Insurance

728x90

គ្រាន់តែឃើញ កូនក្រមុំ លើកដំបូង នៅថ្ងៃរៀបការ កូនកំលោះស្រងាកចិត្ត លោតចូលទឹកសម្លាប់ខ្លួន

ចិន : ហេតុការណ៍ដ៏ គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង នៅប្រទេសចិន គឺបុរសម្នាក់ ដែលបានក្លាយ ទៅជាកូនកំលោះ ទៅហើយបានប៉ុនប៉ង ធ្វើអត្តឃាត បន្ទាប់ពីគេឃើញកូនក្រមុំ របស់ខ្លួន ជាលើកដំបូង នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ធ្វើឲ្យកូនកំលោះរូបនេះ ស្រងាកចិត្ត ដោយស្មានថានាង ជានារីដ៏ស្រស់ស្អាតម្នាក់ ។


លោក Kang Hu អាយុ៣៣ឆ្នាំបាននិយាយថា ឪពុកម្តាយគាត់ ជាអ្នករៀបចំឲ្យមានពិធី រៀបការរវាងលោកនិងកូនក្រមុំ អាយុ ៣០ឆ្នាំឈ្មោះ Na Sung ដោយពួកគេមិនធ្លា ប់ជួបគ្នាពីមុនទេ ហើយទើបតែបានឃើញមុខ នៅក្នុងថ្ងៃរៀបការនេះ តែម្តងហើយ Hu អះអាងថា គាត់មិនពេញចិត្ត នឹងរៀបការទេ ព្រោះតែឪពុកម្តាយ បង្ខំប៉ុណ្ណោះ ។ នៅពេលចូលដល់ ពិធីបើកមុខ ស្រាប់តែ Hu ក្រលេកឃើញមុខ អនាគតកូនក្រមុំធ្វើ ឲ្យគេតូចចិត្តក៏បានសុំទោស ដល់ក្រុមគ្រួសារ ទាំងសងខាង និងបានដើរចេញពី ពិធីភ្លាមដែរជាហេតុ ធ្វើឲ្យគ្រួសារខាងស្រីខឹង ជាខ្លាំងព្រោះតែពួកគេ រងការអាម៉ា ស់បំផុត ។


មួយសន្ទុះក្រោយមក លោក Hu បានទៅកាន់មាត់ទន្លេ ក្បែរកន្លែងប្រារ ព្ធពិធីរៀបការ ដែលស្ថិតនៅតំបន់ Shiyan ក្នុងខេត្ត Hubei រួចក៏លោតចូលទឹកតែម្តង ធ្វើឲ្យអ្នកដំណើរ ដែលបានឃើញប្រញាប់ រាយការណ៍ ទៅប៉ូលីសជាបន្ទាន់។ Hu ត្រូវបានក្រុមសង្គ្រោះ ស្រង់មកលើគោកវិញ និងបញ្ជូនទៅ មន្ទីរពេទ្យភ្លាមៗ ពេលនេះ គាត់មានសុវត្ថិភាពហើយ តែអារម្មណ៍របស់គាត់ គឺមិនទាន់ស្រលះ ពីហេតុការណ៍ ដែលបានកើតឡើង ឡើយព្រោះតែមិនអាចធ្វើអ្វី បានល្អជាងនេះទើប Hu សម្រេចចិត្ត ប្រុងសម្លាប់ខ្លួន ៕


hour-00934






from Khmernote - The best entertainment website in Cambodia http://ift.tt/1NxJ8Zj
គ្រាន់តែឃើញ កូនក្រមុំ លើកដំបូង នៅថ្ងៃរៀបការ កូនកំលោះស្រងាកចិត្ត លោតចូលទឹកសម្លាប់ខ្លួន គ្រាន់តែឃើញ កូនក្រមុំ លើកដំបូង នៅថ្ងៃរៀបការ កូនកំលោះស្រងាកចិត្ត លោតចូលទឹកសម្លាប់ខ្លួន Reviewed by yim PH on 4:58 PM Rating: 5

Entertainment

ads
Powered by Blogger.