Insurance

728x90

រថយន្តកុងតឺនរ័ បើកកៀរម៉ូតូ២គ្រឿងបង្កឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុកព្រៃនប់

(ខេត្តព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង៣កន្លះរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅផ្លូវជាតិលេខ៤ ខាងលិចផ្លូវបំបែកចូលទៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់។

តាមសេចក្តីរាយការណ៍បឋមពីកន្លែងកើតហេតុបានឱ្យដឹងថា មានបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងបានស្លាប់នៅនឹងកន្លែង និងបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់។ ក្រោយកើតហេតុអ្នកបើកបររថយន្តទុករថយន្តចោល រួចរត់គេចខ្លួន ហើយភ្លាមៗនៅមិនទាន់មានរបាយការណ៍ពីឈ្មោះជនរងគ្រោះ និងភាគីអ្នកបើកបររថយន្តនៅឡើយទេ៕

 


https://ift.tt/2XQlIbw
រថយន្តកុងតឺនរ័ បើកកៀរម៉ូតូ២គ្រឿងបង្កឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុកព្រៃនប់ រថយន្តកុងតឺនរ័ បើកកៀរម៉ូតូ២គ្រឿងបង្កឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុកព្រៃនប់ Reviewed by yim PH on 11:34 PM Rating: 5

Entertainment

ads
Powered by Blogger.