Insurance

728x90

លោក​អធិការរង​ស្រុក​លំផាត់​ម្នាក់ ដេក​លើ​អង្រឹង​ខ្យល់គ​ស្លាប់​

​ខេត្តរតនគិរី​៖ លោក​វរៈសេនីយ៍ត្រី ចាន់ ណា​រិ​ទ្ធ អាយុ​៤៦ ជនជាតិខ្មែរ ជា​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ស្រុក​លំផាត់ បាន​ដេកស្លាប់​នៅលើ​អង្រឹង​ក្នុងផ្ទះ​របស់ខ្លួន ដោយសារ​ខ្យល់គរ បន្សល់ទុក​ឲ្យ​ប​ន្រ​ពន្ធ និង​កូនប្រុស​ស្រី​ចំនួន​៥​នាក់​បាត់​ភាពកក់ក្តៅ​។ លោក​វរសេនីយ៍ត្រី ចាន់ ណា​រិ​ទ្ធ បានទទួល​មរណភាព​នៅវេលា​ម៉ោង​៣ និង​២០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ នៅក្នុង​លំនៅដ្ឋាន​ភូមិ​លំផាត់ ឃុំ​ជ័យ​ឧ​ត្ត​ម​ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​លោក សូ​យ ថា​យ អធិការ​ស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា​៖ លោក​វរសេនីយ៍ត្រី ចាន់ ណា​រិ​ទ្ធ អាយុ​៤៦ ជនជាតិខ្មែរ ជា​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ស្រុក​លំផាត់ បាន​ដេកស្លាប់​នៅលើ​អង្រឹង​ក្នុងផ្ទះ​របស់ខ្លួន ដោយសារ​ខ្យល់គរ ប្រពន្ធ​ឈ្មោះ សៀង ជិ​ច្ឆ​នៈ អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មានកូន​៥​នាក់ ស្រី​៤ នាក់​នៅក្នុង​បន្ទុក មាន​ទីលំនៅ​ភូមិ​លំផាត់ ឃុំ​ជ័យ​ឧ​ត្ត​ម​ស្រុក​លំផាត់ ខេត្តរតនគិរី​។ ។​

លោក​បាន​បន្ត​ឲ្យ​ដឹងថា សព​លោក​ចាន់ ណា​រិ​ទ្ធ កាលពី​ប្រ​លប់​បាន​ហូបបាយ​ជាមួយ​ក្រុមគ្រួសារ​ដូច​សព្វមួយដង​ជាធម្មតា លុះ​ហូបបាយ​ហើយ​គាត់​ក៏បាន​ឡើង​ដេក​លើ​អង្រឹង​ដែល​ចង​នៅ​ក្នុងផ្ទះ​របស់ខ្លួន ហើយ​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។ ហើយ​នៅវេលា​ខាងលើ​ទើប​ប្រពន្ធ​ដឹងថា​ប្តី​ស្លាប់​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ទាំង​៣​ស្ថាប័ន​នៅក្នុង​ស្រុក ក៏​នាំគ្នា​ចុះមក​ដល់ផ្ទះ​កើតហេតុ​ទាំងយប់ ក្រែង​អំពើ​ឃាតកម្ម​លើ​ក្រុមគ្រួសារ​នេះ​។​

លុះ​មកដល់​សមត្ថកិច្ច​ពិនិត្យ​សព​នោះបាន​អោយដឹងថា សព​លោក​ចាន់ ណា​រិ​ទ្ធ ស្លាប់​ដោយ​ជំងឺលើសឈាម និង​ខ្យល់គ​។ បច្ចុប្បន្ន​សព​លោក​ចាន់ ណា​រិ​ទ្ធ ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយមាន​ការចូលរួម​ពី​សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទូរ​ទាំង​ឃុំ​ជ័យ​ឧ​ត្ត​ម ដោយមាន​ការអាណិតអាសូ​រ​ដល់​សព​លោក ចាន់ ណា​រិ​ទ្ធ ដោយ​លោក​មាន​ច​រិ​ក​ស្លូតបូត​ចេះ​ជួយ​ប្រជាពលរដ្ឋ និង​ជាម​ន្ត្រី​ដ៏​ល្អ​ក្នុងស្រុក​លំផាត់​៕ ដោយ លី វណ្ណៈ​

KA-28-04-2015-42 KA-28-04-2015-40 KA-28-04-2015-39 KA-28-04-2015-41


http://ift.tt/1ECccfI
លោក​អធិការរង​ស្រុក​លំផាត់​ម្នាក់ ដេក​លើ​អង្រឹង​ខ្យល់គ​ស្លាប់​ លោក​អធិការរង​ស្រុក​លំផាត់​ម្នាក់ ដេក​លើ​អង្រឹង​ខ្យល់គ​ស្លាប់​ Reviewed by yim PH on 4:40 PM Rating: 5

Entertainment

ads
Powered by Blogger.