លី អ៊ីវ៉ាធីណា: «ពេទ្យស្រុកខ្មែរអើយ.! កុំគិតតែលុយពេក..បើអត់លុយទេ គឺទុកចោលឲ្យស្លាប់តែម្តង»
ភ្នំពេញ៖ តារាចម្រៀងកូនកាត់ចិន ដែលអាចបកស្រាយ បទចម្រៀងបានទាំងភាសាខ្មែរ និងចិន បានយ៉ាងពីរោះកញ្ញា លី អ៊ីវ៉ាធីណា ថ្មីៗនេះ បានរំលេចសារខ្លីមួយ ដោយនាងបានធ្វើការរិះគន់ មិនសំចៃមាត់ ទៅលើគ្រូពេទ្យមួយចំនួន នៅក្នុងស្រុកខ្មែរថា មើលឃើញតែលុយ ទទួលតែអ្នកជំងឺអ្នកមាន ចំណែកអ្នកក្រ គឺទុកចោលឲ្យស្លាប់ ។
នេះជាលើកទី១ហើយ ដែលតារាចម្រៀងប្រចាំ ផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា សុខចិត្តចេញមុខរិះគន់មិនសំចៃមាត់ទៅលើ ក្រុមគ្រូពេទ្យមួយចំនួន ដែលយកលុយជាធំ មិនខ្វល់ខ្វាយ ចំពោះជីវិតអ្នកក្រដែលឈឺ ដោយនាងបានសរសេរវាយប្រហារ គ្រូពេទ្យស្រុកខ្មែរថា «ពេទ្យស្រុកខ្មែរអើយ កុំគិតតែលុយពេក ថាខ្ញុំមិនចង់និយាយទេ ពេទ្យស្រុកខ្មែរខ្ញុំឃើញ ខ្ញុំលឺសុទ្ធតែអ្នកក្រ បើអត់លុយទេ គឺទុកចោលឲ្យស្លាប់តែម្តង បើអ្នកមានវិញ ទទួលដៃដប់ កុំចឹងអីខ្មែរដូចគ្នាមនុស្សដូចគ្នាទេ…» ។
ជាការពិត បើទោះបីជាសាររបស់តារាចម្រៀង កញ្ញា លី អ៊ីវ៉ាធីណា ខ្លីក៏ពិតមែន តែវាមានន័យគ្រប់គ្រាន់ និងអាចឲ្យគ្រូពេទ្យមួយចំនួន ដែលយកលុយជាធំ អាចយល់ដឹងពីអារម្មណ៍ អ្នកជំងឺមិនថា មានឬក្រទេនៅពេល ដែលពួកគេមានជំងឺ គឺចង់ទទួលបានការព្យាបាលដូចគ្នា បើទោះជាពួកគេមាន ឬគ្មានលុយក៏ដោយ ជីវិតមនុស្សគ្រប់រូប គឺមានតម្លៃដូចគ្នា មិនត្រូវបែងចែកវណ្ណៈឡើយ ។ ជាក់ស្តែងនាពេលកន្លងមក ធ្លាប់មានមន្ទីរពេទ្យមួយចំនួន បានបណ្តែតបណ្តោយ ឲ្យអ្នកជំងឺក្រីក្រស្លាប់ ដោយមិនខ្វល់ និងមើលថែទេ ព្រោះរើសអើងថា ពួកគេគ្មានលុយ សម្រាប់បង់ថ្លៃព្យាបាល ។
បើទោះជាយ៉ាងណា តារាចម្រៀងកូនកាត់ចិនរូបនេះ ក៏បានបង្ហាញការរំពឹងថា ក្រោយពីគ្រូពេទ្យបានឃើញសារខ្លីមួយនេះ ហើយគួរតែចាប់ផ្តើមគិត សារជាថ្មី និងគួរតែមានការយោគយល់ ទៅលើអ្នកជំងឺ ដែលជាអ្នកក្រខ្លះផង ទោះជាពួកគាត់ជាអ្នកក្រ តែក៏ចង់មានជីវិតរស់រាន ចង់ឲ្យគ្រូពេទ្យព្យាបាល ជំងឺដូចគ្នាជាមួយអ្នកមានដែរ ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1CTxfZ4