Insurance

728x90

មន្ត្រីអាវុធហត្ថរុករកឃើញរថយន្តមួយគ្រឿងនៅជិតក្រុមហ៊ុន SK ហើយបានដុតកម្ទេចចោល

(ខេត្តរតនគិរី)៖ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ខេត្តរតនគិរី ដឹកនាំដោយ លោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការស្រុក សហការជាមួយស្ថាបន័ចម្រុះ បានរុករកប្រទះឃើញរថយន្តប៉ាកុង ចំនួន ០១គ្រឿង នៅចំណុចក្រុមហ៊ុនSK ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី និងបានធ្វើការដុតបំផ្លាញចោល នៅទីនោះតែម្តង។ មន្ត្រីអាវុធហត្ថមិនបានបញ្ជាក់ថាជារថយន្តរបស់អ្នកណានោះទេ។

សូមបញ្ជាក់ថា ករណីបង្ក្រាបបទល្មើសព្រៃឈើបានធ្វើឡើងយ៉ាងក្តៅគគុក ជាមួយនិងវិធានការដ៏តឹងតែង ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ។ សកម្មភាពបង្ក្រាបមន្ត្រីកងរាជអាវុធហត្ថកំពុងធ្វើឡើងដូចភ្លៀងរលឹម ៕


https://ift.tt/2Z2JRgv
មន្ត្រីអាវុធហត្ថរុករកឃើញរថយន្តមួយគ្រឿងនៅជិតក្រុមហ៊ុន SK ហើយបានដុតកម្ទេចចោល មន្ត្រីអាវុធហត្ថរុករកឃើញរថយន្តមួយគ្រឿងនៅជិតក្រុមហ៊ុន SK ហើយបានដុតកម្ទេចចោល Reviewed by yim PH on 3:17 PM Rating: 5

Entertainment

ads
Powered by Blogger.