Insurance

728x90

ក្រឡាប់​គោយន្ត​កែច្នៃ​ដឹក​ដំឡូង​មី​ពេញ ស្លាប់​អ្នកបើកបរ​ម្នាក់ និង​របួស​ធ្ងន់ធ្ងរ​ម្នាក់​

​ខេត្តរតនគិរី​៖ គោយន្ត​កែច្នៃ​មួយគ្រឿង ពណ៌​ខៀវ​លាយ ឆ្នូត​លឿង អត់​មាន​ពាក់​ស្លាក​លេខ ផ្ទុក​ដំឡូង​មី​ពេញប្រៀប ចំណុះ​ជាង​ពីរ​តោន ខណៈ​បើក​មកដល់​ផ្លូវ​ចុះ​ចំណោត​មាន​ល្បឿន​លឿន អ្នកបើកបរ​គ្រប់គ្រង​មិនបាន និង​ចាប់​ហ្វ្រាំង​មិនជា​ប់ បណ្តាលអោយ​គោយន្ត​បត់​ក្បាល​ធ្លាក់​ទៅក្នុង​អូរ​ក្រឡាប់​ផ្កាប់ផ្ងា បណ្តាលអោយ​ស្លាប់​តៃកុង​គោយន្ត​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​រងរបួស​ធ្ងន់​អ្នករួមដំណើរ​ម្នាក់​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​នា​ព្រឹក ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក​ធំ ស្រុក​អូរ​យ៉ា​ដាវ ។​


តាម​ប្រភពពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ប្រចាំ​នៅ​ស្រុក​អូរ​យ៉ា​ដាវ​បានអោយដឹងថា កាលពី​វេលា​ម៉ោង​ខាងលើ ឃើញ​គោយន្ត​កែច្នៃ​ផ្ទុក​ដំឡុង​មី​ពេញព្រៀប​ធ្វើដំណើរ​ចេញពី​ស្រុក​អូ​រយ៉ា​ដាវ​តាមផ្លូវ​ជាតិ​លេខ ៧៨ ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ល្បឿន​លឿន​លុះ​ទៅដល់​ចំណុចកើតហេតុ​ត្រង់ចំណុច​ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក​ធំ ស្រុក​អូរ​យ៉ា​ដាវ ក្នុងស្ថានភាព​ផ្លូវ​ចុះ​ចំណោត គោយន្ត​ផ្ទុក​ធ្ងន់​ហើយ​ឃ្លោង​ផង​នោះ អ្នកបើក បរ​សាង​លេខ​អត់​ចូល បាន​រ៉េ​ចង្កូត​ធ្លាក់​ទៅក្នុង​អូរ​ក្រឡាប់​តែម្តង​។


​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​៖ អ្នកបើកបរ​គោយន្ត​មានឈ្មោះ សុខ វី ភេត​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។ និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ផាន់ ផាន ភេត​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទី លំនៅ​ភូមិ​ឃុំ​ខាងលើ​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​។​ #​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​កង​រាជ​អាវុធ​ចុះជួយ​ជនរងគ្រោះ ដឹកជញ្ជូន​ជនរងគ្រោះ​ទាំង​២​នាក់ តាម​រថយន្ត​សមត្ថកិច្ច​ទៅកាន់​មណ្ឌល​សុខភាព​ស្រុក​អូរ​យ៉ា​ដាវ និង​ប្រគល់​សាកសព​ទៅអោយ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​។ ចំណែក​គោយន្ត​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​នាំទៅ​រក្សា​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ប៉ក់​ធំ រងចាំ​ការដោះស្រាយ​ជា​ក្រោយ​៕ ដោយ លី វណ្ណៈ​ ​


KA-5643 KA-67654



ក្រឡាប់​គោយន្ត​កែច្នៃ​ដឹក​ដំឡូង​មី​ពេញ ស្លាប់​អ្នកបើកបរ​ម្នាក់ និង​របួស​ធ្ងន់ធ្ងរ​ម្នាក់​ ក្រឡាប់​គោយន្ត​កែច្នៃ​ដឹក​ដំឡូង​មី​ពេញ ស្លាប់​អ្នកបើកបរ​ម្នាក់ និង​របួស​ធ្ងន់ធ្ងរ​ម្នាក់​ Reviewed by yim PH on 10:39 PM Rating: 5

Entertainment

ads
Powered by Blogger.