ប្រទះឃើញ ម៉ូតូកង់បីឥណ្ឌា Past App មួយគ្រឿង ធ្លាក់ក្នុងប្រឡាយទឹកស្អុយ មិនឃើញម្ចាស់
(ភ្នំពេញ)៖ ពលរដ្ឋប្រទះឃើញម៉ូតូឥណ្ឌា Past App មួយគ្រឿង នៅក្នុងប្រឡាយទឹកស្អុយ តែមិនឃើញមានម្ចាស់ នៅក្បែរទេកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងប្រឡាយទឹកស្អុយ តាមផ្លូវ ៣០ម៉ែត្រ ត្រង់ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទៅដល់បាន ចាត់ឲឱ្យពលរដ្ឋ ជួយចុះរាវ ក្នុងកង់បី ជុំវិញ ក្នុងទឹក ពុំមានឃើញមនុស្សឡើយ ពោលមានតែម៉ូតូកង់បី។ សមត្ថកិច្ចជួលរថយន្តស្ទូច ឡើងគោកឃើញថា ម៉ូតូកង់បីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-2781 ។ ហើយបានយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីបន្តស្រាវជ្រាវ ប្រកាសស្វែងរកម្ចាស់៕
https://ift.tt/2LWsWZx
ប្រទះឃើញ ម៉ូតូកង់បីឥណ្ឌា Past App មួយគ្រឿង ធ្លាក់ក្នុងប្រឡាយទឹកស្អុយ មិនឃើញម្ចាស់
Reviewed by yim PH
on
1:04 PM
Rating: