Insurance

728x90

ស្ត្រី​ម្នាក់​មកពី​ហូ​ក​ការ​ចូលដេក​ជាមួយ​ប្តី ព្រឹក​ឡើង​ដេកស្លាប់​ម្នាក់ឯង ប្តី​ជិះ​ម៉ូតូ​គេចខ្លួន​តាំងពី​ម៉ោង​៤​ទៀបភ្លឺ​

​ខេត្តរតនគិរី​៖ ស្រី្ត​ម្នាក់​ត្រឡប់​មកពី​ហូ​ក​ការ​វិញ​នា​ម៉ោង​១១ និង​០០​នាទី​យប់​ចូលដេក​ក្នុង​បន្ទប់​ជាមួយ​ប្តី​ដូច​សព្វមួយដង លុះ​ជិត​ថ្ងៃត្រង់​ទៅហើយ​ទើប​ផ្អើលឆោឡោ​ដឹងថា​នាង​ស្លាប់​ក្នុង​បន្ទប់​តែម្នាក់ឯង ដោយ​ប្តី​របស់​នាង​បាន​ចាក​ចេញពី​បន្ទប់​នោះ​ស្ងាត់ៗ​តាំងពី​ព្រ​ហៀ​ម​ស្រាងៗ​ម៉ោង​៤​ទាបភ្លឺ ថ្ងៃទី​២៨ ខែមេសា​នេះ ដោយ​យក​ទូរស័ព្ទ​របស់​ប្រពន្ធ​១​គ្រឿង​ទៅជា​មួយ​ផង និង​បាន​បិទ​ទូរស័ព្ទ និង​សូម្បីតែ​ទូរស័ព្ទ​របស់គេ​មាន​៤​ខ្សែ​ក៏បាន​បិទ​ទាំងអស់​មិនអាច​ទាក់ទង​បានទេ​។ ករណីនេះ​ក្រុមគ្រួសារ របស់​ស្ត្រី​រងគ្រោះ​បានដាក់​ការសង្ស័យថា​ប្តី​នាង​ជា​អ្នក​សម្លាប់​។ ហេតុការណ៍​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​លាក​ពី​វេលា​ម៉ោង ១១ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ ស្ថិត​ក្នុងផ្ទះ​ជនរងគ្រោះ ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​បើតាម​ប្រភពពី​ឪពុក​ស្ត្រី​រងគ្រោះ​ឈ្មោះ ឌុ​ច អឿន អាយុ​៥៧​ឆ្នាំ មុខរបរ​លក់​ត្រី បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ អឿន នាង អាយុ​២១​ឆ្នាំ សព្វថ្ងៃ​លក់​មាស​នៅក្នុង​ផ្សារ​បាន​លុង ប្តី​មានឈ្មោះ វី ឆាយ​រ៉ា​ត អាយុ​២៧​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ត្រី​ឲ្យ​ម្តាយក្មេក និង​កូនប្រុស​ម្នាក់​ឈ្មោះ ឆៃ ម៉េង​ហៀ​ង​រស់នៅក្នុង​លំនៅដ្ឋាន​ជាមួយនឹង​ឪពុកម្តាយ និង​បងប្អូន​ជាច្រើន​នាក់​ទៀត​តែមាន​បន្ទប់​រៀងៗ​ខ្លួន​រស់នៅ​ជាប់ៗ​គ្នា ។

