ការដ្ឋានសំណង់ដ៏ធំមួយកន្លែងរបស់ក្រុមហ៊ុនជនជាតិចិន កម្ពស់ ប្រមាណ៧ជាន់មួយទៀតហើយ សាងសង់គ្មានច្បាប់អនុញ្ញាត
(ខេត្តព្រះសីហនុ)៖ ប្រជាពលរដ្ឋ រស់នៅតំបន់ អូរត្រេះ ស្ថិតក្នុងភូមិលេខ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថា ការដ្ឋានសំណង់ ដ៏ធំមួយកន្លែងរបស់ ជនជាតិចិនដែល តាំងពីរចាប់ផ្តើមធ្វើការ សាងសង់ រហូតមកដល់បច្ចុប្បន្ន បានកម្ពស់ប្រមាណ៧ ជាន់ទៅហើយនោះ បែរជាមិនទាន់មានច្បាប់អនុញ្ញាតត្រឹម ត្រូវទៅវិញ ពិតជាមិនធម្មតាឡើយ។
ជុំវិញបញ្ហានេះក្រុមមន្រ្តីការងារ រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការអះអាងដោយ បានទទូលស្គាល់ថា សំណង់មួយនេះពិតជាមិនទាន់ទទូលបានច្បាប់អនុញ្ញាត ត្រឹមត្រូវនៅ ឡើយទេ គឺកំពង់រត់ការ។ ប៉ុន្តែសំណង់នេះ ត្រូវបានក្រុមការ ងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះធ្វើការហាមឃាត់ រូចមកហើយ ក្រោយពេលមានអាគារកម្ពស់ ៧ជាន់ បានបាក់រលំ សម្លាប់មនុស្សចំនួន២៨នាក់នឹង របួស ២៦នាក់ ។ ដោយ ការហាមឃាត់នោះ មន្រ្តីក្រុមការងារ របស់រដ្ឋបាលខេត្ត តម្រូវឱ្យម្ចាស់សំណង់សុំច្បាប់ ឱ្យបានត្រឹមត្រូវរូចរាល់សិនទើបចាប់ផ្តើមសាងសង់បន្ត ។
ដោយឡែកសម្រាប់ ជនជាតិចិនម្នាក់ ដែលអះអាងថា ខ្លូន ជាតំណាង់ ឱ្យការដ្ឋានសំណង់ខាងលើបាន និយាយប្រាប់ ដោយទទូលស្គាល់ថា ច្បាប់ពាក់ព័ន្ធនឹងការដ្ឋានសំណង់នេះ ក្រុមហ៊ុនបាន ដាក់ពាក្យសំច្បាប់រយៈពេលជិត មួយឆ្នាំ មកហើយ ប៉ុន្តែរមិនទាន់បានទេ។ ហើយអ្វីដែលជនជាតិចិន នោះ យកមកបង្ហាញក្រុមអ្នកសាព័ត៌មាន ពិនិត្យឃើញថា គឺឃើញតែឯកសារ កិច្ចសន្យាសាងសង់ និងកិច្ចសន្យា ជួលដីប៉ុណ្ណោះ ក្រៅពីរនេះមិនមានអ្វីទាំងអស់ ។ ហើយចុង ក្រោយ បុរសជនជាតិចិននោះ បានបញ្ជាក់ថា ពួកគេនឹងទទូលបានច្បាប់អនុញ្ញត ត្រឹមត្រូវក្នុងអំឡុងរយៈពេល៣ថ្ងៃ ទៀតប៉ុណ្ណោះ។
ក្រុមប្រជាពលរដ្ឋ រស់នៅតំបន់ ក្បែរការដ្ឋានសំណង់ ខាងលើ បាននិយាយប្រាប់ឱ្យដឹងថា ការដ្ឋានសំណង់ ក្រោយពេលត្រូវ ៊រដ្ឋបាលខេត្ត ចុះផ្អាកមិនឱ្យធ្វើការសាងសង់ ដោយសារតែ មិនទាន់មានច្បាប់ ត្រឹមត្រូវនោះ ពិនិត្យឃើញថា ការដ្ឋាននេះ មិនបានធ្វើសកម្មភាពទេ នៅពេលថ្ងៃ ប៉ុន្តែសម្រាប់ពេលយប់ គឺនៅតែបន្តរហូត គឺ ក្នុងមួយយប់ៗ ទាល់ភ្លឺមិនឱ្យកម្មករណាសម្រាក់នោះទេ ហើយ បើកម្មករណា ហ៊ាន សម្រាក ឬមិនព្រមធ្វើការងារ យប់ទេនោះ កម្មករនោះ មិនត្រូវបាន ថៅកែក្រុមហ៊ុនសំណង់ជាជនជាតិចិន បើកលុយ ដែលជំពាក់ពីរខែមុន ៗ ឱ្យទេ ហើយបញ្ហានេះ ក៏បានបង្កបញ្ហាស្មុកស្មាញ ដល់ ក្រុមកម្មករ ដែលមិនព្រមធ្វើការយប់ ផងដែរដោយសារ តែ ថៅកែ ការដ្ឋានមិនព្រមបើកលុយឱ្យ ។
