មេគយខេត្តកោះកុង លោក សំ កុសកុស បង្កើតរបៀបប្រមូលពន្ធម៉ៅការ ផ្ទុយពីសេចក្តីណែនាំ របស់អគ្គនាយកដ្ឋានគយ ដែលធ្វើឱ្យប្រាក់ពន្ធប្រមូលបាននៅទៀត
(ខេត្តកោះកុង) ៖ ក្រុមមន្ត្រីនៅមាត់ច្រកព្រំដែននៅតែបន្តបង្ហើបឱ្យដឹងថា ភាគច្រើននៃទំនិញ នាំចូលតាមច្រកចាំយាម ក៏ដូចជា ច្រកប៉ាក់ខ្លង បង់ពន្ធត្រឹមតែមិនលើសពី៣០ ភាគរយនោះទេ ហើយក្រៅពីនេះ ត្រូវធ្លាក់ទៅក្នុងហោប៉ៅលោក សំ កុសល ប្រធានសាខាគយ ខេត្តកោះកុង និងបក្ខពួករបស់គាត់ ចែកគ្នាធ្វើមានធ្វើបានយ៉ាងត្រជាក់ចិត្ត។ ដូចដែលក្រុមអ្នកតាមដាន កំណែទម្រង់គយ បានបង្ហើបឱ្យដឹងថា មួយរយៈពេល ចុងក្រោយនេះ លោក សំ កុសល កំពុងល្បីល្បាញ ខាងឃុបឃិត បើកដៃឱ្យឈ្មួញ នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ កាន់តែច្រើនឡើងដើម្បីទាញយកផល ប្រយោជន៍។
ក្រុមមន្ត្រីបានបង្ហើបឱ្យដឹងថា ចាប់តាំងពីលោក សំ កុសល ប្រធានសាខាគយ ខេត្តកោះកុង ចូលកាន់តំណែង ជំនួសលោក ប៉ាង វណ្ណថន គេឃើញមានរឿងអាស្រូវ ផ្ទុះចេញមកខាងក្រៅ ដោយសារតែ លោកប្រធានសាខារូបនេះ គាត់បង្កើតបក្ខពួក និងអនុម័ត នីតិវិធីប្រមូល ប្រាក់ពន្ធ ផ្ទុយពីសេចក្តីណែនាំ របស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ជាពិសេសអនុសាសន៍ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ឱ្យរឹតបន្តឹង កាប្រមូលប្រាក់ពន្ធ ឱ្យបាន ១០០ភាគរយ។ ពោលគឺលោក សំ កុសល បានអនុវត្តវិធី ម៉ៅការបង់ពន្ធតែម្តង ដោយមិនបាច់ ពិនិត្យទំនិញ ហើយករណីឈ្មួញធំៗ លោកមេគយ បញ្ជាដោយផ្ទាល់មាត់ សរសេរវិក័យបត្រ ទទួលប្រាក់ពន្ធ និងនិងប្រាក់ថ្លៃបាយ សម្រាប់សាខាគយ ទៅតាមតែអំពើចិត្ត។
ប្រភពបានឱ្យដឹងថា ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ដែលឈ្មួញសម្រុក ដឹកជញ្ជូនពីទឹកដីថៃនោះ មានដូចជា ស្រាបៀរ ច្រើនប្រភេទ ភេសជ្ជៈ ទំនិញចាប់ហួយគ្រឿងសំ ណង់ និងគ្រឿងសំអាង ជាដើម។ លោក សំ កុសលើ បានរក្សាទុកប៉ុស្តិ៍គយ នៅចំណុចអណ្ដូងទឹក ចាំប្រមូលលុយ ពីឈ្មួញដឹកទំនិញ ពីច្រកចាំយាម និងពីច្រកនានា ក្នុងខេត្តកោះកុង ឆ្លងកាត់គោលដៅនេះ មិនឱ្យបាត់លុយ មួយកាក់មួយសេនឡើយ។ ទន្ទឹមនឹងនេះ មានឈ្មួញមួយចំនួន នាំចូលម៉ូតូទំនើបៗ គេចពន្ធ និងរថយន្តទំនើបៗ គេចពន្ធផងដែរ ដោយសារ មានការឃុបឃិត បើកដៃពីសំណាក់ លោក សំ កុសល ដែលគិតតែពីរឿង ផលប្រយោជន៍ ផ្ទាល់ខ្លួន។
ដោយឡែក ទំនិញចាប់ហួយ និងទូរស័ព្ទដៃ ត្រូវឈ្មួញនាំចូល តាមច្រកស្រែអំបិល ដឹកតាមទូកធំៗ ហើយសាងដាក់រថយន្ត ដឹកជញ្ជូនចូល រាជធានីភ្នំពេញ ដោយរលូន។ ប្រភពបានទម្លាយលាយឱ្យដឹងថា មន្ត្រីនិងភ្នាក់ងារគយតូចតាច មិនហ៊ានតវ៉ា ប្រឆាំងទៅនឹងអំពើពុករលួយ របស់លោក សំ កុសល នោះទេ ព្រោះលោក សំ កុសល តែងប្រើប្រាស់ឈ្មោះមេគយធំៗ នៅខាងលើ ដើម្បីបិទបាំង ទង្វើរបស់ខ្លួន យ៉ាងអំនួតបំផុត។ ក្នុងចំណោមឈ្មួញនាំចូលទំនិញគេច ពន្ធ ទំនិញខុសច្បាប់ និងទំនិញ បង់ពន្ធមិនគ្រប់ គឺឈ្មួញឈ្មោះ ចែហួង កំពុងធ្វើសកម្មភាព ខ្លាំងក្លាជាងគេ បន្ទាប់ពីយកលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ធ្វើជាបង្អែក យ៉ាងរឹងមាំ ដែលធ្វើឱ្យរដ្ឋធ្វើឱ្យបាត់បង់ ចំណូលពន្ធ យ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែ៕
https://ift.tt/2xW4gYX