Insurance

728x90

ផឹកស្រា​ស្រវឹង ប្រពន្ធ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច តូចចិត្ត​លែង​ចង់​រស់ បាន​យក​កាំភ្លើង​អាកា​ទល់​ចង្កា រួច​បាញ់​ទម្លាយ​ក្បាល​ខ្ចាយ​ខួរ​ស្លាប់​ភ្លាម​

​ខេត្តរតនគិរី​៖ មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​សេ​ដា ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ផ្ទួនៗ​ប្រពន្ធ​គម្រាម​លែងលះ​បើ​នៅតែ​ប្រមឹក​រាល់ថ្ងៃ​មិន​ព្រម​ឈប់​។ បន្ទាប់ពី​ឮដូច្នេះ​ក៏​តូចចិត្ត​គឹ​ត​ខ្លី​លែង​ចង់​រស់ ក៏បាន យក​កាំភ្លើង​អាកា (AK)​ស្វាយ​បត់​បាញ់​ស្លាប់​ខ្លួនឯង​នៅក្នុង​ផ្ទះ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ ត្រង់ ចំណុច ក្នុងផ្ទះ​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។​


​បើតាម​ការ​អោយដឹងពី​លោក​សុវណ្ណ​រាយ មេ​ប៉ុស្តិ៍​ឃុំ​សេ​ដា​បាន​ប្រាប់​អ្នក​ពត៌មាន​យើង​អោយដឹងថា ជនរងគ្រោះ​ដែល​បាញ់សម្លាប់​ខ្លួនឯង​នោះ​មានឈ្មោះ ធឿន រត​នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មាន​ឋានៈ​ជា​មន្ត្រី​ប៉ុស្តិ៍​ឃុំ​សេ​ដា និង​មាន​ទីលំនៅ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ​សាំង រ៉ា​វេត ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ និង​មាន​កូនស្រី​១​នាក់ អាយុ​២​ឆ្នាំ​។​


លោក​មេ​ប៉ុស្តិ៍​បាន​ប្រាប់ទៀតថា មុនពេល​កើតហេតុ​ឈ្មោះ ធឿន រត​នី បាន​ទៅ​ផឹកស្រា​ជាមួយ​មិត្ត​ភ័​ក្ត នៅក្រៅ​ផ្ទះ​រហូត​ស្រវឹង​លុះ​ត្រឡប់មកផ្ទះ​វិញ​មិនឃើញ​ប្រពន្ធ ក៏បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ​អោយមក ផ្ទះ ពេលដែល​ប្រពន្ធ​មកដល់​ផ្ទះ​នោះ​ឃើញ​ប្តី​មាន​អាកា​រៈ​ស្រវឹង​ខ្លាំង​ក៏បាន​ស្តីបន្ទោស​ថា អោយ​ឈប់​ផឹកស្រា​ទៀត​ទៅ​ព្រោះ​ឃើញ​ស្រវឹង​ជា​រៀងរាល់ថ្ងៃ បើ​នៅតែ​ផឹកស្រា​ទៀត​ប្រពន្ធ​នឹង​សុំ​លែងលះ​។ ខណៈ ពេលដែល​ប្តី​កំពុង​ស្រវឹង​ហើយ​លឺ​ប្រពន្ធ​និយាយ​បែបនេះ​ក៏បាន​ដើរចូល​ទៅក្នុង​ផ្ទះ​ទាញយក​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម មក​អង្គុយ​លើ​អង្រឹង​ហើយ​អា​មេ​បញ្ចូល​គ្រាប់ និង​យក​កាណុង​ភ្ជង់​ចង្កា​ខ្លួនឯង​ហើយក៏​បាន​បាញ់​ធ្លុះ​ចង្កា​ធ្លាយ​ក្បាល​ខ្ទាត​ខួរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​


​លោក​មេ​ប៉ុស្តិ៍​បានបញ្ជាក់​ទៀតថា កាំភ្លើង​អាកា​ស្វាយ​បត់​ដែល​ឈ្មោះ​ធឿន រត​នី បាន​យកមក​បាញ់​ស្លាប់​ខ្លួន​នោះ​ជា​កាំភ្លើង​របស់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេ​ដា បានចេញ​បើក​អនុញ្ញាតអោយ​ប្រើប្រាស់​សំរាប់​ការពារ​សន្តិសុខ​ភូមិ ឃុំ នៅក្នុង​មូលដ្ឋាន មិន​នឹកស្មានថា​បុគ្គល​នោះ​ហ៊ាន​យក​កាំភ្លើង​ធ្វើអត្តឃាត​ខ្លួនឯង​ទាល់តែសោះ​។​ ​បច្ចុប្បន្ន​សាកសព​មន្ត្រី​ប៉ុស្តិ៍​ដែល​បាញ់សម្លាប់​ខ្លួនឯង​នោះ​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ព្រឹក​មិញ​នេះហើយ​៕ ដោយ លី វណ្ណៈ​ ​


KA-186187818_n KA-55696440_n KA-479976896_n KA-646103962_n



ផឹកស្រា​ស្រវឹង ប្រពន្ធ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច តូចចិត្ត​លែង​ចង់​រស់ បាន​យក​កាំភ្លើង​អាកា​ទល់​ចង្កា រួច​បាញ់​ទម្លាយ​ក្បាល​ខ្ចាយ​ខួរ​ស្លាប់​ភ្លាម​ ផឹកស្រា​ស្រវឹង ប្រពន្ធ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច តូចចិត្ត​លែង​ចង់​រស់ បាន​យក​កាំភ្លើង​អាកា​ទល់​ចង្កា រួច​បាញ់​ទម្លាយ​ក្បាល​ខ្ចាយ​ខួរ​ស្លាប់​ភ្លាម​ Reviewed by yim PH on 10:42 PM Rating: 5

Entertainment

ads
Powered by Blogger.