Insurance

728x90

ឃាត់ខ្លួន​មន្ដ្រី​សាធារណការ​ខេត្ត រតនគិរីម្នាក់ ពាក់ព័ន្ធស្នេហាត្រីកោណ

(ខេត្តរតនគិរី)៖ ប៉ូលិសក្រុងបានលុងបានឃាត់ខ្លួនមន្ដ្រី​សាធារណការ​ ខេត្ដរតនគិរីម្នាក់ កាលពីថ្ងៃទី១៣ ខែកក្ដដាឆ្នាំ២០១៩នេះ ពាក់ព័ន្ធករណីលួចមានស្នេហាត្រីកោណខណ:​ខ្លួន​មាន​ប្រពន្ធ​ និងកូនពីរនាក់ នៅក្នុងបន្ទុករួចទៅហើយ។ មន្ដ្រីសាធារណការរូបនោះ មានឈ្មោះ ទុន ដារ៉ា ជាប្រធានការិយាល័យគណ:​នេយ្យ នៃមន្ទីរសាធរណការ និងដឹកជញ្ជូនខេត្ដរតនគិរី និងជាអតីតមន្ដ្រីបម្រើការនៅមន្ទីរសាកា​សាធារណការ​ខេត្ដ​ស្ទឹងត្រែង​។​

លោកស្រី​ ពួយ ចាន់សុគុណ បានឱ្យដឹងថា ប្ដីរបស់គាត់ឈ្មោះទុន ដារ៉ា តែងតែចូលចិត្ដទៅរកស្រីនៅក្រៅផ្ទះភ្លេចប្រពន្ធ​ និងកូនជាយូរឆ្នាំកន្លងមកហើយ គឺចាប់ពីអំឡុងឆ្នាំ២០១១ កាលនៅឯខេត្ដស្ទឹងត្រែងមកម៉្លេះ។ កាលណោះគាត់បានសន្យានៅចំពោះមុខសមត្ថកិច្ច​ថា​ នឹងកែខ្លួនធ្វើជាប្ដីល្អព្រមមករួមរស់​កសាង​អនាគត​ជាមួយ​ប្រពន្ធ​ និងកូនវិញ។
​ ​
លោកស្រី​បាន​បន្ដ​ឱ្យដឹងទៀតថា​ លោក ទុន ដារ៉ា ថាកែខ្លួនគាត់ឱ្យខ្ញុំបោះបង់ការងារជាគ្រូបង្រៀន​ រួចនាំខ្ញុំ និងកូនទៅរួមរស់នៅខេត្ដរតនគិរី។ ក្រោយមកគាត់បានផិតក្បត់ដដែលគឺទៅមានស្រី​លួចលាក់​នៅ​ភូមិ​ថ្មដា​សង្កាត់​បឹង​ក​ន្សែ​ ក្រុងបានលុង លែងខ្វល់ជាមួយក្រុមគ្រួសារ។ លុយកាក់ដែលរកបានរួម និងប្រាក់ខែគាត់មិនបានយកមកចិញ្ចឹមប្រពន្ធ​កូនជាង​បី​ឆ្នាំ​មកហើយ​។ ពេលសួរនាំពីរឿងនេះលោក ទុនដារ៉ា តែងតែគំរាមប្រើអំពើហិង្សាមកលើខ្ញុំជាប្រពន្ធ។

លោកស្រីបានបញ្ជាក់ថា ក្នុងនាមជាប្រពន្្រពន្ធដើមស៊ូទ្រាំខាំមាត់​សង្កត់​ចិ​ត្ដ​ឱប​ទុក្ខ​ជាច្រើន​ឆ្នាំ​មិនបាន​លែងលះ​ ឬតតាំងនឹងប្ដីឡើយ ព្រោះដើម្បីអនាគតកូនទាំងពីរនាក់។ក៏ប៉ុន្ដែ​ដោយសារ​អត់​ទ្រាំលែងបាន​នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែកក្ដដាឆ្នាំ២០១៩ ក៏បានសម្រេចប្ដឹងទៅប៉ូលីសក្រុងបានលុងឱ្យ​ចាប់​ប្ដី​កំហូច​នោះ​រួម​នេងសហាយឈ្មោះ ទន់ សុគន្ធផានីកំពុងដេកលើគ្រែរួចបញ្ជូនទៅអធិកា​ក្រុង​បាន​លុង​ដើម្បី​សួរនាំ​តាមច្បាប់​។​

