Insurance

728x90

ទីតាំង ល្បែង​ជល់​មាន់​បង្កប់​ដោយ បៀ អាប៉ោង នៅ​កណ្តាល​ទីរួមស្រុក​ស្ទឹងហាវ កំពុងបើក​លេង​យ៉ាង​ពេញបន្ទុក ដោយសារ​អាជ្ញាធរ និង​សមត្ថកិច្ច​រក្សា​ទុកជា​ឆ្នាំងបាយ​

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ កំពុងធ្វើការ​រិះគន់​យ៉ាងខ្លាំង ទៅលើ​អាជ្ញាធរ​ដែនដី កង​រាជ​អាវុធ​ខេត្ត​ស្រុក សមត្ថកិច្ច​ប៉ូលិស​ស្រុក​ថា កំពុង​រក្សា​បន​ល្បែង​ជល់​មាន់​ដ៏​ទ្រហឹងអឺងកង នៅ​កណ្តាល​ទីរួមស្រុក​ស្ទឹងហាវ ដើម្បី​ទទួលបាន​ការបង់ប្រាក់​បន្តិច​ប​ន្ទួ​ច ប្រចាំខែ​ពី​មេបន​ល្បែង រហូតដល់​លែង​ខ្វល់​ពី​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិ​ភា​សុ​វត្តិភាព​អស់​ទៅហើយ​។ ចំណែក​ពលរដ្ឋ​គិតគូរ​ពី​សេចក្តីសុខ​ក្នុង​មូលដ្ឋាន​បាន​ចាត់ទុកថា ល្បែង​ជា​ប្រភព​វិនាស ហិង្សា ក្នុង​គ្រួសារ និង​កើតមាន​អំពើ​ឆក់ ប្លន់ ។​ល​។ ហើយ​ប​ច្ច​ប្បន្ន​ពលរដ្ឋ​កំពុងរ​ស់​នៅក្នុង​ក្តី​ខ្វល់ខ្វាយ​។​


ការរិះគន់​នេះ​បាន​ធ្វើឡើង​បន្ទាប់​អាជ្ញាធរ​គ្រប់​ជំនាញ កំពុងតែ​លើក​កំពស់ វង់​បន​ល្បែងស៊ីសង​មួយកន្លែង​ដែលមាន​ទាំង បៀ អាប៉ោង និង ជល់​មាន់ បាន​ដំណើរ​ការណ៍​លេង​យ៉ាង​អ​នា​ធីប​តេ​យ្យ នៅ​ចំណុច​ក្បែ​សាលារៀន​អនុវិទ្យាល័យ​ស្ទឹងហាវ​ថ្មី ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែល​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​ក្មេងៗ​សិស្សសាលា និង ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​១១​ថ្ងៃត្រង់​រហូតដល់​ម៉ោង​២​ល្ងាច ទីតាំង​ល្បែង​មួយ​នេះ​តែងតែ​បង្ក​ការរំខាន​ដល់​អ្នក​ដ៏​ទៃ ដោយសារតែ​អ្នកលេង​ល្បែង​សម្រែក​ហ៊ោកញ្ជ្រៀវ​កងរំពង​ខ្ញៀវខ្ញារ មិន​ខ្លាចក្រែង​អ្នករស់នៅ​ក្បែរ​នោះទេ ដោយសារតែ​ម្ចាស់​បន​ល្បែង​នោះ មានការ​ទុកចិត្ត​ថា អាជ្ញាធរ​ដែនដី PM ប៉ូលិស​មិន​ប៉ះពាល់​ពួកគេ​ទេ ដោយសារ​ទីនោះ​ជា​ឆ្នាំងបាយ​។​


