ជនសង្ស័យរំលោភហើយកាច់កសម្លាប់កុមារីអាយុ៨ឆ្នាំ រត់លាក់ខ្លួនក្នុងព្រៃតែត្រូវប៉ូលិសចាប់វ៉ៃខ្នោះ
ខេត្តកំពង់ឆ្នាំង៖ បុរសសង្ស័យ ចាប់រំលោភកុមារីម្នាក់រួចកាច់កសម្លាប់បំបិទមាត់ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដា្ឋននគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួនបានហើយ កាលពី វេលាម៉ោង ៣ និង២០នាទីទាបភ្លឺថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ នៅចំណុចរនាលភេ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំព្រៃគ្រី ស្រុកជលគីរី ខណៈ ដែលជនល្មើសបានគេចចូលព្រៃសម្ងំលាក់ខ្លួនអស់ ១យប់១ថ្ងៃ ដែលនេះត្រូគេនិយាយថាឈាមស្រែកស្បែកហៅ។
លោក ឌុច ចំរើន នាយនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់របស់ស្នងការដ្ឋានគរបាលខេត្ត បាននិយាយថា៖ ជនសង្ស័យខាងលើនេះមានឈ្មោះ សូ ស៊ីម អាយុ៤០ឆ្នាំ ធ្លាប់មានប្រពន្ធ២-៣ និងចុងក្រោយមកមាន ប្រពន្ធ កូន១ រស់នៅភូមិកំពង់បាស្រូវនេះ ជាកន្លែងចាប់កុមារីរំលោភ ។
ក្រោយពីកើតមានករណីចាប់រំលោភក្មេងស្រី ហើយកាច់កសម្លាប់បំបិទមាត់ និងធ្វើអោយមានការភ្ញាក់ ផ្អើលនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនោះ លោក ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត បានដាក់បញ្ជាអោយកម្លាំងជំនាញដឹកនាំកម្លាំង ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បន្ទាន់មកបានប្រមូលព័ត៌មាន និងវត្ថុតាងទើបឈានដល់កំណត់មុខសញ្ញា ដែលជនសង្ស័យបានរត់គេចខ្លួនចូលព្រៃ។ ក្រោយពីមានកិច្ចសហការល្អពីប្រជាពលរដ្ឋបានដឹងថា៖ ជនសង្ស័យខាងលើកំពុងសម្ងំលាក់ខ្លួននៅចំណុច រនាលភេ ពេលនោះ កម្លាំងសមត្ថកិច្ចរបស់លោក បានទៅព័ទ្ធចាប់ខ្លួនគេបាននៅវេលាម៉ោង ជា៣ទាបភ្លឺថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានត្រឹមតែសារភាពថា៖ រូបគេពិតជាបានចាប់នាងរំលោភ ពិតមែន តែមិនបានកាច់កនាងសម្លាប់នោះទេ តែទោះយ៉ាងនេះក្តី ក៏សមត្ថកិច្ចបានកសាងសំណុំ រឿង បញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់ ដើម្បីស្រាវជ្រាវបន្ត និងផ្តន្ទាទោសតាមបញ្ញត្តិច្បាប់ ។
សូមបញ្ជាក់ថា៖កុមារីរងគ្រោះមានឈ្មោះ ស៊ីម លក្ខិណា អាយុ៨ឆ្នាំ នាងជាកូនទី៧ក្នុងចំណោមបង ប្អូន៨នាក់ មានម្តាយឈ្មោះលីម ឡុន អាយុ៤១ឆ្នាំ ឪពុកឈ្មោះស៊ីម សម្បត្តិ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ កំពង់បាស្រូវ ត្រូវបានជនសង្ស័យខាងលើចាប់រំលោភរួចកាច់កសម្លាប់បំបិទមាត់កាលពីយប់ថ្ងៃទី២៥ ហើយត្រូវបានក្រុមគ្រួសាររកឃើញនៅព្រឹកថ្ងៃទី ២៦ និងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់នៅពេល ទាបភ្លឺព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៥។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប (កម្មពៀរស៊ីសងគ្នាមិនចាំបាច់ជាតិខាងមុខទេ)៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1zNG9U4