បញ្ជូនជនជាតិរុស្សីម្នាក់ និងជនជាតិស្កុតឡែន បើកបរក្នុងស្ថានភាពស្រវឹងទៅសាលាដំបូងខេត្ត
ខេត្តព្រះសីហនុ៖ ជនបរទេសពីរនាក់មានកំហុសដោយឡែកពីគ្នាដោយម្នាក់បើកបររថយន្តស្ថិតក្នុងភាពស្រវឹងដែលមានកម្រិតជាតិអាល់កុល0.63មីលីលិត្រខ្សល់ និងជនបរទេសម្នាក់ទៀតបើកបរម៉ូតូក្នុងភាពស្រវឹងដូចគ្នាដោយមានកម្រិតជាតិអាល់កុល0.94មីលីលិត្រខ្សល់ហើយកម្រិតជាតិអាល់កុលនៅក្នុងខ្លួនអ្នកបើកបរទាំងពីរខាងលើនេះត្រូវប្រឈមជាប់ពន្ធធនាគារដូចគ្នា ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តកាលពី រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះដើម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់បានថ្លែងថា ជនបរទេសចំនួន២នាក់ត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៨ និងព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពួកគេទាំងពីរបើកបរក្នុងស្ថានភាពស្រវឹង ដែលមានកម្រិតជាតិអាល់កុលក្នុងខ្លួនត្រូវជាប់ពន្ធនាគារ ហើយបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងនារសៀលថ្ងៃទី២៩ មករានេះ ដើម្បីចាត់ការតាម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៃព្រះរាជាណាចក្រកម្ពុជា។
ជនបរទេសទាំងពីរមានឈ្មោះទី១- Andrei ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិរុស្ស៊ីជាភ្ញៀវទេសចរណ៍ ស្នាក់នៅបណ្តោះអាសន្នភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយបានបើករថយន្តម៉ាក ឡុចស៊ីស ពាក់ស្លាកលេខ ភ្នំពេញ 2S-4154 ថយក្រោយបុកម៉ូតូ របស់ឈ្មោះ បាន សារុំ រងរបួសមធ្យម កាលពីល្ងាចថ្ងៃទី២៨ ខែមករា វេលាម៉ោង១៩និង១០នាទី បានបង្កឡើងដោយសារអ្នកបើកបរមានជាតិអាល់កុល 0.63មីលីលិត្រខ្សល់ ដែលជាកម្រិតមួយ នឹងត្រូវជាប់ពន្ធធនាគារ។
ចំណែក ជនបរទេសទី២មានឈ្មោះLAIM FISMER ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិស្កុតឡែន បានបើកម៉ូតូរេពេញផ្លូវបង្កការភ័យ ខ្លាចដល់អ្នកធ្វើតំណើរទើបសមត្ថកិច្ច ឃាត់ខ្លួនសាកសួរ និង វាស់ជាតិអាល់កុល រកឃើញរហូតជាតិអាល់កុល 0.94មីលីលិត្រខ្សល់ដែលជាកម្រិតមួយ នឹងត្រូវជាប់ពន្ធធនាគារដូចគ្នា។
លោកវរសេនីយ៍ឯក អ៊ី សុខា បានបញ្ចាក់ទៀតថា ចាប់ពីថ្ងៃនេះតទៅ កម្លាំងប្រចាំគោលដៅ ចរាចរណ៍នឹងមិនអត់អោនដល់ជនណាដែលបើកបរមានសារជាតិអាល់កុល ខ្លាំង ចាប់0.៤៥មីលីលិត្រខ្សល់ ឡើងទៅជាដាច់ខាត ព្រោះដោយសារការបើកបរមានជាតិស្រវឹងនេះហើយ បានធ្វើអោយកើតមានករណីគ្រោះចរាចរណ៏ស្ទើរជារៀងរាល់ថ្ងៃ៕ សមុទ្រខៀវ
http://ift.tt/1KLYA1k