ទាក់ទង​បញ្ហា​នោះ កម្មករ​ទូក​ម្នាក់ សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ ដែល​រស់នៅ​ក្បែរ​នោះបាន​អះអាងថា ចំពោះ​មូលហេតុ​ដែល ម្ចាស់​ទីតាំង​ល្បែង​ហ៊ាន​បើក​លេងល្បែង​ស៊ីសង​កណ្តា​ល​ទីរួមស្រុក​ម៉ា​សប្បាយ​នេះ​ក៏ដោយ​សារ​ម្ចាស់​ទីតាំង​បានរៀបចំ​របប​ខែ​ជូន​ពី​ថ្នាក់​មេ​ប៉ុស្តិ៍ ថ្នាក់ភូមិ រហូតដល់​ថ្នាក់ អធិការ មេបញ្ជាការ​អាវុធហត្ថ​ស្រុក រួចរាល់​ហើយ គ្មាន​សល់​ចន្លោះប្រហោង​ណាមួយ​ឲ្យ​គេ​ភិតភ័យ​នោះទេ​។ ដូចនេះ ទៅ​ខ្លាច​អី​ទៀត ពួក​គេង​សប្បាយ​ទាំង​ឆ្កួត​វង្វេង​លែង​ធ្វើ​ការងារ​អ្វី​ទៀតហើយ ម្នាក់ៗ​ប្រាថ្នា​ចង់​ស្រណុក​កាយ ចង់​កៀងគ​ជួបជុំគ្នា​លេងល្បែង​ភ្នាល់​ដាក់​លុយកាក់​ឮថា​មាន​ឆ្នះ​មាន​ចាញ់​រាប់លាន​រៀល​រាប់​រាប់ពាន់​ដុល្លារ មិនយូរ​ទេ អំពើចោរកម្ម លួច​ឆក់​ប្លន់​នឹង​កើតឡើង​ហើយ ។​


ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក រស់ កី អធិការ​ស្រុក​ស្ទឹងហាវ បាន​អះអាងថា ទីតាំង​សង្វៀន​ល្បែង​ជល់​មាន់​នោះ​លោក​បាន​បញ្ជា​អោយ​ថ្នាក់​ប៉ុស្តិ៍ ចុះ​បិទ​ម្តង​ជា​ពីរដង​មកហើយ ប៉ុន្តែ​ក្រុម​ម្ចាស់​ទីតាំង​នៅតែ​លួច​បើក​ដ៏​ដែល ដូចនេះ​លោក​នឹង​ព្យាយាម​ចុះបង្ក្រាប​អោយខាងតែបាន​ជាដាច់ខាត​មិន​បណ្តោយអោយ​កើតមាន​ទីតាំង​ល្បែងស៊ីសង​នៅក្នុង​ភូមិ​ឃុំ​នៃ​ស្រុក​ស្ទឹងហាវ​ជាដាច់ខាត​។ ពលរដ្ឋ​ចាំមើល​ការប្តេជ្ញាចិត្ត​របស់លោក រស់ កី អធិការ​ស្រុក​ស្ទឹងហាវ ថា​តើ​ទៅរួច​ទេ​? ៕ ដោយ កោះរ៉ុង​


KA-02635 KA-02636



ទីតាំង ល្បែង​ជល់​មាន់​បង្កប់​ដោយ បៀ អាប៉ោង នៅ​កណ្តាល​ទីរួមស្រុក​ស្ទឹងហាវ កំពុងបើក​លេង​យ៉ាង​ពេញបន្ទុក ដោយសារ​អាជ្ញាធរ និង​សមត្ថកិច្ច​រក្សា​ទុកជា​ឆ្នាំងបាយ​ ទីតាំង ល្បែង​ជល់​មាន់​បង្កប់​ដោយ បៀ អាប៉ោង នៅ​កណ្តាល​ទីរួមស្រុក​ស្ទឹងហាវ កំពុងបើក​លេង​យ៉ាង​ពេញបន្ទុក ដោយសារ​អាជ្ញាធរ និង​សមត្ថកិច្ច​រក្សា​ទុកជា​ឆ្នាំងបាយ​ Reviewed by yim PH on 9:59 PM Rating: 5

Entertainment

ads
Powered by Blogger.