ពូក​គាត់​បន្តថា កូនស្រី​គាត់ និង​កូនប្រសា​នេះ​ឈ្លោះ​គ្នា​ក្នុង​១​សប្តាហ៍​៥​ថ្ងៃ​ទៅហើយ មិនសូវ​ត្រូវ​គ្នា​ទេ​។ ហើយ​មុនពេល​កើតហេតុ​នេះ វេលា​ម៉ោង​ប្រហែល​៦ និង​០០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥​នេះ ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង បន្ទាប់ពី​ឈ្លោះប្រកែក​គ្នា​មក​ស្ត្រី​រងគ្រោះ​បាន​ទៅ​ហូប​ការ​គេ​នៅ​ហាង​តា​ទ្រី ក្នុង​ក្រុង​បាន​លុង​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៥០០​ម៉ែត្រ ដោយ​ទៅជា​មួយ​បងប្រុស​បង្កើត បុរស​ជា​ប្តី​នៅចាំ​ផ្ទះ​។ ស្ត្រី​រងគ្រោះ​បាន​ត្រឡប់​មកពី​ហូប​ការ​ម៉ោង​ប្រមាណ ១១ និង​០០​នាទី​យប់​ក៏​ចូលទៅ​ដេក​ជាមួយ​ប្តី​បាត់ទៅ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​ខាង​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា​៖ លុះ​ម៉ោង​៤ និង​០០​នាទី​ទាបភ្លឺ ក្រុមគ្រួសារ បាន ឃើញ​ប្តី​ភ្ញាក់ពីដេក​មុន​ប្រពន្ធ ហើយ​បាន​ជិះ​ម៉ូតូ ស្គូ​ប​ពី ពណ៌​ក្រហម​ចេញទៅ​បាត់​ម្នាក់ឯង​ដោយ​យក ទូរស័ព្ទ របស់ ប្រពន្ធ​១​គ្រឿង​ទៅជា​មួយ​ផងដែរ​។ ក្រុមគ្រួសារ​សព្វ​មិនបាន​ដឹងថា​កូនស្រី​របស់ខ្លួន​ស្លាប់​នៅក្នុង​បន្ទាប់​នោះទេ​។ តែ​ដោយ​បាត់​យូរពេក​មិនឃើញ​ចេញទៅ​លក់ដូរ ឬ​ហូបបាយ​ដូច​សព្វមួយដង ទើប​គាត់​បាន បើកទ្វារ​បន្ទប់​ស្ត្រី​រងគ្រោះ​ដែល​ដេក​ជាមួយ​ប្តី​នោះ ក៏បាន​ប្រទះឃើញ​កូនស្រី​របស់គាត់​បាន​ស្លាប់បាត់​ទៅហើយ​នៅ​ម៉ោង​ខាងលើ​ទើប​មានការ​ភ្ញាក់ផ្អើល​កើតឡើង​។​

​ភ្លាមនោះ​ក្រុមគ្រួសារ​សព បាន​ប្តឹង​សមត្ថកិច្ច​រឿង​ស្លាប់​នេះ សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ​សាកសព ដោយមាន​៖ លោក ជា សុ​ភ័​ក្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី និង​នគរបាល​ព្រហ្មទណ្ឌ​ក​ម្រឹត​ធ្ងន់ និង​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការ​នគរបាល​ខេត្ត រួមទាំង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ក្រុង​ផងដែរ​។ លទ្ធផល​ក្រោយពី​ត្រួតពិនិត្យ​សាកសព សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅលើ​ខ្លួន​សាកសព​មាន​ស្នាម​ជាំ​ពេញ​ភ្លៅ និង​ដងខ្លួន ជាមួយគ្នានេះ​សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា​រឿងនេះ​ជា​រឿង​ឃាតកម្ម​នោះទេ សង្ស័យថា​ស្ត្រី​រងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ​។

ដោយឡែក​ក្រុមគ្រួសារ​ជនរងគ្រោះ ពួកគាត់​បានដាក់​ការសង្ស័យ​ទៅលើ​បុរស​ជា​ប្តី ជា​ឃាតក​សម្លាប់​ប្រពន្ធ មូលហេតុ​ប្តី​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ចាប់តាំងពី​ម៉ោង ៤ និង​០០​នាទី​ទៀបភ្លឺ ហើយ​ទូរស័ព្ទ​ទាំង​បួន​ខ្សែ ប្រើ​ជាប្រចាំ​ថ្ងៃ​របស់​ប្តី​ស្ត្រី​រងគ្រោះ​បិទ​ហៅ​មិន​ចូល​៕ ដោយ លី វណ្ណៈ​ ​

KA-28-04-2015-38 KA-28-04-2015-34 KA-28-04-2015-35 KA-28-04-2015-36 KA-28-04-2015-37


http://ift.tt/1znezmk
ស្ត្រី​ម្នាក់​មកពី​ហូ​ក​ការ​ចូលដេក​ជាមួយ​ប្តី ព្រឹក​ឡើង​ដេកស្លាប់​ម្នាក់ឯង ប្តី​ជិះ​ម៉ូតូ​គេចខ្លួន​តាំងពី​ម៉ោង​៤​ទៀបភ្លឺ​ ស្ត្រី​ម្នាក់​មកពី​ហូ​ក​ការ​ចូលដេក​ជាមួយ​ប្តី ព្រឹក​ឡើង​ដេកស្លាប់​ម្នាក់ឯង ប្តី​ជិះ​ម៉ូតូ​គេចខ្លួន​តាំងពី​ម៉ោង​៤​ទៀបភ្លឺ​ Reviewed by yim PH on 3:38 PM Rating: 5

Entertainment

ads
Powered by Blogger.