សាកសព បុរសម្នាក់ អណ្តែតក្នុងទឹក ទន្លេនគរបាល អំពាវនាវ រកក្រុមគ្រួសារ
កណ្តាល ៖ ប្រជាពលរដ្ឋ អ្នករាយមងបានប្រទះឃើញ សាកសព បុរសម្នាក់អណ្តែតក្នុងទឹកទន្លេ ដោយពុំដឹងមូលហេតុ នគរបាលសុំអំពាវនាវ រកសាច់ញាត្តិ ឲ្យមកទទួល យកសាកសព ទៅធ្វើបុណ្យ តាមប្រពៃណី ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង១០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ស្ថិតចំណុច មាត់ទន្លេមេគង្គ ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា សពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុសអាយុ ប្រហែល៣០ឆ្នាំ មានកំពស់១.៦០ម៉ែត្រ ពាក់អាវយឺតពណ៌ខ្មៅ ដៃខ្លីស្លៀកខោជើង វែងសាច់ ក្រណាត់ពណ៏ ទឹកប៊ិច សកអាវក្នុងខោ ពាក់ស្បែកជើងបាត់តា ពណ៌ប្រផះលាយស ក្រហម លេខ៤២ ពាក់ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បាលដែកពណ៌ស ស្រោមជើង ពណ៌ប្រផេះ កាត់សក់ជ្រងខ្លី។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុមានប្រជាពលរដ្ឋចុះរាយមងតាមមាត់ច្រាំងទន្លេស្រាប់តែប្រទះឃើញ សាកសពអណ្តែតទឹក ហើយបានមករាយការណ៍ ប្រាប់នគរបាលប៉ុស្តិ៍ ភ្លាមៗនោះដែរ កម្លាំងផ្នែកជំនាញ សហការជាមួយការិយាលយ័បច្ចេកទេសខេត្ត ចុះពិនិត្យឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាលឡើយ ដាក់ការសន្និដ្ឋានជនរងគ្រោះ ស្លាប់ដោយសារលង់ទឹក។
នគរបានបន្តថា ប៉ុន្តែចាប់ពីប្រទះរហូតដល់ពេលនេះ គឺទាន់ធ្វើការស្រាវជ្រាវ រកក្រុមគ្រួសារឃើញ នៅឡើយទេ ដូច្នេះបើបងប្អូន ណាបាត់សមាជិកគ្រួសារ ហើយមានភិនភាគដូចខាង លើនេះសូម មកពិនិត្យ និងទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1NxAWZ6