ប្អូនប្រុស ម្នាក់ឈ្មោះ ម៉ៅ ជាកម្មករសំណង់ ការដ្ឋាន សំណង់ខាងលើ បាននិយាយរៀបរាប់ប្រាប់ឱ្យដឹងថា កម្មករសំណង់ មួយចំនួនធំ មិនព្រមធ្វើការពេលយប់ទេ ក្រោយពីរ ដឹងថា សំណង់នេះ សាងសង់គ្មាន ច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយ ឥឡូវនេះថៅកែ ការដ្ឋានសំណង់ ដែលជាជនជាតិ ចិន ខាងលើពួកគេបាន ធ្វើការផ្អាក់សាងសង់ ក៏ពិតមែន ប៉ុន្តែ គឺផ្អាកតែពេលថ្ងៃទេ ចំណែកឯយប់ គឺនៅតែបន្តសាង សង់ដ៏ដែល គឺចាប់ផ្តើមធ្វើការចាប់ពីរក្បាល ព្រលប់ រហូត ដល់ព្រឹក ទើបយប់ ហើយសម្រាប់កម្មករ ដែលមិនព្រម ធ្វើការ យប់តាមបញ្ជាគេ ទេនោះគឺមិនត្រូវបាន គេបើកលុយ ប្រាក់ខែដែលជំពាក់ពីមុនឱ្យទេ ។
ប្អូនប្រុស ម៉ៅ បានបន្តទៀតថា ការចាប់បង្ខំ កម្មករសំណង់ ធ្វើការយប់ បែបនេះ គឺប្រឈមមុខ នឹងគ្រោះថា្នក់ខ្លាំងណាស់ ពីព្រោះថា ពេលយប់ មិនមានពន្លឺ គ្រប់គ្រាន់ដូចពេលថ្ងៃ នោះទេ ហើយការងារ មិនមែនធ្វើនៅជាន់ផ្ទាល់ដីនោះទេ គឺនៅជាន់ខ្ពស់ ទី៦ទៅជាន់ទី៧ ឯណ្ណោះ គឺវាខ្ពស់ណាស់ គ្រោះថ្នាក់ អាចកើតឡើងគ្រប់ពេល ហើយឥឡូវ នេះក្រុមកម្មករ ដែល មិនព្រមធ្វើការយប់កំពង់ ជួបការលំបាកជីវភាពប្រចាំថ្ងៃ ដោយពួកគេមិនដឹងថា ទៅរកអ្នក ណាជួយនោះឡើយ។
គួរបញ្ជាក់ផងដែរថា ការដ្ឋានសំណង់ ធំៗ រាប់រយដែល កំពង់ ដំណើរសាងសង់ ត្រូវបាន មន្រ្តីសាលា ខេត្តថាក្រោយចុះធ្វើការពិនិត្យ ជាក់ស្តែង ភាគច្រើនមិនទាន់មាន ច្បាប់អនុញាត្តិ នោះទេ(គឺកំពុងរត់ការសុំច្បាប់) ហើយសំណង់ដែលមានច្បាប់ត្រឹម ត្រូវមានតិចទូចណាស់ ។ ហើយបញ្ហាធ្វើការសាងសង់ចាំសុំច្បាប់ តាមក្រោយនេះ វាជាប្រពៃណី សម្រាប់ ខេត្តព្រះសីហនុ ទៅហើយ ដូចជាមិនងាយកែប្រែនោះទេ ។
ជាមួយបញ្ហាខាងលើនេះ ប្រជាពលរដ្ឋសង្ឃឹមថា លោក គូច ចំរើន ដែល អភិបាលខេត្តព្រះសីហនុ ដែលទើបឡើងកាន់តំណែងថ្មី នឹងពិនិត្យ លើបញ្ហានេះ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ជាសវាងមានបញ្ហាដូចការបាក់អារគារ៧ជាន់ សម្លាប់មុនស្សជិត ៣០នាក់ជាលទ្ធរកអ្នកទទូលខុសត្រូវមិនឃើញ៕
https://ift.tt/2JlhLqn