Insurance

728x90

រឿងក្តី​ចៅសង្កាត់​ផ្សារឆ្នាំង ប្តឹង​ទាមទារ​ដី​២០​ម៉ែត្រ​គុណ​នឹង​២៥​ម៉​ត្រ ពី​ឈ្មោះ​សុខ សោភា ម្ចាស់​ដេប៉ូ​លក់​ឈើ​ដែល​ខ្ចី​ដី​សង្កាត់​មិន​ព្រមអោយ​វិញ​

​ខេត្តកំពង់ឆ្នាំង​៖ មុនពេល​តុលាការខេត្ត​កោះហៅ​លោកស្រី​ចៅសង្កាត់​ផ្សារឆ្នាំង និង​សាក្សី​មក​សវនាការ​ជុំនំ​ជំ​រះ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ ក្នុង​រឿងក្តី​លោកស្រី​ចៅសង្កាត់​ប្តឹង​ទាមទារ​ដីឯកជន​របស់​សង្កាត់ ពី​ម្ចាស់​ដេប៉ូ​ឈ្មោះ សុខ សុភា ខ្ចី​ដី​ពី​សង្កាត់​ធ្វើ​ស្តង់​លក់​ឈើ​តាំងពី​ឆ្នាំ​២០០០ ជាង​១៥​ឆ្នាំ​មិន​ព្រមអោយ​វិញ​នោះ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ផ្សារឆ្នាំង លោក​មេភូមិ អនុ​ភូមិ និង​អ្នកធ្វើការ​ក្នុង​សាលាសង្កាត់​ប្រមាណ​ជិត​១០០​នាក់ បាននាំគ្នា​មក​សាលាសង្កាត់​ដើរ​លើក​បដា​តវ៉ា ដើម្បី​សុំអោយ​តុលាការខេត្ត​ផ្តល់​យុត្តិធម៌ ទាម​យក​ដីឯកជន​របស់​ស​ង្កា​ត់​ទំហំ​២០​ម​គុណ​នឹង​២៥​ម ពី​ឈ្មោះ​សុខ សោភា ប្រគល់អោយ​សង្កាត់​វិញ ដែល​ពេលនេះ​សង្កាត់​ផ្សារឆ្នាំង​ត្រូវការ​អភិវឌ្ឍន៍​ធ្វើ​សាលាសង្កាត់​ថ្មី​ដើម្បី​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​និយាយថា​៖ ការតវ៉ា​ទាមទារ​នេះ​គឺ​ព​គក​គាត់​បានដឹងថា​៖ ឈ្មោះ សុខ សោភា បាន​ខ្ចី​ដី​ខាងជើង​ជាប់​សាលាសង្កាត់​តាំងពី​ឆ្នាំ​២០០០ ដោយមាន​លិខិត​ខ្ចី​ដី លិខិត​កិច្ចសន្យា​ព្រម​រុះរើ​ស្តង់​ឈើ​ប្រគល់​ដី​មក​សាលាសង្កាត់​វិញ និង​មាន​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត តែ​មកដល់ពេលនេះ​ជាង​១៥​ឆ្នាំ​ហើយ លោក សុខ សោភា មិន​ព្រម​ប្រគល់​ដី​មក​សាលាសង្កាត់​វិញ​ទេ​រំលោភ​លើ​កិច្ចសន្យា ហេតុនេះ​ទើប​ពួកគាត់​ស្នើសុំ​តុលាការខេត្ត ជយ​យ​រក​យុតិធម៌​អោយ​សាលាសង្កាត់​វិញ​ផង​។

​លោកស្រី​ភួ​ន​ឈុ​យ​អេង​ចៅសង្កាត់​ផ្សារឆ្នាំង​បាន​បញ្ចាក់​អោយដឹងថា​៖ ដី​មួយកន្លែង​មាន​ទំហំ ២០​គុណ និង​២៥ ម៉ែត្រ ជាប់​នឹង​សាលាសង្កាត់​នេះ​គឺ​លោក លឹម ខុង មេឃុំ​ចាស់​ជា​អ្នក​អោយ​ខ្ចី​មាន​លិខិត​សុំ​ខ្ចី​ពី​ឈ្មោះ សុខ សោភា ចុះ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០០០ ប្តិ​ត​មេដៃ​ត្រឹមត្រូវ​។ នៅពេល​ឃុំ​ត្រូវការ​ដី​នេះ​សាងសង់​សាលាឃុំ លោក សុខ សោភា បាន​ប្តិ​ត​មេដៃ​ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០០៣ ថា​ព្រម​រុះរើ​ស្តង់​ឈើ​ខ្លួន​ចេញ​តែ​សុំ​ពន្យា​ពេល​មួយខែ​ទៀត ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គេ​មិន​ព្រម​ចេញ​ឡើយ ទើប​លោកស្រី​ប្តឹងទៅ​តុលាការខេត្ត​។​

​លោកស្រី​ចៅសង្កាត់ និង​ក្រុមប្រឹក្សា​សង្កាត់​ព្រមទាំង​សាក្សី​ជា​លោក​មេភូមិ លោក​អនុ​ប្រធានភូមិ​និង​សាក្សី ជាង​១០​នាក់​របស់​ចៅសង្កាត់​ផ្សារឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ ត្រូវបាន​លោកស្រី គឹម លុយ ចៅក្រម​តុលាការខេត្ត កោះអញ្ជើញ​អោយចូល​សវនាការ និង​ទាញយក​ហេតុផល​ផ្ទាល់មាត់ ជាមួយ​ចុងចោទ​ក្នុង​រឿង​ទំ​នា ស់ដី​ស្តង់​ឈើ​ខាងលើ​។​

