សុំច្បាប់ឈូសពង្រាបដីស្រែប្រាំងតែការពិតលួចឈូសដីព្រៃលិចទឹករាប់សិបហិកតាអាជ្ញធរ មូលដ្ឋាន និងជំនាញមិនខ្ចីខ្វាយខ្វល់ ទំនងសំណែនបាំងភ្នែក
ខេត្តកំពង់ឆ្នាំង៖ ដីព្រៃលិចទឹករាប់សិបហិកតាត្រូវគេ ជួលអោយអេស្កាវាត់ទ័រ២គ្រឿង ឈូសឆាយយ៉ាង អាណាធិបតេយ្យទន្ទ្រានយកដីធ្វើស្រែប្រាំង ដោយសំអាងមានការសុំច្បាប់ឈូសឆាយពង្រាប ដីស្រែប្រាំងដែលធ្លាប់ធ្វើពីមុនមក ពីអាជ្ញាធរស្រុក រដ្ឋបាលជលផល និងលោកអភិបាលខេត្ត តែអាជ្ញាធរនិងជំនាញបែរជាលាក់លៀមមិនខ្វាយខ្វល់ឡើយ។ ករណីលួចឈូសឆាយដីព្រៃលិចទឹក ខាងលើនេះកើតមានយូរថ្ងៃមក ហើយនៅចំណុច ខាងកើតវត្តស្នោរ មានចម្ងាយពី៤ទៅ៥គីឡូម៉ែត្រស្ថិតក្នុងឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
នៅម៉ោង៤និង២០នាទីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ពេលអ្នកយកព័ត៌មានយើង១ក្រុមបានទៅដល់ ចំណុចខាងលើនេះ ក្រុមអ្នកបើកអេស្កាវាត់ទ័រ២ក្រុមបាននាំគ្នាបើកអេស្កាវាត់ទ័រ គេចចេញពីកន្លែងឈូសឆាយ ដីព្រៃលិចទឹក។យុវជនម្នាក់ឈ្មោះ សក់ សល្យ អាយុ២២ឆ្នាំ ជាអ្នកបើកអេស្កាវាត់ទ័របាននិយាយអោយដឹង ថា៖ ខ្លួនគេរស់នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ជាអ្នកស៊ីឈ្នួលបើកអេស្កាវាត់ទ័រអោយឈ្មោះ ច្រឹក នៅឧត្តុង្គ ដោយគេ អោយប្រាក់ខែក្នុង១ខែ២០០ដុល្លារ គេដឹងថា ការឈូសឆាយដីនេះគឺលោក ស ប៊ុនធឿន មន្ត្រីយោធាម្នាក់នៅ លង្វែកជាអ្នករត់ការ ជាមួយអាជ្ញាធរ ជំនាញ និងលោកចៅហ្វាយខេត្ត។
លោក រាយ សារុំ ហៅជ័យ រស់នៅក្នុងឃុំមេលំ ស្រុកបរិបូរណ៌ ជាមេការរបស់ក្រុមអេស្កាវាត់ទ័រ បានបង្ហាញ ច្បាប់សុំអនុញ្ញាតឈូសឆាយពង្រាបដីស្រែប្រាំងចំនួន៤៥ហិកតា ដែលមានចុះហត្ថលេខាលោក បិន សុផាន មេឃុំផ្សារ , លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៌ថ្ងៃទី២៣.០៣.២០១៥ លោក សោម ភិរុណ នាយខណ្ឌ រដ្ឋបាលជលផលថ្ងៃទី០៨.០៥.២០១៥ និង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្ងៃទី០២. ០៦. ២០១៥ បានចារបញ្ជាក់ថា៖ ឯកភាពពេលអនុវត្តអាជ្ញាធរ និងជំនាញត្រួតពិនិត្យណែនាំអោយអនុវត្តត្រឹមត្រូវ។
បុរសឈ្មោះ កែវ ប៊ុនសាន អាយុ៦២ឆ្នាំ រស់នៅភូមិផ្សារ ឃុំផ្សារស្រុលបរិបូរណ៌ ជាម្ចាស់ដីដែលក្រុមអ្នកព័ត៌ មាន យើយបានជួប កំពុងជួលអោយគេឈូសឆាយដីក្នុងចំណុចខាងលើនេះបាននិយាយ អោយដឹងថា៖ គាត់ បានទិញដីស្រែប្រាំងនេះពីគេតម្លៃ៨០ម៉ឺនរៀលរយៈពេល៤ឆ្នាំហើយ ពេលនេះបានជួលគេឈូស ឆាយដីស្រែ នេះអោយជ្រៅបន្តិច ដើម្បីងាយស្រួលបូមទឹកដាក់ធ្វើស្រែប្រាំង តម្លៃឈ្នួសឈូសឆាយក្នុង១ម៉ោង២៥ម៉ឺនរៀល ដោយឡែកការឈូសឆាយនេះ កន្លែងមួយចំនួនពិតជាប៉ះពាល់ដីព្រៃលិចទឹកខ្លះៗពិតមែនហើយគឺ មិនមែន សុទ្ធតែដីស្រែប្រាំងធ្លាប់ធ្វើទាំងអស់នោះទេ។
តាមការពិនិត្យជាក់ស្តែងនៅក្នុងចំណុចខាងលើនេះឃើញថា៖ការឈូសឆាយភាគច្រើនរាប់សិហិកតាជា ដីព្រៃលិចទឹក ដីព្រៃមួយចំនួននៅជាប់ដីក្បាលស្រែចាស់។ប៉ុន្តែដីភាគច្រើនជាដីព្រៃលិចទឹកសុទ្ធសាធ ដែលគេ បានកាប់ទន្ទ្រានដុតព្រៃលើភ្លឺកហ៊ុំព័ទ្ធយក ទើបគេជួលអោយអេស្កាវាត់ទ័រឈូសឆាយយកជាកម្មសិទ្ធ ដែល ករណីនេះកើតមានជារៀងរាល់ឆ្នាំបើគេឈូសដីស្របច្បាប់ពេលឃើញអ្នកកាសែតមិនបើករត់នោះឡើយ។
នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឆ្លើយn បញ្ជាក់ក្នុងករណីខាងលើនេះថា៖លោកពិតជាបានចុះហត្ថលេខាលើលិខិតសុំច្បាប់ឈូសពង្រាបដីស្រែនៅចំណុចខាងលើនេះពិតមែន ប៉ុន្តែមិនបានអនុញ្ញាតអោយគេឈូសឆាយដីព្រៃលិចទឹកនោះទេ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥នេះ ក្រុមការងារលោកនិងសហការជាមួយអាជ្ញាធរម្ចាស់មូលដ្ឋានចុះ ត្រួតពិនិត្យករណី ខាងលើនេះ បើមានឈូសប៉ះពាល់ដីព្រៃលិចទឹកមែននោះ លោកនិងចាត់ការតាមផ្លូវច្បាប់។
លោកបានបន្តថា៖នៅក្នុងសារាចរលេខ១៩៧ អាជ្ញាធរស្រុកជាអ្នកទទួលខុសត្រូវជាមួយខេត្ត ឯខេត្តទទួល ខុសត្រូវជាមួយរាជរដ្ឋាភិបាល ដោយឡែកមន្ត្រីជំនាញគឺគ្រាន់តែជាអ្នកសម្របសម្រួលកសាងសំណុំ រឿង ពាក់ព័ន្ធតាមនិតិវិធីបញ្ជូនទៅតុលាការតែប៉ុណ្ណោះ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1GJCAXU