Insurance

728x90

ថ្ងៃនេះជាថ្ងៃ ‪‎ខួបកំណើត លើកទី ១២៦ឆ្នាំ នៃប៉ម Eiffel Tower របស់បារាំង

ប៉ម Eiffel Tower បានកសាងឡើងនៅថ្ងៃទី៣១ មីនា ឆ្នាំ១៨៨៩ នៅ Champ de Mars ទីក្រុងបារីសប្រទេសបារាំង សាងឡើងដោយក្រុមហ៊ុនលោក Alexandre Gustave Eiffel ដោយចំនាយពេលសាងសង់រយៈពេល២ឆ្នាំ ២ខែ ៥ថ្ងៃ ដែលប៉មនេះមានកំពស់៣២០ម៉ែត ប្រើដែកថែបអស់ចំនួន ១០,០០០តោន និងថ្នាំលាបអស់៥០តោន លាបរៀង រាល់៧ឆ្នាំម្តង ដើម្បីកុំអោយច្រេះស៊ី ជាការសាងសង់ឡើងដោយអាចទប់នឹងកំលាំងខ្យល់បាន ជាពិសេសទប់នឹងកំដៅ បាន ដែលធ្វើអោយកំពស់ប៉មកើនឡើង៦អីញពេលត្រូវកំដៅ មានមនុស្សជាង២៥០លាននាក់ ដែលបានទៅទស្សនា និងឡើងកំសាន ្តតាំងពីពេលបើកមកដល់ពេលនេះនិងនៅ ឆ្នាំ២០១១ មានអ្នកទៅទស្សនាចំនួន៦.៩៨លាននាក់។ ជាសំណង់ដែកដែលបង្កើតឡើងដោយមនុស្សខ្ពស់ជាងគេនៅសម័យមុន។ពីដំបូងគេមិនមានបំណងសង់ទុកជា អច្ចិន្ត្រៃយ៏នោះទេ ដោយគេចង់វាយកំទេចចោលនៅឆ្នាំ១៩០៩ តែក្រោយមកក៏បង្វែរយកទៅធ្វើជាអង់តែងវិទ្យវិញ។ អ្នក បង្កើត ឆត្រ័យោងលោក Franz Reichelt បានស្លាប់ដោយសារលោតសាកល្បងឆត្រ័យោងដែលគាត់បង្កើតឡើង ដោយខ្លួនឯង ។ ប៉មទួអេហ្វេល៏មានកាំជណ្តើរចំនួន ១៦៦៥ ពីក្រោមទៅដល់កំពូល និងតុបតែងដោយអំពូលភ្លើងពងមាន់ចំនួន ២០,០០០គ្រាប់ ។ មានប៉មEiffel Tower ចំលងច្រើនជាង៥០នៅទូទាំងពិភពលោក ។ មានមនុស្សលោត សំលាប់ខ្លួនចំនួន៣៤៩នាក់តាំងពីបើកអោយឡើងនៅឆ្នាំ១៨៨៩ មក។


Stages of Eiffel Tower copy


wallpaper_fromparis_eiffel_tower_1280






from Khmernote - The best entertainment website in Cambodia http://ift.tt/1NxWxyH
ថ្ងៃនេះជាថ្ងៃ ‪‎ខួបកំណើត លើកទី ១២៦ឆ្នាំ នៃប៉ម Eiffel Tower របស់បារាំង ថ្ងៃនេះជាថ្ងៃ ‪‎ខួបកំណើត លើកទី ១២៦ឆ្នាំ នៃប៉ម Eiffel Tower របស់បារាំង Reviewed by yim PH on 3:01 PM Rating: 5

Entertainment

ads
Powered by Blogger.