Insurance

728x90

កុមារី​អាយុ​៨​ឆ្នាំ បាត់​ខ្លួន​១​យប់ ស្អែក​ឡើង​ទើប​ឪពុកម្តាយ​រកឃើញ​សព សមត្ថកិច្ច​ពិនិត្យឃើញថា នាង​ត្រូវគេ​រំលោភ​រួច​សម្លាប់​បំបិទមាត់

​ខេត្តកំពង់ឆ្នាំង​៖ សព​កុមារី​ម្នាក់​ត្រូវបាន​ក្រុមគ្រួសារ​និង​ឪពុកម្តាយ​រកឃើញ​នាង​ដេកស្លាប់​ទាំង​អាក្រាតកាយ នៅក្នុង​ព្រៃ វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ខាងត្បូង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសារ ស្រុក​ជល​គី​រី​ក្រោយពី​កុមារី​រូបនោះ​បាន​បាត់​ខ្លួន​មួយ​យប់​មិនឃើញ​មក​ផ្ទះ​។ ករណី​ស្លាប់​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ចាប់រំលោភ​ហើយ​សម្លាប់ចោល​បំបិទមាត់​។


សមត្ថកិច្ច​នគរបាល​ស្រុក​ជល​គី​រី​បាន​និយាយ​អោយដឹងថា​៖ កុមារី​រងគ្រោះ​មានឈ្មោះ ស៊ីម លក្ខិណា អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​ទី​១ នាង​ជា​កូន​ទី​៧ ក្នុងចំណោម​បងប្អូន​៨​នាក់​។ ម្តាយ​នាង​មានឈ្មោះ លីម ឡុ​ន អាយុ​៤១​ឆ្នាំ ឪពុក​ឈ្មោះ ស៊ីម សម្បត្តិ អាយុ​៤៨​ឆ្នាំ គ្រួសារ​នេះ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​


សមត្ថកិច្ច​បាន​និយាយទៀតថា​៖ កុមារី​រងគ្រោះ​បាន​រត់​លេង​ក្នុងភូមិ និង​បាន​បាត់​ខ្លួន​តាំងពី​ល្ងាច​ថ្ងៃទី ២៥ ខែកុម្ភៈ ប៉ុន្តែ​ឪពុកម្តាយ​ស្មានតែ​នាង​ទៅ​ដេក​នៅផ្ទះ​ម្តាយធំ​នៅក្នុង​ភូមិ​ក្បែរ​គ្នា លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៦ ខែកុម្ភៈ ពេល​ទៅ​ហៅ​កូន​អោយទៅ​រៀន គ្រា​ជួប​ម្តាយធំ​គាត់​បាន​ប្រាប់ថា មិនបាន​ឃើញ​នាង​មក​ដេក​នៅ ផ្ទះ​គាត់​ទេ​ទើប​មាន​ភ្ញាក់ផ្អើល​ឡើង ហើយ​បាននាំគ្នា​ដើររក​ក៏បាន​ប្រទះឃើញ​កុមារី​រងគ្រោះ ដេកស្លាប់ ក្នុងព្រៃ​ខាងត្បូង​ភូមិ​ចម្ងាយ​ប្រមាណ​ជាង​៣០០​ម៉ែត្រ​។


​លោក ហ៊ីម យ៉ុង អធិការនគរបាល​ស្រុក​ជល​គី​រី​បានអោយដឹងថា​៖ ក្រោយពេល​ប្រទះឃើញ​សព​ ​ក្មេងស្រី​រងគ្រោះ​ក្រុមគ្រួសារ​បាន​លើកយក​សព​ត្រឡប់មកផ្ទះ​ដោយ​ក្តី​តក់ស្លុត​ពេក​មិនបាន​គិត​អ្វី​វែង​ឆ្ងា យ​ទេ គឺ​សមត្ថកិច្ច​ទៅ​មិនទាន់​ដើម្បី​ហ៊ុំព័ទ្ធ ការពារ​កន្លែងកើតហេតុ និង​ធ្វើការ​ត្រួតពិនិត្យ​នោះ ស្លាកស្នាម បាន​ម៉ត់ចត់​នោះឡើយ​។


​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​ខេត្ត​ក្រោយពី​ពិនិត្យ​ធ្វើ​កោសល្យ​សព​កុមារី​រងគ្រោះ​បាន​និយាយថា​៖ ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ជន​ពុំ​ស្គាល់មុខ​ចាប់រំលោភ​រួច​ទើប​សម្លាប់​បំបិទដាន​ជា​ក្រោយ ដែល​នៅក្នុង​កន្លែងកើតហេតុ​គេ​រកឃើញ​លុយ​៥​ពាន់​រៀល និង​ខោខ្លី​កុមារី​រងគ្រោះ​ប្រឡាក់​សុទ្ធតែ​ឈម​។ ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម ដើម្បី​ស្វែង​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​។ ចំណែក​សព​កុមារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាន​តាម​ប្រពៃណី​ខ្មែរ ៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-20150226-WA0015 KA-01512 KA-01547 KA-20150226162533-(1) KA-01536 KA-01533 KA-01537




http://ift.tt/1BprfrC
កុមារី​អាយុ​៨​ឆ្នាំ បាត់​ខ្លួន​១​យប់ ស្អែក​ឡើង​ទើប​ឪពុកម្តាយ​រកឃើញ​សព សមត្ថកិច្ច​ពិនិត្យឃើញថា នាង​ត្រូវគេ​រំលោភ​រួច​សម្លាប់​បំបិទមាត់ កុមារី​អាយុ​៨​ឆ្នាំ បាត់​ខ្លួន​១​យប់ ស្អែក​ឡើង​ទើប​ឪពុកម្តាយ​រកឃើញ​សព សមត្ថកិច្ច​ពិនិត្យឃើញថា នាង​ត្រូវគេ​រំលោភ​រួច​សម្លាប់​បំបិទមាត់ Reviewed by yim PH on 4:51 PM Rating: 5

Entertainment

ads
Powered by Blogger.