ក្នុងពិធីប្រកាសប្រធានជលផលថ្មី លោកអភិបាលខេត្តកំពង់ឆ្នាំងរំលឹកថា បទល្មើសនេសាទអូសអួន អូសជន អូសម៉ាញ់កើតមានកន្លងមក គឺមានអ្នកឃុបឃិតនៅពីក្រោយខ្នង
ខេត្តកំពង់ឆ្នាំង៖ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាននិយាយថា៖ “បទលើ្មសនេសាទ អូសអួន អូសជន អូសម៉ាញ់ កន្លងមកមានអ្នកឃុតឃិតនៅពីក្រៅយខ្នង ទើបជនស្មើសហ៊ានធ្វើ ការលើកឡើងបែបនេះគឺនៅក្នុងពិធីប្រកាសចូលកាន់ដំណែង លោកនាយ លោកនាយរងខណ្ឌ័រដ្ខបាលកំពង់ឆ្នាំង និងលោកនាយផ្នែកជលផល នៅព្រឹកថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។
លោកអភិបាលខេត្តកំពង់ឆ្នាំង លើកឡើងបន្តថា៖ បទល្មើសទាំងនេះមិនមែនកើតឡើងទៅរួច នោះទេបើគ្មាន ការឃុបឃិតពីមន្ត្រីជំនាញ ដែលថ្មីៗនេះមានគេហទំព័រក្នុងស្រុកមួយបានសរសេរថា៖“ លោក ឈួរ ចន្ទ័ឌឿនអភិបាលខេត្តកំពង់ឆ្នាំង បរាជ័យក្នុងការបង្ក្រាបបទល្មើសអូសអួននៅស្រុកជលគីរី” ក្នុងនោះគេបានដាក់រូបថតមានភ្លើងបំភ្លឺយ៉ាងច្បាស់ពីសកម្មភាណអូសអួននោះ។ សួរថាអ្នកសារពត៌មានគេបានថតយករូបភាពនោះដល់កន្លែងបទល្មើសបាន ហេតុអីមន្ត្រីជលផលទៅមិនបាន?ឬមិនដឹង និងបង្ក្រាបមិនបាន។
ពីធីប្រកាស់ចូលកាន់ដំណែងពេលនេះមាន៖ លោក សោម ភិរុណ ជាមន្ត្រីជលផល៣៦ឆ្នាំហើយ បានឡើង ជានាយ ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងនាយរង២រូបទៀតមានលោក ម៉ប់ សាម៉ុន និងលោក អ៊ឹង ជឺប៉ោ ចំណែកលោក តាត សីហាក់ ជានាយផ្នែករដ្ឋលជលផលផ្សារឆ្នាំង។
លោកអភិបាលខេត្តបានលើកឡើងទៀតថា៖លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលបានចុះទៅ បង្ក្រាបបទ ល្មើសអូសអួន ត្រូវពួកបទល្មើសនេសាទសញ្ជាតិវៀតណាមនិយាយថា៖ ពួកគេបានបង់លុយ អោយមន្ត្រីជំនាញនិងសមត្ថកិច្ចអស់ហើយ នៅតែលោកឯងទៀតមិនបង់លុយអ្ហីបានមកចាប់ខ្ញុំ?។លោកអភិបាលខេត្តស្នើសុំអោយមន្ត្រីជលផលពិសេសអស់លោកដែលទើបបានចូលកាន់ដំណែងថ្មីក្នុងថ្ងៃនេះត្រូវប្រឹងប្រែងធ្វើការងារនេះឡើងវិញអោយបានល្អ គឺឆ្លុះ កញ្ចក់ សិតសក់ ដុសក្អែល និងព្យាបាល ដោយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សមគមន៍ដើម្បីបង្ក្រាប បទល្មើសទាំងនោះបាន កុំអោយមានការរិះគន់ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដូចមេមុនៗទៀត។
លោក អេង ជាសាន ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលបានផ្តាំផ្ញើរថា៖ នាយខ័ណ្ឌ នាយរង រដ្ឋបាលជលផលដែលទើបចូលកាន់ដំណែងថ្មីត្រូវដឹងថា យើយបានធ្វើការងារនេះយូរហើយ ប៉ុន្តែត្រូវសិក្សាបន្ថែមទៀត ព្រោះបច្ចេកវិទ្យាថ្មីៗបច្ចុប្បន្នបានមកដល់ជាច្រើន មានវារីវប្បកម្មការចិញ្ចឹមត្រី និងកិច្ចការបង្ក្រាបបទល្មើសជាដើម ដែលយើយត្រូវតែខិតខំរៀនសូត្រស្រាវជ្រាវនិងដកពិសោធន៍ជាបន្តបន្ទាប់ទៀត ដើម្បីដឹកនាំការងារជលផលបានល្អប្រសើរ និងត្រូវរួមសាមគ្គីផ្ទៃក្នុង បែងចែកការងារ តាមដានការងារ ត្រួតពិនិត្យការងារ វាយតម្លៃការងារ និងដាកចេញទិសដៅអោយបានល្អ។
លោក យុទ្ឋ ប៊ូថង រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានមានប្រសាសផ្តាំផ្ញើ ដល់មន្ត្រីជលផលទាំងអស់ដែលទើបចូលកាន់ដំណែងថ្មី ត្រូវខិតខំប្រឹងប្រែងបង្ក្រាបបទល្មើនេសាទនេះអោយបានក្លាំងក្លា កុំអោយមានពាក្យថា មន្ត្រីផលផលនៅក្រោយខ្នងបទល្មើសនេសាទដូចក្នុងរយៈកាលកន្លងមកទៀត។ ត្រូវគោរពតាមការដឹកនាំ របស់គណៈបញ្ជាការឯកភាពខេត្ត ដែលមានលោកអភិបាលខេត្តជាប្រធាន និងតាមខិតខំសាមគ្គីគ្នា សហការគ្នា ជាមួយអាជ្ញាធរដែនដី សហគមន៍អោយបានល្អ ដើម្បីបង្ក្រាបបទល្មើស អភិរក្ស និងអភិវឌ្ឃន៍វិស័យជលផលអោយមានការរីកចំរើន។
លោកបានបញ្ជាក់អោយដឹងទៀតថា៖បទល្មើសនេសាទលែងកើតមាន លុះត្រាជលផលនិងអាជ្ញាធរខ្លាច សហគមន៍នេសាទ និងសហគមន៍នេសាទនោះបានយល់ច្បាស់ថាត្រីជារបស់គាត់ គឺមិនត្រូវអោយត្រូវអោយ គេបង្កើតបទល្មើសនៅក្នុងសហកមន៍របស់គាត់ឡើយ ព្រោះម្ចាស់ត្រីគឺជារបស់ប្រជាពល រដ្ឋមិនមែនជារបស់ ជលផលឡើយ៕ ដោយ រិទ្ធិ ជ័យ