Insurance

728x90

លោកយាយ​ក្រីក្រ​ទទួល​គ្រោះ​ថា្នក់​ចរាចរណ៍​ទទួល​អំណោយ ពី​សប្បុរសជន​

​ខេត្តកំពង់ឆ្នាំង​៖ លោក​សោម​សុជាតា​និង​លោក​លៀង​ជុំ​សុ​បិ​ន្ត​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​ខេត្តកំពង់ឆ្នាំង​រួម និង​សហការី​នៅ​ល្ងាច​ថៃ្ង​ទី​២៩ ខែមេសា ឆ្នាំ​២០១៥ បាន​ចុះ សាក សួរសុខទុក្ខ​លោ​យ​យាយ តូច សារ៉ន អាយុ​៧៨​ឆ្នាំ កំពុង​សំរាក​ព្យា​ល​របួស​នៅក្នុង មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថៃ្ង​ទី​២៣ ខែមេសា ឆ្នាំ​២០១៥ កន្លងទៅនេះ​លោកយាយ រស់នៅ​ក្នុងភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ មានមុខ​របរ​ធ្វើ​កន្ត្រងប្រហុក​លក់​ចិញ្ចឹមជីវិត តែ​លោកយាយ​គ្មាន​ដីធ្លី​ជា​កម្មសិទ្ធិ​ទេ សព្វថ្ងៃ​សុំ​ដី​អ្នកស្រុក​ក្នុងភូមិ​សង់​កូនខ្ទម​រស់នៅ ជាមួយ​ចៅ​២​នាក់ និង​កូនស្រី ម្នាក់​ដែលមាន​ជម្ងឺ​មិនអាច​ធ្វើ​ការកើត​។​

​លោក​លៀង​ជុំ​សុ​បិ​ន្ត បានអោយដឹងថា​៖ ថវិកា​ដែល​លោក​បាន​នាំយកមក​ជូន​លោក យាយ​តូច​សារ៉ន ក្នុង​ពេលនេះ​មាន​ចំនួន​២០​ម៉ឺន​រៀល​និង​ទឹកដោះគោឆៅ​ចំនួន​១២​កំប៉ុង គឺជា​ថវិកា​របស់លោក​ម៉ក់​ចំណាន​ប្រធាន​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ក្រសួង​សាធារណៈការ រួម​និង​ថវិកា​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពង់ឆ្នាំង​ចំនួន​១០​ម៉ឺន​រៀល ទឹកដោះគោឆៅ​១២​កំប៉ុង​ផងដែរ​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​លោក​សោម​សុជាតា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​ឯកឧត្តម​ហេង​ពិ​ទូ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​ដល់​លោកយាយ​តូច​សារ៉ន​អាយុ​៧៨​ឆ្នាំមាន​ជីវភាព​ក្រីក្រ​ត្រូវ​ចិញ្ចឹម​ចៅ​ចំនួន​២​នាក់​និង​កូន​មាន​ជំងឺ​ម្នាក់​ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​បង្អែក​ខេត្តកំពង់ឆ្នាំង​។​

លោក​សោម សុជាតា បាន​សំណូមពរ​ដល់​លោកយាយ ត្រូវ​ចេះ​ថែរក្សា​សុខភាព​ខ្លួនឯង អោយ បានល្អ​ហើយ​ត្រូវគោរព​អោយបាន​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ទើប​ឆាប់​ជា​បាន ជា​វិលត្រឡប់​ទៅផ្ទះ​វិញ​ដើម្បី​ប្រកបមុខរប​ប​ចិញ្ចឹមជីវិត​និង​បន្ត​ថែទាំ​ចៅៗ​អោយបាន​ល្អ និង​ចូលរួម​រក​ចំណូល​ប្រចាំ​ថៃ្ង​ចិញ្ចឹម​គ្រួសារ​អោយបាន​ធូរធា​។​

​លោកយាយ តូច សារ៉ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ដល់​លោក​សោម សុជាតា លោក លៀង​ជុំ​សុ​បិ​ន្ត​ព្រមទាំង​សហការី និង​លោក​ម៉ក់​ចំណាន​ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា​ជូន​លោកយាយ​ពេលដែល​លោកយាយ​កំពុង​ជួប​ការលំបាក លោកយាយ​សូម​ជូនពរ​អោយ​សប្បុរសជន​ទាំងអស់​អោយ​ជួបតែ​និង​សេចក្តីសុខ និង​ទទួលបាន​ជ័យជំនះ​នូវ​គ្រប់​តួនាទី​ភារកិច្ច​របស់ខ្លួន និង​ចូលរួម​កសាង​ប្រទេសជាតិ​អោយ​សម្បូរ សប្បាយ​រុងរឿង​រហូត​តទៅ​៕ ដោយ រិ​ទ្ធិ ជ័យ ​ ​ ​

KA-30-04-2015-05 KA-30-04-2015-03 KA-30-04-2015-04


http://ift.tt/1zg5taM
លោកយាយ​ក្រីក្រ​ទទួល​គ្រោះ​ថា្នក់​ចរាចរណ៍​ទទួល​អំណោយ ពី​សប្បុរសជន​ លោកយាយ​ក្រីក្រ​ទទួល​គ្រោះ​ថា្នក់​ចរាចរណ៍​ទទួល​អំណោយ ពី​សប្បុរសជន​ Reviewed by yim PH on 8:03 PM Rating: 5

Entertainment

ads
Powered by Blogger.