិ​គឺ​មិន​បែងចែក​វណ្ណៈ​អ្វី​ឡើយ ។ ហេតុនេះហើយ​ទើប​ថ្ងៃនេះ​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណៈការ​ខេត្ត បាន​ឯកភាពគ្នា​អញ្ជើញ​មន្ត្រីរាជការ និង​និវត្តន៍​ជន​ទាំងអស់ ក្នុង​មន្ទីរ​មកជួប​ជុំគ្នា ដើម្បី​ចែកជូន​នូវ​អំណោយ​មួយចំនួន​សំរាប់​លើកទឹកចិត្ត និង​ដើម្បី​បានធ្វើ​បុណ្យកាន់បិណ្ឌ​ប្រពៃណីជាតិ​បាន​ទាំងអស់គ្នា ។​
​ ​
​លោក កែវ ពៅ បានបញ្ជាក់​ទៀតថា​៖ ជា​រៀងរាល់ឆ្នាំ​លោក និង​ថ្នាក់ដឹកនាំ​មន្ទីរ តែង​ធ្វើ​ពិធី​ចែក​អំណោយ​ដូចគ្នានេះ​ចំនួន​២​ដង​ក្នុង​១​ឆ្នាំ គឺ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ និង​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ បើទោះបីជា​ថ​វិ កា​និង​អំណោយ​នេះ​តិចតួច​ក៏ពិតមែន តែ​ពិធី​នេះ​គឺ​បញ្ជាក់បាន​ពី​សាមគ្គីភាព និង​ការដឹងគុណ​ដល់​មន្ត្រីរ​បស់​យើង​ដែល​លោក​បាន​ខិតខំ​ធ្វើ​ការងារ​បំរើ​ជាតិ​កន្លងមក និង​ក៏បាន​ថវិកា​នេះ​យកទៅ​ធ្វើ​បុណ្យទាន​យ៉ាង​សប្បាយរីករាយ​ផងដែរ ។

​ដោយឡែក នៅក្នុង​ពិធី​នេះដែរ លោក កែវ ពៅ ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ និង​និវត្តន៍​ជន​ទាំងអស់​សូមជួយ​ណែនាំ​ដល់​កូនចៅ ញាតិមិត្ត អោយចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយបាន​ទាំងអស់គ្នា ដោយ​ត្រូវតែ​ពាក់មួក​សុ​វត្តិភាព​គ្រប់ពេល​ក្នុងពេល​ជិះ​ម៉ូតូ ព្រោះ​មួក​សុ​វត្តិភាព​មួយ​ជួយ​បានតែ​មនុស្ស​ម្នាក់​ឡើយ និង​មិនត្រូវ​បើកបរ​ក្នុងពេល​ស្រវឹង ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ក្នុងពេល​បើកបរ និង​ត្រូវ​គោរ​ផ្លាកសញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍​អោយបាន​ម៉ឺងម៉ាត់ ទើប​រួច​ផុតពី​គ្រោះថ្នាក់​។

​សូមបញ្ជាក់ថា​៖ នៅក្នុង​ឱកាស​នេះដែរ​លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​និង​ថ្នាក់ដឹកនាំ​មន្ទីរ ក៏បាន​ចូលរួម​ក្នុង​ពិធីសូត្រមន្ត រាប់​បាត ប​ង្ស័​កូ​ល ក្នុង​បិណ្ឌ​វេណ​ទី​៩​តាម​ប្រពៃ ណី​នៅក្នុង​មន្ទីរ និង​បាន​ចែក​អំណោយ​ដល់​មន្ត្រីរាជការ និង​និវត្តន៍​ទាំង​ជាង​៤០០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល សា​រ៉ុង​១ និង​ក្រ​ម៉ា​១ គ្រប់ៗ​គ្នា និង​បានរៀបចំ​ម្ហូប​បាញ់ហយ​និង​ភេសជ្ជៈ ចែកជូន​មន្ត្រី​ទាំងអស់​ទទួលទាន​បាន​ឆ្ងាញ់ និង​ឆ្អែត​ទាំង​គ្នា​ផងដែរ ។

​លោក សយ សារី អ​តី​តៈ​មន្ត្រីរាជការ​បាន​ចូលនិវត្តន៍ បាន​មានមតិ​ថា​៖ លោក​ក៏ដូចជា​មន្ត្រី​ចូលនិវត្តន៍​ទាំងអស់​ពិតជា​ស្បាយចិត្ត​ណាស់ ពេល​ឃើញ​លោក​ប្រធាន​មន្ទីរ​បាន​កោះអញ្ជើញ​មន្ត្រី​ចូលនិវត្តន៍​ទាំងអស់​មក​ចែក​អំណោយ និង​បានរៀបចំ​ម្ហូបអាហារ​អោយទទួល​ទាន​បាន​ឆ្ងាញ់​និង​បាន​ឆ្អែត​ដូច្នេះ​។​ចំ ពោះ​ទង្វើ​ដ៏​ល្អ​ទាំងនេះ​ក៏​ស្ថិតក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រមុខ ផងដែរ ។ លោក​និង​មន្ត្រី​ចូលនិវត្តន៍​ទាំងអស់​សូម ចែកជូន​នូវ​បុណ្យ​កុសល​ដែល​បានធ្វើ​នៅក្នុង​ពេលនេះ សូមអោយ​បាន​ដល់​សម្តេច​និង​បុត្រាបុត្រី និង​ថ្នាក់ដឹកនាំ​ទាំងអស់​អោយបាន​បុណ្យ​ស្មើៗ​គ្នា ដើម្បី​រួន​គ្នា​ដឹកនាំ​កសាង​ប្រទេស​កម្ពុជា​អោយមាន​សុខសន្តិភាព និង​សប្បាយ​រុងរឿង​គ្រប់​វិស័យ​ទៅ​អនាគត ៕



http://ift.tt/2wYeZTz
ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​ចែក​អំណោយ​ជូន​មន្ត្រីរាជការ​និង​និវត្តន៍​ជន​ជាង ៤០០​នាក់​នៅក្នុង​រដូវ​កាន់បិណ្ឌ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​ចែក​អំណោយ​ជូន​មន្ត្រីរាជការ​និង​និវត្តន៍​ជន​ជាង ៤០០​នាក់​នៅក្នុង​រដូវ​កាន់បិណ្ឌ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ Reviewed by yim PH on 5:09 PM Rating: 5

Entertainment

ads
Powered by Blogger.