Insurance

728x90

ក្រឡាប់ គោយន្ដច្នៃ នៅស្រុកស្នួល អ្នកស្លាប់ កើនឡើង ៨នាក់ និងរបួស កើនឡើង ១២នាក់

ក្រចេះ៖ ករណីក្រឡាប់គោយន្ដច្នៃ នៅចំណុចទួលព្រិច ឃុំឃ្សឹម ស្រុកស្នួល ខេត្ដ ក្រចេះ កាលពីវេលា ម៉ោងជាង៨ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នោះ អ្នកស្លាប់បាន កើនឡើងចំនួន៨នាក់ និងអ្នករងរបួសបាន កើនឡើង១២នាក់ ។


ប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ៨នាក់ ដែលស្លាប់ដោយ សារគ្រោះថ្នាក់ ចរាចរណ៍មួយនេះ មានប្រុស ៧នាក់ ស្រីម្នាក់ រីឯអ្នករងរបួស ចំនួន១២នាក់ ក្នុងនោះ ប្រុស១១នាក់ ស្រីម្នាក់ ។


សេចក្ដីរាយការណ៍ បានបន្ដថា ជនរងគ្រោះដែលស្លាប់ និងរបួសទាំងនេះ គឺជាកម្មករដំឡូង ឱ្យក្រុមហ៊ុន ខ្មែរអង្គរ ។ តាមសេចក្ដីរាយការណ៍ ដដែល បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងនេះ បានធ្វើដំណើរ តាមគោយន្ដកែច្នៃ ចេញពីក្នុងព្រៃ ដោយធ្វើដំណើរ តាមបណ្ដោយផ្លូវលំ លុះដល់កន្លែងចំណោទ គោយន្ដ បានដាច់ហ្វ្រាំង បណ្ដាលឱ្យ ក្រឡាប់ធ្លាក់ពីលើផ្លូវ ស្លាប់និងរបួស ទាំងអស់ ចំនួន២០នាក់ ។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះទៅជួយអន្ដរាគមន៍ តាមរយៈជួយដឹក បញ្ជូនជនរងគ្រោះ ដែលរងរបួសឆ្ពោះ ទៅកាន់មន្ទីរពេទ្យ រីឯសពទាក់ទង ទៅក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


31134151d4f250c36d1d155135208


31134151d657abe1800ab54132764 311341511da76f4e6018999134306 3113415125ff268df6831f9133889 31134151358099b218ef16b132334 31134151e20b21ae6508f22137650 31134151906046b2eee958a137531 311341516f271673cff8ca3131860






from Khmernote - The best entertainment website in Cambodia http://ift.tt/1CrM5ph
ក្រឡាប់ គោយន្ដច្នៃ នៅស្រុកស្នួល អ្នកស្លាប់ កើនឡើង ៨នាក់ និងរបួស កើនឡើង ១២នាក់ ក្រឡាប់ គោយន្ដច្នៃ នៅស្រុកស្នួល អ្នកស្លាប់ កើនឡើង ៨នាក់ និងរបួស កើនឡើង ១២នាក់ Reviewed by yim PH on 2:45 PM Rating: 5

Entertainment

ads
Powered by Blogger.