ក្រុងកំពង់ឆ្នាំងទទួលបានជ័យលាបភី ទីក្រុងស្អាតផ្ការំដួល២ទង ចំណាត់ថ្នាក់លេខ២ក្នុងចលនាប្រឡង ប្រណាំងទីក្រុងស្អាតទូទាំងប្រទេស
ខេត្តកំពង់ឆ្នាំង៖ គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត បានប្រគល់ជ័យភីលាបទីក្រុងស្អាតផ្ការំដួល២ទង ជាចំណាត់ថ្នាក់លេខ២ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រក្រុងភ្នំពេញ នៅក្នុង ចំណោមខេត្តក្រុងចំនួន១២ ដែលទទួលបានជ័យលាបភីនេះ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានថ្លែងអោយដឹងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា៖ នៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតក្នុងប្រទេសប្រចាំឆ្នាំ២០១៥ .២០១៨ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត បានធ្វើការប្រជុំនៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ចូលរួមជាគណៈអធិបតីនិងប្រគល់ជ័យលាបភី នៅក្នុងពេល នោះទីក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានទទួលជ័យលាបភីទីក្រុងស្អាតផ្ការំដួល២ទង ជាចំណាត់ថ្នាក់លេខ២ ក្នុងចំណោមក្រុងខណ្ឌចំនួន១២ ដែលទទួលបានជ័យលាបភីដូចគ្នានេះ។
លោក សេង សាលី បានអោយដឹងទៀតថា៖នៅក្នុងតារាងវាយតម្លៃលទ្ទផលចលនាប្រ ឡងប្រណាំង ទីក្រុង ស្អាតឆ្នាំ ២០១៥.២០១៨ របស់គណៈកម្មការជាតិបានអោយដឹងថា៖ ខេត្តដែលទទួលបានជ័យលាប ភីទីក្រុង ស្អាតរំដួល៣ទង ជាចំណាត់ថ្នាក់លេខ១មាន ក្រុងនិងខណ្ឌ៥គឺ៖ ក្រុងបាត់ដំបងក្រុងបាត់ដំបងបាន៦៦ពិន្ទុ ក្រុងសៀមរាបបាន៦០ពិន្ទុ ខណ្ឌដូនពេញបាន៦០ពិន្ទុ ក្រុងកំពតបាន៥៩ពិន្ទុ និងក្រុងកែបបាន៥៨ពិន្ទុ។
ចំណែកក្រុងខណ្ឌដែលទទួលបានជ័យលាបភីទីក្រុងស្អាតផ្ការំដួល២ទង ជាចំណាត់ថ្នាក់លេខ២មានចំនួន១២ក្រុងខណ្ឌ ហើយក្នុងនោះក្រុងកំពង់ឆ្នាំងទទួលបាន៥៣ពិន្ទុ ជាប់លេខរៀងទី៣នៅក្នុងចំណាត់ថ្នាក់លេ ខ២ ក្នុងចំណោមក្រុងខណ្ឌទាំង១២។ គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាតបានវាយតម្លៃថា៖ចំណាត់ថ្នាក់ លេខ១ផ្ការំដួល៣ទងគឺមានពិន្ទុចាប់ពី៥៨ដល់៧៧ពិន្ទុ ចំណាត់ថ្នាក់លេខ២ផ្ការំដួល២ទងមានពិន្ទុ ចាប់ពី៤៦ ដល់៥៧ និងចំណាត់ថ្នាក់លេខ៣ផ្ការំដួលមានពិន្ទុចាប់ពី៣១ដល់៤៥។
លោក សេង សាលី បានអោយដឹងបន្ថែមទៀតថា៖នៅក្នុងរបាយការណ៍បូកសរុបរបស់មន្ទីរទេសចរណ៍ខេត្ត ខែកុម្ភៈ ឆ្នាំ២០១៥ ភ្ញៀវអន្តរជាតិដែលបានមកស្នាក់នៅកំសាន្តក្នុងខេត្តមានចំនួន២៣៧នាក់ ចំណែកភ្ញៀវ ជាតិមានចំនួន១.៤៦០នាក់។ដោយឡែកភ្ញៀវអន្តរជាតិដែលបានជិះកប៉ាល់ឆ្លងកាត់ចូលទស្សនានិងកំសាន្តក្នុង ខេត្តមានចំនួន២.០១០នាក់ គឺមានការកើនឡើង៦៧១នាក់លើសខែមុន ស្នើនិង៣៣,៣៨%។
លោកនូវបានអោយដឹទៀតថា៖ នៅដើមឆ្នាំ២០១៥នេះ មានក្រុមហ៊ុនមួយកំពុងចុះសិក្សាតំបន់ទេសចរណ៍ មួយកន្លែង ដើម្បីស្នើសុំទីតាំងវិនិយោគវិស័យទេសចរណ៍ធម្មជាតិនិងប្រវត្តិសាស្ត្រ គឺរូងភ្នំតារាជនៅក្នុង ឃុំ ពង្រស្រុករលាប្អៀរ ប៉ុន្តែជាលទ្ធផលមិនទាន់ទទួលបានជនៅឡើយ។នៅក្នុងចំណុចរូងភ្នំតារាជនេះមានបណ្តោ យប្រវែងជាង២០០ម៉ែត្រ និងកំពស់៣ម៉ែត្រ ដែលកើតមានឡើងក្នុងសម័យ ប៉ុល ពត ដែលគេកែនប្រជាពលរដ្ឋ ជីករូងភ្នំនេះឡើង ដោយមានគំរោងធ្វើឃ្លាំងទុកដាក់សព្វាវុធ ផលិតគ្រាប់ និងទុកដាក់យន្តហោះចម្បាំង៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1F9qcLr