Insurance

728x90

ប៉េអឹមចាប់ខ្លួនភ្លាមៗ ករណីមន្ដ្រីនគរបាលអន្ដោប្រវេសន៍ម្នាក់ បាញ់បោះសេរី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅច្រកទ្វារអន្ដរជាតិអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញម្នាក់ បានបង្កការបាញ់បោះសេរី នៅចំណុចភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ ចាប់ខ្លួនភ្លាមៗ ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា មន្ដ្រីនគរបាលខាងលើ ឈ្មោះ សំ ណាង អាយុ៤២ឆ្នាំ ហើយត្រូវជាកូនរបស់អតីត មន្ដ្រីជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃ។ ក្រោយការចាប់ខ្លួន សមត្ថកិច្ចដកហូតបាន អាយុខ្លី០១ដើម គ្រាប់១៥នៅក្នុងបង់។ បច្ចុប្បន្នជនសង្ស័យត្រូវបានកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី។

ករណីនេះលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មិនទាន់បានបញ្ជាក់អំពីព័ត៌មានលម្អិត នៃករណីនេះនៅឡើយទេ ដោយលោក គ្រាន់តែបញ្ជាក់ថា ជនដៃដល់ត្រូវសមត្ថកិច្ចជំនាញរបស់លោកកំពុងធ្វើការសួរនាំ និងចាត់ការបន្ដទៅតាមផ្លូវច្បាប់៕


https://ift.tt/2y1odO2
ប៉េអឹមចាប់ខ្លួនភ្លាមៗ ករណីមន្ដ្រីនគរបាលអន្ដោប្រវេសន៍ម្នាក់ បាញ់បោះសេរី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប៉េអឹមចាប់ខ្លួនភ្លាមៗ ករណីមន្ដ្រីនគរបាលអន្ដោប្រវេសន៍ម្នាក់ បាញ់បោះសេរី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ Reviewed by yim PH on 2:57 PM Rating: 5

Entertainment

ads
Powered by Blogger.