Insurance

728x90

សាលារាជធានី ដាក់កំណាត់ ផ្លូវសុធារស ចាប់ពីមុខស្ថាន ទូតរុស្ស៊ី ដល់ស្តុប ចំការមន ជាផ្លូវឯកទិស

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណជន ទាំងអស់ឲ្យបានជ្រាបថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរ ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ នៅលើកំណាត់វិថីសុធារស ចាប់ពីផ្លូវមុខស្ថានទូតរុស្ស៊ី ដល់ភ្លើងស្តុបជលផល (ស្តុបចំការមន) ប្រសព្វមហាវិថីព្រះនរោត្តម អាជ្ញាធរក្រុងនឹងដាក់កំណាត់វិថីសុធារសនេះ ជាផ្លូវឯកទិស ដោយអនុញាតឲ្យតែយានយន្ត ធ្វើចរាចរពីទិសស្ថានទូតរុស្ ស៊ី ឆ្ពោះទៅភ្លើងស្តុបជលផល តែ១ទិសប៉ុណ្ណោះ។


ចំណែកការធ្វើចរាចរ យានយន្ត ពីទិសភ្លើងស្តុបជលផល (ស្តុបចំការមន) ឆ្ពោះទៅស្ថានទូតរុស្ស៊ី គឺមិនអនុញ្ញាតឡើយ។ ការកែសម្រួលចរាចរនេះ នឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ តទៅ៕


11042973_387164521455345_4508024821008102134_n


ប្រភព៖ FRESHNEWS






from Khmernote - The best entertainment website in Cambodia http://ift.tt/1ATEDma
សាលារាជធានី ដាក់កំណាត់ ផ្លូវសុធារស ចាប់ពីមុខស្ថាន ទូតរុស្ស៊ី ដល់ស្តុប ចំការមន ជាផ្លូវឯកទិស សាលារាជធានី ដាក់កំណាត់ ផ្លូវសុធារស ចាប់ពីមុខស្ថាន ទូតរុស្ស៊ី ដល់ស្តុប ចំការមន ជាផ្លូវឯកទិស Reviewed by yim PH on 4:01 PM Rating: 5

Entertainment

ads
Powered by Blogger.