Insurance

728x90

កម្មករ​-​កម្ម​ការ​នី​រោងចក្រ «​វ៉ាន​ជី​យ រី​វើ​រ ថេ​ក​ស្តាយ​» ជិត​២០០​នាក់​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​១៣​ចំណុច​

​ខេត្ត​ព្រះសីហនុ ៖ កម្មករ​-​កម្មការិនី​រោងចក្រ «​វ៉ាន​ជី​យ រី​វើ​រ ថេ​ក​ស្តាយ​» ចំនួន​ជិត​២០០​នាក់ បាននាំគ្នា​ប្រមូលផ្តុំ​ធ្វើ​កូដកម្ម​ទាមទារ​នូវ​លក្ខខណ្ឌ​ចំនួន​១៣ ចំណុច និង​ស្នើសុំ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​ប្រធាន​សហជីព​កម្មករ​ម្នាក់ ដែល​ភាគី​រោងចក្រ​បញ្ឈប់ គឺ​ឲ្យ​ចូលធ្វើការ​វិញ ដែល​កូដ​កម្មនេះ​ធ្វើឡើង​តាំងពី​ម៉ោង​០៨​ព្រឹក​រហូតមក ថ្ងៃទី​១២ កុម្ភៈ ២០១៥ នេះ ស្ថិតនៅ​ចំណុច​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​


​តំណាង​កម្មករ​ម្នាក់​បាន​គូសបញ្ជាក់ថា ចំពោះ​មូលហេតុ​នៃ​ការធ្វើ​គូត​កម្មនេះ​គឺ​ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ចំនួន​១៣​ចំណុច​រួមមាន​៖ ទី​១-​ស្នើ​សុំអោយ​ក្រុមហ៊ុន កាត់​ប្រាក់​ឈ្នួល កម្មករ និ​យោ​ជិ​ក ដែលជា​សមាជិក បង់​ជា​ភាគទាន​ជូន​សហជីព ស៊ី​ខៅ​ដូ មានការ​អនុញ្ញាត​ជា​លាយ​លក្ខ​អក្សរ​ត្រឹមត្រូវ ទី​២- ស្នើ​ឲ្យ​ក្រុមហ៊ុន សម្រួល​ដល់ក​ម្មករ និ​យោ​ជិ​ក ករណី​កម្មករ និ​យោ​ជិ​ក​ឈឺ​សម្រាក​នៅផ្ទះ​ដោយ​មិនចាំបាច់​មកសុំ​ច្បាប់​ផ្ទាល់ខ្លួន​ទេ គ្រាន់តែ​ជូនតំណឹង​មក​ក្រុមហ៊ុន​តាមរយៈ​ទូរស័ព្ទ ឬ​តំណាង​ក្រុម​មកសុំ​ជំនួស​។ ទី​៣- ស្នើ​ឲ្យ​ក្រុមហ៊ុន មាន​វិធានការណ៍​ចំពោះ​ប្រធាន​ក្រុម ប្រធាន​ផ្នែក និង អ្នកគ្រប់គ្រង​ដែល​ប្រើពាក្យ​សំដី និង អ​កប្ប​កិរិយា​មិន​សមរម្យ​មកលើ​កម្មករ និ​យោ​ជិ​ក​។ ទី​៤-​ស្នើ​ឲ្យ​ក្រុមហ៊ុន សម្រួល​បញ្ហា​គ្រូពេទ្យ អោយនៅ​ប្រចាំការ​ក្នុង​បន្ទប់​ពេទ្យ​ក្នុង​ម៉ោង​ការងារ​។​ទី​៥- ស្នើអោយ​ក្រុមហ៊ុន បើកប្រាក់​ឈ្នួល​អោយ​កម្មក និ​យោ​ជិ​ក​ក្នុង​ម៉ោង​ការងារ​(​ត្រឹម​ម៉ោង​៤​ល្ងាច​) និង​កុំអោយ​កម្មករ និ​យោ​ជិ​ក ថែម​ម៉ោង​ក្នុង​ថ្ងៃ​បើក​ឈ្នួល​នេះ ហើយ​នៅពេល​កម្មករ និ​យោ​ជិ​ក បាត់ប្រាក់​ឈ្នួល ហើយ​កម្មក និ​យោ​ជិ​ក ធ្វើ​ការតវ៉ា​ទាមទារ ក្រុមហ៊ុន​ត្រូវ​ប៉ះប៉ូវ​អោយ​កម្មករ និ​យោ​ជិ​ក​វិញ​ភ្លាមៗ​។ ទី​៦- ស្នើ​ឲ្យ​ក្រុមហ៊ុន បើកប្រាក់​ថ្លៃ​បាយ​ជូន កម្មករ និ​យោ​ជិ​ក ជា​រៀងរាល់ថ្ងៃ​សៅរ៍ ។ ទី​៧-​ស្នើ​ឲ្យ​ក្រុមហ៊ុន សាង​សង់រោង​មហ្ហូបអាហារ ជូន​កម្មករ និ​យោ​ជិ​ក​អោយបាន​ត្រឹមត្រូវ ។ ទី​៨- ស្នើ​ឲ្យ​ក្រុមហ៊ុន​គិត​ប្រាក់​ឈ្នួល​ថ្ងៃបុណ្យ​ជូន​កម្មករ និ​យោ​ជិ​ក គុណ​នឹង​២​បូក​១ ទី​៩- ស្នើ​ឲ្យ​ក្រុមហ៊ុន​បើក​ធុងបាស់ ដោយ​ចាក់​ចម្រៀង​ជូន​កម្មករ នោ​យោ​ជិ​ក​ពេល​បំពេញការងារ​។ ទី​១០-​ស្នើ​ឲ្យ​ក្រុម​រក្សា​ប្រាក់​ឈ្នួល និង អត្ថប្រយោជន៍​ផ្សេងៗ​ជូន កម្មករ និ​យោ​ជិ​ក ករណី​កម្មករ និ​យោ​ជិ​ក​ឈឺ ហើយ​មាន​លិខិតបញ្ជាក់​ពី​មន្ទីរពេទ្យ​ត្រឹមត្រូវ​។ ទី​១១- ស្នើ​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាតអោយ​កម្មក​ផ្នែកអនាម័យ​បាន​ឈប់សំរាក​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​តាមច្បាប់ ។ ទី​១២-​ស្នើ​ឲ្យ​ក្រុមហ៊ុន កាត់​ប្រាក់រង្វាន់​ការងារ​ទៀងទាត់​តាម​គោលការណ៍ សមាមាត្រ​ករណី កម្មករ និ​យោ​ជិ​ក​ឈប់សម្រាក​មានច្បាប់​និយោជក់​។ ទី​១៣- ស្នើ​ឲ្យ​ក្រុមហ៊ុន រក្សា​ប្រាក់​ឈ្នួល​និង អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដ៏​ដែល​ពេល​កម្មក​ឈប់ សម្រាក​ពិសេស និង​សុំអោយ​តំណាង​កម្មក​ម្នាក់​ដែល​ក្រុមហ៊ុន​បញ្ឈប់​អោយចូល​បំរើការ​វិញ​។​


លោក យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា ចំពោះ​ករណី​កម្មករ​ធ្វើ​គូដ​កម្ម​នោះ លោក​បាន​បញ្ជូន​ក្រុមការងារ​ចូលជួប​តំណាង​រោងចក្រ រួមជាមួយ​តំណាង​កម្មករ​ចំនួន​៥​នាក់ ដើម្បី​ធ្វើការ​សម្របសម្រួល នៅក្នុង​រោច​ក្រ​ហើយ ប៉ុន្តែ​ចំពោះ​ដំណោះស្រាយ​ណាមួយ​នោះ នៅ​ពុំទាន់​ដឹង​នោះទេ​៕ ដោយ កោះត្រល់​ ​


KA-02980 KA-02983



កម្មករ​-​កម្ម​ការ​នី​រោងចក្រ «​វ៉ាន​ជី​យ រី​វើ​រ ថេ​ក​ស្តាយ​» ជិត​២០០​នាក់​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​១៣​ចំណុច​ កម្មករ​-​កម្ម​ការ​នី​រោងចក្រ «​វ៉ាន​ជី​យ រី​វើ​រ ថេ​ក​ស្តាយ​» ជិត​២០០​នាក់​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​១៣​ចំណុច​ Reviewed by yim PH on 8:25 PM Rating: 5

Entertainment

ads
Powered by Blogger.