យុវជនម្នាក់តូចចិត្តពេក ខឹងស្រីស្នេហ៍មិនលើកទូរស័ព្ទផ្តោះផ្តងវាចាបានរត់ទៅចងក នឹងមែកស្វាយសម្លាប់ខ្លួន មិនខ្វល់អ្នកណាកើតទុក្ខទាំងអស់
ខេត្តកណ្តាល ៖ យុវជនចិត្តខ្លាំងម្នាក់ដោយសារខឹងនឹងស្រីស្នេហ៍មិនទទួលទូរស័ព្ទ បន្ទាប់ពីចុចទៅ មិនព្រមលើកទូរស័ព្ទផ្តោះផ្តងជាមួយខ្លួន ក៍បានបិទទូរស័ព្ទ រួចដើរទៅក្រោយផ្ទះចងកសម្លាប់ខ្លូន ដោយមិនខ្វល់ពីអ្នកណាទាំងអស់ ហើយម្តាយប្រទះឃើញកូនស្លាប់ទាំងចំណងខ្សែរឹតកជាប់នឹងមែកស្វាយនៅខាងក្រោយផ្ទះរបស់ខ្លួន កាលពីម៉ោង ៦និង៤០ នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅភូមិកំពង់ពោធិឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ចាន់រី ភេទប្រុស អាយុ ២១ ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ កាលពីល្ងាច មុនពេលកើតហេតុ ជនរងគ្រោះ បានទូរស័ព្ទ ទៅកាន់សង្សាររបស់គេ ក្នុងគោលបំណង ផ្តោះផ្តងស្នេហានឹងគ្នា តែបែរជាមិនលើកទូរស័ព្ទ ហើយគេមិនដឹង ថា នារីជាសង្សារនោះ ធ្វើឲ្យខូចចិត្តប៉ុណ្នានោះទេ ទើបធ្វើឲ្យជនរងគ្រោះ ខឹងរួចបិទទូរស័ព្ទ ហើយចងកសម្លាប់ខ្លួនយ៉ាងមិនញញើតយ៉ាងដូច្នេះ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីជនរងគ្រោះបានដើរទៅខាងក្រោយផ្ទះបាត់ដោយគ្មានអ្នកណាម្នាក់នឹកស្មានមិនដល់ថាទៅប្រព្រឹត្តរឿងនោះ លុះព្រឹកឡើង ទើបម្តាយបាត់កូន មិនឃើញនៅផ្ទះ ក៏បានដើររក ហើយបានប្រទះឃើញ សម្លាប់ដោយយកខ្សែចងកនឹងមែកស្វាយបាត់ទៅហើយ ។ សមត្ថកិច្ចពុំបានបញ្ជាក់ អត្តសញ្ញាណភាគីសង្សារនោះ ឈ្មោះអ្វី ហើយមានបញ្ហាអ្វីនឹងគ្នានោះទេ។ ក្រោយពេលពិនិត្យសាកសព សមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានចងក សម្លាប់ខ្លួន ដោយខ្លួនឯង ៕
http://ift.tt/1BpP0Qs