បុរសម្នាក់ប្រើប្រាស់ថ្នាំញៀនត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការ
(ក្រុងកំពត) ៖ នៅវេលាម៉ោង ១៩ និង៣០ នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការនគរបាលក្រុងកំពត បានឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់គ្រឿងញៀន ស្ថិតនៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។
ជនសង្ស័យដែលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ តាំ វិសល ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាង លើ និងដកហូតថ្នាំញៀនបានចំនួន ០៤ កញ្ចប់តូច ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
https://ift.tt/2xrjX9Z
បុរសម្នាក់ប្រើប្រាស់ថ្នាំញៀនត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការ
Reviewed by yim PH
on
12:41 PM
Rating: