Insurance

728x90

ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​៩​នាក់​នៅ​ភូមិ​ព្រែក​សាលា បានប្រគល់​អាំង​វែក​ទ័​រ​ឆក់​ត្រី​ជូន​សហគមន៍​

​ខេត្តកំពង់ឆ្នាំង​៖ ក្រោយពី​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បាន​ផ្សព្វផ្សាយ​សេចក្តីណែនាំ របស់​ខេត្ត និង​ច្បាប់​ស្តីពី​ជលផល ជូន​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន និង​សហគមន៍ ជា​បន្តបន្ទាប់​រួចមក​នៅក្នុង​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលារ​ប្អៀ​រ នា​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ ស្ម័​គ​ចិត្ត​៩​នាក់​បានភ្ញាក់រលឹក​នាំគ្នា​យក​ឧ​បករ​ណ៏​ឆក់​ត្រី​មក​ប្រគល់អោយ​សហគម​ន៏​នេសាទ​ក្នុងភូមិ​ជា​បន្តបន្ទាប់​។​


​លោក ឃុ​ត ខេង ដែលជា​ប្រធាន​ក្រុម​ល្បាត​របស់​សហគម​ន៏​នេសាទ​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត បានអោយដឹងថា ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​នេះ ក្នុង​សហគមន៍​របស់​លោកមា​ន​ប្រជាពលរដ្ឋ​ចំនួន​៩​នាក់​បាន​ស្ម័គ្រចិត្ត​យក​អាំង​វែក​ទ័​រ​ឆក់​ត្រី​៩​គ្រឿង​មក​ប្រគល់អោយ​ដោយ​ភ្ញាក់រលឹក​។​


​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ខាងលើនេះ​បានអោយដឹងថា​៖ ពួកគាត់​ប្តេជ្ញា​ថា និង​ខិតខំ​ការពារ និង​ជួយ​អភិរ​ក្យ​មច្ឆា​ជាតិ​នៅក្នុង​សហគមន៍​ពូក​គាត់​អោយបាន​គង់វង្ស និង​ព្យាយាម​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ផ្សេងទៀត​អោយ​មានការ​ភ្ញាក់រលឹក​និង​យល់ដឹង​អំពី​ច្បាប់ ស្ម័​គ​ចិត្ត​យក​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​ទាំងនោះ​ដែល​គេ​មាន​យកមក​ប្រគល់អោយ​សហគមន៍​ដូច​ពួកគាត់​ដែរ​។​


នៅក្នុង​ថ្ងៃ​ប្រគល់​ឧ​បករ​ណ៏​ឆក់​ត្រី​នោះ​ផងដែរ លោក ឃុ​ត ខេង ជា​ប្រធាន​ក្រុម​ល្បាត របស់​សហគមន៍​នេសាទ​ក្នុងភូមិ​ព្រែក​សាលា លោក​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ការយល់ដឹង និង​ភ្ញាក់រលឹក​ទាន់ពេល ហើយ​បាននាំគ្នា​យក​ឧបករណ៍​ឆក់​ត្រី​មក​ប្រគល់អោយ​សហគមន៍​។​


ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​លោក​ដែលមាន​ឧបករណ៍ ឆក់​ត្រី ដែល​មិនទាន់បាន​យកមក​ប្រគល់អោយ​សហគមន៍ សូម​ប្រញាប់ប្រញាល់​យកមក​ប្រគល់ អោយ​សហគមន៍ៗ នឹង​នៅ​រង់ចាំ​ទទួល​គ្រប់ពេលវេលា បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹង​ប្រឈម​ជាមួយ និង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច និង​តុលាការ​ហើយ​ប្រឈម និង​ការចាប់​ដាក់គុក​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​។​


​លោក សោម ភិ​រុណ នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ដែល​ត្រូវ​ប្រកាស់​ឡើងជា​នាយ​ខ័​ណ្ឌ រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ បាន​និយាយ​អោយដឹងថា​៖ តាម​គោលការណ៍​របស់​រដ្ឋបាល​ជលផល និង​អាជ្ញាធរខេត្ត ការលុបបំបាត់​ឧបករណ៍​ឆក់​ត្រី​តាម​មូលដ្ឋាន​មាន​៣​ជំ​ហ៊ាន​គឺ​៖ ទី​១​ផ្សព្វផ្សាយ​ច្បាប់​អោយ​ប្រជាពលរដ្ឋ​ដែលមាន​ឧបករណ៍​ឆក់​ត្រី​នៅតាម​មូលដ្ឋាន​អោយ​ពួកគាត់​យល់ដឹង​និង​ភ្ញាក់រលឹក​យក​ឧបករណ៍​ឆក់​ត្រី​មក​ប្រគល់អោយ​សមត្ថកិច្ច ឬ​អាជ្ញាធរ​ដោយ​ខ្លួនឯង ដែល​កន្លងមក​យើង​ទទួលបាន​ឧបករណ៍​ឆក់​ត្រី​រាប់រយ​គ្រឿង​ពី​ប្រជាពលរដ្ឋ​ស្ម័​គ​ចិត្ត ទី​២​សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល​និង​ធ្វើលិខិត​កោះហៅ​មក​អប់រំ​អោយ​ប្រគល់​ឧបករណ៍​ឆក់​ត្រី និង​ទី​៣​បើ​ពួកគាត់​នៅតែ​រឹង​រុះ​សមត្ថកិច្ច​ជំនាញ និង​កសាង​សំណុំរឿង​បញ្ជូន​ឈ្មោះ​អ្នកមាន​ឧបករណ៍​ឆក់​ត្រី​ដែលមាន​ក្នុង​បញ្ជី ទៅកាន់​តុលាការខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-446 KA-556 KA-6667



ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​៩​នាក់​នៅ​ភូមិ​ព្រែក​សាលា បានប្រគល់​អាំង​វែក​ទ័​រ​ឆក់​ត្រី​ជូន​សហគមន៍​ ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​៩​នាក់​នៅ​ភូមិ​ព្រែក​សាលា បានប្រគល់​អាំង​វែក​ទ័​រ​ឆក់​ត្រី​ជូន​សហគមន៍​ Reviewed by yim PH on 8:25 PM Rating: 5

Entertainment

ads
Powered by Blogger.