Insurance

728x90

ប្រជាពលរដ្ឋជាង ៤០គ្រួសាររស់នៅភូមិ២ ឃុំអូរត្រេះ កំពុងកំពុងប្រឈមគ្រោះថ្នាក់ដល់សុខភាព ពីការបំពុលកាក សំណល់ពីការដ្ឋានកែច្នៃផេះធ្យូងថ្ម របស់ក្រុមហ៊ុនស៊ីម៉ាវ

(ខេត្តព្រះសីហនុ)៖ ប្រជាពលរដ្ឋជាង ៤០គ្រួសាររស់នៅជិត ក្រុមហ៊ុន​ (សុី​ ម៉ាវ​) ស្ថិតនៅក្នុងក្រុមទី៤ ភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសី ហនុ កំពុងរងទុក្ខដោយសារ ឥទ្ធិពល​ផេះ​ធ្យូងថ្ម​ ហុយប៉ះពាល់លើខ្លួនប្រាណ ជាជារៀងរាល់ថ្ងៃដែលបង្កទៅជារោគ កម,រមាស់​,បូស​ និង​ជំងឺ​ស្បែកក្បាល​,ជ្ជ្រុះសក់ជាដើម។

នៅ​រសៀល​ថ្ងៃទី​២ ខែ​កក្កដា​ ឆ្នាំ​ ២០១៩ ប្រជាពលរដ្ឋបានរាយការណ៍មកកាន់អ្នកសារព័ត៌មានប្រាប់ថា ពួកគាត់​កំពុង​មាន​បញ្ហា​សុខភាព​ខ្លាំងណាស់​ ស្នើសុំ​ឱ្យជួយជូនដំណឹងដល់ថ្នាក់ដឹកនាំខេត្តមេត្តា​ជួយ​ដល់​ពួកគាត់​ផង​។ ពួកគាត់​បានបន្ថែម​ថា​ ឥឡូវ​ក្រុមហ៊ុន​ខាង​លើ​នេះ​សម្រុក​ធ្វើការ​ពេលយប់​ហុយកំទិចផេះបង្កផលប៉ះពាល់ខ្លាំងណាស់។

កន្លងមកថ្មីៗនេះ​លោក ខៀវ វុទ្ធី អនុភូមិ២ ឃុំអូរត្រេះបានឱ្យដឹងថា ក្រុមហ៊ុន ស៊ីម៉ាវ ខាងលើនេះ ពិតជាបានបង្កផលប៉ះពាល់ខ្លាំងមែនហុយ និងបង្កផលប៉ះពាល់នៅក្នុងទឹកថែមទៀត។ លោកក៏ដូចជាប្រជាពលរដ្ឋនៅក្នុងភូមិ២នេះដែរ ថា ក្រុមហ៊ុននេះ គួរតែបញ្ឈប់ ឬក៏ត្រូវតែធ្វើការរុះរើចេញពីកន្លែងនេះ ជៀសវាងបង្ករផលប៉ះពាល់សុខភាពប្រជាពល រដ្ឋធ្ងន់ធ្ងរជាងនេះទៀត។

ចំណែកឯ លោកស្រី លី គីមឡាយ ជាម្ចាស់ដី ដែលបានជួលដីឱ្យទៅក្រុមហ៊ុន ឈ្មោះ ស៊ីម៉ាវ ខាងលើនេះ ក៏បានឱ្យដឹងកន្លងមកថ្មីៗនេះដែរថា គាត់បានជួលដីឱ្យក្រុមហ៊ុនរយៈពេលកុងត្រា ១៥ឆ្នាំ ដោយពេលជួលនោះ គេប្រាប់ថា គេជួលធ្វើរោងចក្រផលិត ឥដ្ឋ ប៉ុន្តែក្រោយមកបែរជាយកដីនេះ ធ្វើជារោងការដ្ឋានកែច្នៃផេះធ្យូងថ្មទៅវិញ។

លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវមិនទាន់អាចទំនាក់ទនងសុំពន្យល់ករណីនេះបាននៅឡើយ តាម​ WhatsApp ប៉ុន្តែ​លោក​ធ្លាប់បាន​ថ្លែងថា​ លោកអភិបាលខេត្ដព្រះសីហនុ ចុះទៅពិនិត្យដល់ការដ្ឋានជាក់ស្ដែង ដោយណែនាំឱ្យរដ្ឋបាលស្រុកស្ទឹងហាវ ចាត់ការករណីក្រុមហ៊ុន ស៊ីម៉ាវ ប្រមូលកាកសំណល់ធ្យូងថ្ម (ផេះ) ហើយរដ្ឋបាលស្រុក អញ្ជើញក្រុមហ៊ុនទៅធ្វើកិច្ចសន្យាកែប្រែចំណុចខ្វះខាត ក្នុងករណីមិនកែប្រែរដ្ឋបាលស្រុកនឹងចុះបិទទីតាំងនេះជាបណ្តោះអាសន្ន។

ចំណែកលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានថ្លែងថា ក្នុងនាមលោក ជាអង្គការសង្គមស៊ីវិល លោកសំណូមពរទៅដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវមានវិធានការផ្លូវច្បាប់ទប់ស្កាត់ ឬបិទការដ្ឋានអាជីវកម្មកែច្នៃកាកសំណល់ធ្យូងថ្ម (ផេះ) ដែលបង្កផលប៉ះពាល់សុខភាព និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ។ ហើយលោក ក៍បានស្នើសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញ រៀបចំពេទ្យចុះជួយពិនិត្យសុខភាពប្រជាពលរដ្ឋ ដែលរងនូវផលប៉ះពាល់ពីកាកសំណល់ធ្យូងថ្មនេះរាប់ឆ្នាំមកហើយនោះ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។

សូមរំឭកឡើងវិញថា កាលពី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​ ២០១៩ លោក យន្ត មីន​ អតីតអភិបាល​ខេត្តព្រះសីហនុ​ បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ និងបានធ្វើកិច្ចសន្យាដោយទុករយ:ពេល​៣ខែដើម្បីឱ្យកែសម្រួល ក្ក្រុមហ៊ុននេះកុំឱ្យបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​រហូត​មកដល់ពេលនេះ​ប្រជាពលរដ្ឋ​បង្ហាញ​ថា​ គាត់​កំពុង​ទទួល​រង​ជំងឺ​ស្ទើរពេញដងខ្លួន និងក្បាល​ ពួកគាត់​នៅ​តែ​សំណូមពរ​ដល់​លោកអភិបាល​ស្រុក​, ពិសេសិសេសអភិបាលខេត្តព្រះសីហនុថ្មីលោក គួច ចំរើន​ សូម​លោសូមលោកជួយដល់ពួកគាត់ផង៕


https://ift.tt/2Yshl7M
ប្រជាពលរដ្ឋជាង ៤០គ្រួសាររស់នៅភូមិ២ ឃុំអូរត្រេះ កំពុងកំពុងប្រឈមគ្រោះថ្នាក់ដល់សុខភាព ពីការបំពុលកាក សំណល់ពីការដ្ឋានកែច្នៃផេះធ្យូងថ្ម របស់ក្រុមហ៊ុនស៊ីម៉ាវ ប្រជាពលរដ្ឋជាង ៤០គ្រួសាររស់នៅភូមិ២ ឃុំអូរត្រេះ កំពុងកំពុងប្រឈមគ្រោះថ្នាក់ដល់សុខភាព ពីការបំពុលកាក សំណល់ពីការដ្ឋានកែច្នៃផេះធ្យូងថ្ម របស់ក្រុមហ៊ុនស៊ីម៉ាវ Reviewed by yim PH on 10:41 AM Rating: 5

Entertainment

ads
Powered by Blogger.