Insurance

728x90

ម៉ូតូ​១​គ្រឿង​កំពុងតែ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​ជក់ខ្យល់ បាន​បុក​ម៉ូតូ​១​គ្រឿង​ដែល​បត់​ទ​ទឺង​ពីមុខ ចំ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជន​ជាត​ខ្មែរ​របួស​ហូរឈាម​ស្រោច​ខ្លួន និង​បុរស​ជនបរទេស​បែក​ភ្នែក​ខាងស្តាំ សង្ឃឹម​រស់​តិច​

ខេត្ត​ព្រះសីហនុ​៖ ម៉ូតូ​ពីរ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន ប​ញ្ជ្រា​សទិស​គ្នា​ក្នុងពេល​រាត្រី ហើយ​ម៉ូតូ​១​គ្រឿង​បើកបរ​ដោយ​ជនបរទេស បាន​បត់​ឆ្វេង​កាត់​ទទឹងផ្លូវ បណ្តាល​ឲ្យ​ម៉ូតូ​១​គ្រឿង​ទៀត​បើកបរ​ដោយ​ជនជាតិខ្មែរ ដែល​កំពុង​តែមាន​ល្បឿន​ជក់ខ្យល់​នោះ​បុក​ចំ​ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះបាញ់ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ទាំងពីរ​នាក់​ខ្ទាត​ហោះ​ចេញពី​ម៉ូតូ​រៀងៗ​ខ្លួន​ដួល​បោក​អូស​លើ​ថ្នល់​បណ្តាល​ឲ្យ​របួសធ្ងន់​ទាំងពីរ​នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១ និង​៤០​នាទី​យប់​ថ្ងៃទី​២៩​ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវបំបែក​ស្តុ​ប​តូ​តា​ល់​ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

មន្ត្រីប៉ូលិស​ចរាចរណ៍​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា​៖ ជន​រងរបួស​ទី​១​មានឈ្មោះ ឈៀវ ប៊ុ​នី ភេទ​ប្រុស អាយុ​២៥ ជនជាតិខ្មែរ បាន​បើកបរ​ម៉ាក​ហុងដា​ដ្រី​ម​ពណ៌​ខ្មៅ សេរី​២០១១ ពាក់​ស្លាក​លេខ​ព្រះសីហនុ 1D-0147 ក្នុងទិសដៅ​ពី​តាមផ្លូវ​ឯក​រា​ជ្រ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ប្រញាប់​ទៅ​ទទួលយក​ប្រពន្ធ​នៅ​ធ្វើការ​ក្បែរ​តោ​ពីរ​។ នៅពេល​កំពុងតែ​ជិះ​ក្នុង​ល្បឿន​យ៉ាង​ជក់ខ្យល់​មកដល់​ចំណុច​កើត ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត បើកបរ​ដោយ​ជនបរទេស​មិន​ស្គាល​អត្តសញ្ញាណ​ដែល​បើកប​ញ្ជ្រា​សទិស​គ្នា (​ពី​ត្បូង​ទៅ​ជើង​) ហើយ​បាន​បត់​ឆ្វេង​កាត់​ទទឹងផ្លូវ ទើប​បណ្តាលអោយ​ភាគី​ម៉ូតូ​ជនជាតិខ្មែរ​បុក​ពេញទំហឹង​លាន់​ដូច​រន្ទះបាញ់ បណ្តាល​ឲ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​ទាំងពីរ​នាក់ ផ្លោង​ខ្ទាត​ចេញពី​ម៉ូតូ​បោក​អូស​លើផ្លូវ​ម្នាក់ៗ រងរបួស​ធ្ងន់ ហើយ​ភាគី​ជនបរទេស​បាន​បែក​ភ្នែក​ខាងស្តាំ​រងរបួស​ធ្ងន់​ស​ង្ឃឹ​ម​រស់​តិចតួច​ណាស់​។​

ដោយឡែក​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា នៅមុន​កើតហេតុ​គេ​បានឃើញ​ជនបរទេស​នេះ​បាន​ជិះ​ម៉ូតូ​ធំ​មកពី​តោ​ពីរ (​ពី​ត្បូង​ទៅ​ជើង​) ក្នុង​ល្បឿន​យ៉ាង​លឿន​វ៉ា​ម៉ូតូ​ជាច្រើន ហើយ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បត់​ឆ្វេង​ដោយ​ពុំបាន​ស៊ីញ៉ូ ទើប​ធ្វើអោយ​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​បើកបរ​ដោយ​ជនជាតិខ្មែរ​បុក​ពេញទំហឹង​ដួល​ខ្ចាត់ខ្ចាយ​ឃើញ​មនុស្ស​ផ្លោង​ទៅលើ​វិល​ជាច្រើន​ត្រឡប់​ហើយ​ធ្លាក់​មកលើ​ថ្នល់​វិញ​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​រស្មី​កំពង់សោម ដឹក​យកទៅ​សង្គ្រោះ​បឋម​តែ​ដោយ​ស្ថានភាព​ជនបរទេស​ធ្ងន់ធ្ងរ​ពេក​បាន​ដឹក​បន្ត​មកកាន់​មន្ទី​បង្អែក​ចំការចេក​។ ដោយឡែក ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ សមុទ្រ​ខៀវ​ ​

KA-30-04-2015-09 KA-30-04-2015-11 KA-30-04-2015-08


http://ift.tt/1OHMmNM
ម៉ូតូ​១​គ្រឿង​កំពុងតែ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​ជក់ខ្យល់ បាន​បុក​ម៉ូតូ​១​គ្រឿង​ដែល​បត់​ទ​ទឺង​ពីមុខ ចំ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជន​ជាត​ខ្មែរ​របួស​ហូរឈាម​ស្រោច​ខ្លួន និង​បុរស​ជនបរទេស​បែក​ភ្នែក​ខាងស្តាំ សង្ឃឹម​រស់​តិច​ ម៉ូតូ​១​គ្រឿង​កំពុងតែ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​ជក់ខ្យល់ បាន​បុក​ម៉ូតូ​១​គ្រឿង​ដែល​បត់​ទ​ទឺង​ពីមុខ ចំ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជន​ជាត​ខ្មែរ​របួស​ហូរឈាម​ស្រោច​ខ្លួន និង​បុរស​ជនបរទេស​បែក​ភ្នែក​ខាងស្តាំ សង្ឃឹម​រស់​តិច​ Reviewed by yim PH on 5:56 PM Rating: 5

Entertainment

ads
Powered by Blogger.