លោក ស៊ុន ប៉ូលីន ប្រធានមន្ទីរសារណការារណការ និងដឹកជញ្ជូនខេត្ដរតនគិរី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថាដោយខ្លីថាករណីលោកទុនដារ៉ាប្រធានការិយាល័យ​គណ​នេយ្យ នៃមន្ទីរសារណការខេត្ដដែលប៉ូលិសបានឃាត់នោះ​គឺជា​រឿង​ផ្ទាល់ខ្លួន​មិនជា​ប់​ពាក់ព័ន្ធ​ជាមួយ​អង្គភាព​ឡើយ​។​
លោក​តេង​សាវុធ​អធិការរង​ក្រុង​បាន​លុង​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​១៤​ខែ​កក្ដ​ដា​នេះ​ដោយ​ដកស្រង​សំដី​ភាគី​ទាំងពីរ​មក​បញ្ជាក់​ថាជ​ន​សង្ស័យ​ឈ្មោះ​ទុន​ដា​រ៉ា​បាន​ទទួលស្គាល់ថា​ខ្លួន​ពិតជា​មាន​ស្រី​ថ្មី​ឈ្មោះ​ទន់​សុគន្ធ​ផានី​មែន​ដោយសា​តែ​ខ្លួន​មិនអាច​នៅ​រួមរស់​ជាមួយ​ប្រពន្ធដើម​ឈ្មោះ​ពួយ​ចាន់​សុ​គុណ​នោះបាន​តទៅទៀត​។​

លោក​អធិការ​ក្រុង​បាន​បន្ដ​ឱ្យដឹងទៀតថា​ឯ​ភាគី​ខាង​ស្រី​ដែល​គេ​អះអាង​សា​ហាយ​ស្មន់​នោះបាន​សារភាពថា​ ខ្លួនបានស្រឡាញ់ លោក ទុន ដារ៉ា មែនដោយសារបុរស់រូបនោះប្រាប់ថា ខ្លួនជាបុរស់ពោះម៉ាយ និងមានលិខិតបញ្ជាក់ពីចៅសង្កាត់បឹងកន្សែង​ទើប​ខ្លួន​ជឿ​ ហើយទទួលយកធ្វើជាប្ដីរស់នៅជា មួយគ្នាតែម្ដង។

​ក្រោយពី​ប៉ូលិស​ក្រុង​បាន​លុង​បាន​ឃាត់ខ្លួន​បុរស​ខាងលើ​ និងដៃគូ  ស្នហាលួចលាក់នោះរួចមកលោកស្រី ពួច ចាន់សុគុណ បានសំណូមពរយ៉ាទទូចសុំឱ្យសមត្ថកិច្ច និងតុលាការខេត្ដរតនគិរី ជាពិសេសថ្នាក់ជាតិ និងក្រសួងសាធារណការសូមជួយ​ចាត់ការ​ទៅលើ​សំណុំរឿង​មួយ​នេះ​ទៅតាម​ផ្លូវច្បាប់​ឯក​ព័ន្ធ​ភាព​ និងសូមឱ្យសម្ដេចហ៊ុនសែនជួយវះកាត់តាមច្បាប់​អភិក្រម​ទី​៥​ដែលជា​និច្ច​ជា​កាល​សម្ដេច​តែងតែ​ណែនាំ​ដល់​ថ្នាក់ក្រោម​ប្រព្រឹត្តល្អ កុំឱ្យបំពានច្បាប់មានប្រពន្ធហើយទៅបង្កើតរឿងស្នេហាបំផ្លាញសេចក្តីសុខគ្រួសារដែលជាគំរូអាក្រក់៕ rk


https://ift.tt/2M233aP
ឃាត់ខ្លួន​មន្ដ្រី​សាធារណការ​ខេត្ត រតនគិរីម្នាក់ ពាក់ព័ន្ធស្នេហាត្រីកោណ ឃាត់ខ្លួន​មន្ដ្រី​សាធារណការ​ខេត្ត រតនគិរីម្នាក់ ពាក់ព័ន្ធស្នេហាត្រីកោណ Reviewed by yim PH on 4:54 PM Rating: 5

Entertainment

ads
Powered by Blogger.