នគរបាលស្រុកអង្គស្នួល១នាក់ស្លាប់បន្ទាប់ពីកំពុងជិះម៉ូតូហើយត្រូវម៉ូតូខ្វែងទិសគ្នាបុក
ខេត្តកណ្តាល ៖ មន្ត្រីនគរបាលម១រូប ជិះម៉ូតូចេញពីអង្គភាពតាមបណ្តោយផ្លូវជាតិលេខ៤ត្រូវបាម៉ូតូ១គ្រឿងផ្សេងទៀត ជិះខ្វែងទិសគ្នាបុកបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ហើយបានស្លាប់បន្ទាប់ពីដឹកយកទៅសង្គ្រោះបានពាក់កណ្តាលផ្លូវ។ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតនៅវេលាម៉ោង ១៤ និង៤៥នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ២៤ និង ២៥ ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកហុងដា C ៥០ គុប ជ្រុងពណ៌ខៀវ ពាក់ផ្លាកលេខឋ-៣៧២១ ភព១ បើកបរដោយឈ្មោះ លោកព្រិន្ទបាលឯក ចាន់ សុធា ភេទប្រុស អាយុ៤៧ ឆ្នាំ ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខងារជានគរបាលស្រុកអង្គស្នួល ដែលបើកចេញពីអង្គភាពទិសពីខាងលិច ទៅទិសខាងកើត ។ លុះដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ១គ្រឿង មិនដឹងម៉ាក (បើកគេចខ្លួនបាត់ ) ដែលបើក ឆ្លងផ្លូវថ្នល់ពីត្បូងទៅជើងខ្វែងទិសគ្នា បណ្តាលឲ្យ ជនរងគ្រោះដួលបោកក្បាលលើទ្រូងថ្នល់រងរបួសធ្ងន់ ហើយបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះ បន្ទាន់នៅភ្នុំពេញ ដល់ពាក់កណ្តាលផ្លូវ ក៍ដាច់ខ្យល់ស្លាប់ ។ក្រោយពេលកើតហេតុម៉ូតូម្ខាងបានបើកគេចខ្លួនបាត់ ។
សមត្ថកិច្ចបានសេក្តីសន្ឋិដ្ឋាន ករណីនេះបណ្តាលមកអ្នកបើកបរម៉ូតូ បើកឆ្លងកាត់ទ្រូងថ្នល់ខ្វះការប្រុងប្រយ័ត្ន ។ហើយសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ក្រោយពេលកើតហេតុជំនាញបានយក ម៉ូតូ មករក្សាទុកនៅអធិការដ្ឋាន ដើម្បី កសាង សំ ណុំរឿងតាមនីតិវិធីច្បាប់៕
http://ift.tt/2wkNNiE