លោក ផាត់ វីរៈ មេប៉ូលិសអន្តោប្រវេសន៍ ច្រកអន្តរជាតិព្រំ ដែលទើបឡើងថ្មី ចាត់ឱ្យកូនចៅប្រមូលលុយពីឈ្មួញ និងពលករឆ្លងដែន តាមរបៀបពុករលួយលួយ
(ខេត្តប៉ៃលិន) ៖ លោក ផាត់ វីរៈ ប្រធានការិយាល័យ នគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ដែលទើប ឡើងកាន់តំណែង ជំនួសលោក សួស សុខដារា កំពុងរងនូវការរិះគន់ ពីក្រុមឈ្មួញ និងក្រុមហ៊ុន ដឹកជញ្ជូនទំនិញអំពីការចាត់ចែងឱ្យមន្ត្រីនគរបាលជាដៃជើង របស់ខ្លួន ប្រមូលសេដ្ឋកិច្ច តាមរយៈការធ្វើស្ថិតិ ដើម្បីកេណ្ឌ ក្រុមឈ្មួញ ក្រុមហ៊ុន ដឹកជញ្ជូន ទំនិញ ដែលរកស៊ី បង់ពន្ធមិនគ្រប់ និងនាំចូល ទំនិញឆ្លងកាត់ខុសម៉ោងរដ្ឋបាល ត្រូវគិតគូរសេវា ដើម្បីជៀស ពីការបិទបារ៉ាស ឬរំខានដល់ការដឹកជញ្ជូន។ ក្រុមឈ្មួញអ្នកនាំទំនិញ តាមច្រកអន្តរជាតិព្រំ បានរអ៊ូរទាំថា លោក ផាត់ វីរៈ បានប្រើតួនាទីខុសជំនាញកោសរូសទារប្រាក់កាន់តែកើនច្រើនឡើងជាងជំនាន់លោក សួស សុខដារ៉ា ទៅទៀត។
មន្ត្រីសាលាខេត្តប៉ៃលិនបានលួចបង្ហើបថា យោងតាមអនុក្រឹត្យលេខ ៦៤ មសន មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិ គឺមានតួនាទីត្រួតពិនិត្យរាល់មធ្យោបាយទំនិញចេញ-ចូល អ្នកដំណើរ ភ្ញៀវជាតិ-អន្តរជាតិ ប្រថាប់ត្រាលើលិខិតឆ្លងដែន (ទិដ្ឋាកា) ទប់ស្កាត់ការហូរចូល រាល់ជនអន្តោប្រវេសន៍ ខុសច្បាប់ និងផ្តល់ទិដ្ឋកា ភ្ញៀវចូលប្រទេស។ ប៉ុន្តែលោក ផាត់ វីរៈ ដែលទើបមក កាន់តំណែងនេះ ប្រហែលត្រូវបានចំណាយកញ្ចប់ ដើដើម្បិបានតំណែងនេះ ក៏បង្កើតឲឱ្យមានយុទ្ធសាស្ត្រទាញប្រមូលយកលាភសក្ការៈ ទាំងបំពាន ទៅនឹងតួនាទី ភារកិច្ចរបស់ខ្លួន ដែលមានចែង ក្នុងអនុក្រឹត្យលេខ ៦៤មសន នេះ។
លោក ផាត់ វីរៈ ក៏បណ្តែតបណ្តោយ ឱ្យមន្ត្រីរបស់ខ្លួន ធ្វើសកម្មភាព ជាន់កពលរដ្ឋ អាជីវករ តូចតាច ដឹកទំនិញតាមរទេះ តម្រូវឱ្យបង់លុយ ដោយគ្មានវិក្កបត្រ នេះជាការបង្កភាពអសកម្ម ដោយគ្មានការកែទម្រង់អសកម្មនោះឡើយ។ ហើយឈ្មួញធំៗលោក ផាត់ វីរៈ តម្រូវឱ្យឈ្មួញ និងក្រុមហ៊ុន ដឹក ជញ្ជូនទំនិញ ត្រូវបង់ក្បាលរថយន្ត បើពុំនោះទេទំនិញមិនប្រក្រតីឆ្លងកាត់ច្រកខុសម៉ោងរដ្ឋបាល បើទោះជាមានការត្រូវរ៉ូវជាមួយស្ថាប័នគយក៏ដោយ ក៏លោក ផាត់ វីរៈ មិនអនុញ្ញាតឱ្យកម្លាំងបើកបារ៉ាសឱ្យឆ្លងកាត់ឡើយ។ ហើយ នឹងទាមទារឲ្យមានការត្រួតពិនិត្យភាពស្របច្បាប់ជាក់ជាមិនខាន។
ប្រភពក៏បានលើកឡើងផងដែរថា ករណីពលករឆ្លងដែនខុសច្បាប់ និងករណីធ្វើឯកសារជូនពលករ ដើម្បីឆ្លងចូលទៅប្រទេសថៃរកការងារធ្វើ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រំ ក្រោមការគ្រប់គ្រងរបស់លោកផាត់វីរៈនៅតែអនុវត្តពុំទាន់សមស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃលើតម្លៃសេវាធ្វើ border pass ប្រភេទនីមួយនីមួយនៅតែងតែយកកម្រៃលើសពីអនុក្រឹត្យណែនាំរបស់ក្រសួងមហាផ្ទៃ។ ដោយឡែកពលករមកលេងស្រុកកំណើតក៏រងនូវការគាប សង្កត់ឱ្យបង់ប្រាក់តាមការកោសរូបទាមទារឱ្យបង់ប្រាក់ ទើបអនុញ្ញាតឱ្យឆ្លងច្រកទៅស្រុកកំណើតបាន។
ទាក់ទងនឹងការលើកឡើងខាងលើនេះ អង្គភាពសារព័ត៌ មាន”ម្លប់ខ្មែរ” កំពុងស្វែងរកការបំភ្លឺពីលោក ផាត់ វីរៈ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន មិនទាន់បាននៅឡើយទេ នៅថ្ងៃនេះ៕
លោក ផាត់ វីរៈ
https://ift.tt/2YghXka