​នៅពេល​ចេញពី​សវនាកា​រវិ​ញ​ពួកគាត់​បាន​និយាយ​អោយដឹងថា​៖ សាក្សី​ភាគី​សង្កាត់​ផ្សារឆ្នាំង​បាន​ឆ្លើយបំភ្លឺ​ ​លោកស្រី​ចៅក្រម សុទ្ធ​តែមាន​ឯកសារ​ទាំងអស់​ទាក់ទង​និង​ឈ្មោះ សុខ សោភា បានធ្វើ​លិខិត​ខ្ចី​ដី និង​ឈ្មោះ សុខ សោភា បាន​ប្តិ​ត​មេដៃ​សុខចិត្ត​រុះរើ​ស្តង់​ឈើ​ចេញ​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០០៣​។​ប៉ុន្តែ​នៅក្នុង​សវនាការ​ចុង ចម្លើយ​បាន​ឆ្លើយថា​៖ ពីមុនមក​ដី​នៅ​ចំណុច​នោះ​ជា​ដី​សមាគម​ន៏​ដេប៉ូ​លក់​ឈើ ក្រោយមក​សង្កាត់​បានមក​ទិញ ដី​នៅ ចំណុច​នេះ​មួយ​ប្រឡោះ​ដែល​សាលាសង្កាត់​កំពុងធ្វើការ​រាល់ថ្ងៃ​។

​សព្វថ្ងៃ​ស្តង់​ដី​លក់​ឈើ​របស់លោក​មាន ទំហំ​តែ​១១​គុណ​និង​២១​ម៉ែត្រ​ប៉ុណ្ណោះ​គាត់​មិនមាន​ដី​ដល់​ទៅ​២០ គុណ នឹង​២៥​ម៉ែត្រ ប្រគល់អោយ​សង្កាត់​នោះឡើយ គឺ​ដី​នេះ​លោក​បាន​ទិញ​តៗ​គ្នា​ពី​គេ​មក តែ​គ្មាន​ឯកសារ​ទិញ លក់ ដី​បញ្ជាក់​តុលាការ​ឡើយ​។ ចំណុច​នេះ លោកស្រី​ចៅសង្កាត់​បាន​ឆ្លើយ​អោយដឹងថា​៖ សង្កាត់​មិនបាន​ទិញ​ដី ចំណុច នេះ​ទេ ព្រោះ​ដី​នេះ​ជា​ដី​របស់​សង្កាត់​ស្រាប់ តែ​សង្កាត់​បាន​ទិញ​ស្តង់​ឈើ​នៅ​ចំណុច​នេះ​ដែល​ម្ចាស់​ស្តង់​ឈើ បាន ខ្ចី​ដី​សង្កាត់​ធ្វើ​ស្តង់​លក់​ឈើ ពេល​សង្កាត់​សុំ​ដី​វិញ​គេ​ព្រមអោយ តែ​ស្តង់​លក់​ឈើ​គេ​សុំ​លក់​ចែក​សាលា សង្កាត់​ប្រើ ប្រាស់​សព្វថ្ងៃនេះ​។​

​នៅក្នុង​សវនាការ​នេះដែរ​ក៏មាន​វត្តមាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង ក៏បាន​ចូលរួម​ប្រឹក្សា​យោបល់​ផងដែរ បន្ទាប់មក​លោកស្រី​ក្រម គឹម លុយ ប្រកាស​លើកយក​ទៅ​សវនាការ​ទៅ​ថ្ងៃក្រោយ​ដោយ កំណត់អោយ​ភាគី ដើម ចោទ និង​ចុង​ចម្លើយ​ត្រូវ​រក​ឯកសារ សាក្សី និង​ភ័ស្តុតាង​បន្ថែមទៀត និង​បាន​កំណត់អោយ ប្រធានការិយាល័យ​ភូមិបាល​ក្រុង​កំពង់ឆ្នាំង និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចុះ​វាស់វែង​ដី​ទំនាស់​ជាក់ស្តែង នៅវេលា​ម៉ោង​៨​និ​៣០​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥ ដើម្បី​ដាក់ជូន​តុលាការ​ក្នុងពេល​សវនាការ​ជុំនំ​ជំ​រះ​ពេល​ក្រោយ​៕ ដោយ រិ​ទ្ធិ ជ័យ

KA-28-04-2015-46 KA-28-04-2015-47 KA-28-04-2015-45 KA-28-04-2015-44 KA-28-04-2015-43​ ​ ​ ​ ​


http://ift.tt/1zd1lID
រឿងក្តី​ចៅសង្កាត់​ផ្សារឆ្នាំង ប្តឹង​ទាមទារ​ដី​២០​ម៉ែត្រ​គុណ​នឹង​២៥​ម៉​ត្រ ពី​ឈ្មោះ​សុខ សោភា ម្ចាស់​ដេប៉ូ​លក់​ឈើ​ដែល​ខ្ចី​ដី​សង្កាត់​មិន​ព្រមអោយ​វិញ​ រឿងក្តី​ចៅសង្កាត់​ផ្សារឆ្នាំង ប្តឹង​ទាមទារ​ដី​២០​ម៉ែត្រ​គុណ​នឹង​២៥​ម៉​ត្រ ពី​ឈ្មោះ​សុខ សោភា ម្ចាស់​ដេប៉ូ​លក់​ឈើ​ដែល​ខ្ចី​ដី​សង្កាត់​មិន​ព្រមអោយ​វិញ​ Reviewed by yim PH on 8:00 PM Rating: 5

Entertainment

ads
Powered by Blogger.