Insurance

728x90

បត់​ម៉ូ​តួ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវបាន​រថយន្ត​មកពី​ក្រោយ ផ្លោង​ទាំង​ម៉ូតូ និង​មនុស្ស​ធ្លាក់​ពីលើ​ថ្នល់​ស្លាប់​១​នាក់ និង​របួសធ្ងន់​២​នាក់​

​ខេត្តរតនគិរី​៖ រថយន្ត​លុ​ច្ស​ស៊ី​ស​៣៣០​បុក យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ និង​របួស​ក្នុង​សភាព​ធ្ងន់​២​នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ដោយ​បត់​ម៉ូ​តួ​ទៅខាង​ឆ្វេង​ដៃ​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវបាន​រថយន្ត លុ​ច្ស​ស៊ី​ស​បើក​បុក​បើក​ស្រប​ទិស​ពីក្រោយ​បុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​ផ្លោង​ទាំង​ម៉ូតូ និង​មនុស្ស​ធ្លាក់​ពីលើ​ថ្នល់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​អូរ​គគី ស្ថិត​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ​។


​លោក ផាន់ តិ អធិការរង​ស្រុក​កូន​មុំ បានអោយដឹងថា រថយន្ត​ដែល​បើក​បុក​ម៉ូតូ​នេះ​ម៉ាក​លុ​ច្ស​ស៊ី​សព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​2Q-9097 បើកបរ​ពី​កើ​តទៅ​លិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ លុះ​មកដល់​ ​កន្លែងកើតហេតុ ក៏​វ៉ា​ក់​អើ​ជាមួយ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា ពណ៌​ខ្មៅ​មួយគ្រឿង​ដែល​ជិះ​ដោយ​យុវជន​ម្នាក់​ឌុប​គ្នា​២​នាក់​ទៀត បាន​បត់​ម៉ូតូ​មក​ធ្វេ​ង​ដៃ​បំណង​ចូលទៅ​តាមផ្លូវ​ក្រុមហ៊ុន​ហ៊​ង់ អា​ញ់ ឡាន​ជាន់​ហ្វាំ​ង​មិនទាន់​បុក​ម៉ូតូ​នេះ​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​ផ្លោង​ទាំង​ម៉ូតូ និង​មនុស្ស​ធ្លាក់​ពីលើ​ថ្នល់​ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ ចំណែក​២​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​ដឹក​យកមក​សង្គ្រោះ​បន្ទាប់​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​។


ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នោះ​មានឈ្មោះ ទី​១.​ឈ្មោះ ធឿន ម៉ៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ស្លាប់ នៅ​កន្លែងកើតហេតុ ទី​២ ឈ្មោះ ម៉ាច សា​វ៉ែន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ទទួលរង​របួសធ្ងន់ និង​ទី​៣ ឈ្មោះ​យឿន ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ រងរបួស​ធ្ងន់​។ ចំណែក​តៃកុង​បើកបរ​រថយន្ត​បង្ក​នេះ​ក្រោយពី​បុក​ម៉ូតូ​ហើយ​នោះ​មិនបាន​ឈប់ មើល​ជនរងគ្រោះ​នោះទេ​ថែមទាំង​បន្ថែម​ល្បឿន​បើករថយន្ត​រត់គេច​ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ ទើប​សមត្ថកិច្ច​ដេញ​ឃាត់​បាន​។​ប៉ុន្តែ​តៃកុង​ឡាន​នេះ​បាន​ឈប់​រថយន្ត​ចុះ​រត់​ចូល​ព្រៃ​បាត់ស្រមោល​តែម្តង​។


សមត្ថកិច្ច​នគរបាល​ស្រុក​កូន​មុំ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​អោយទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រមទាំង​នាំយក​ម៉ូតូ និង​រថយន្ត​នេះ​មក​រក្សាទុក​នៅ​កន្លែង​អធិការនគរបាល​ស្រុក​កូន​មុំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​នេះ​មក​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​។ បើ​យោងតាម​ប្រភព​ពត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំង​៣​នាក់​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ហ៊​ង អា​ញ់ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​កូន​មុំ​នេះ​ផងដែរ​៕ ​ដោយ លី វណ្ណៈ​ ​


KA-30-03-2015-01 KA-30-03-2015-03 KA-30-03-2015-06 KA-30-03-2015-04




http://ift.tt/1Fcvff8
បត់​ម៉ូ​តួ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវបាន​រថយន្ត​មកពី​ក្រោយ ផ្លោង​ទាំង​ម៉ូតូ និង​មនុស្ស​ធ្លាក់​ពីលើ​ថ្នល់​ស្លាប់​១​នាក់ និង​របួសធ្ងន់​២​នាក់​ បត់​ម៉ូ​តួ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវបាន​រថយន្ត​មកពី​ក្រោយ ផ្លោង​ទាំង​ម៉ូតូ និង​មនុស្ស​ធ្លាក់​ពីលើ​ថ្នល់​ស្លាប់​១​នាក់ និង​របួសធ្ងន់​២​នាក់​ Reviewed by yim PH on 3:12 PM Rating: 5

Entertainment

ads
Powered by Blogger.