គ្រូស្នេហ៍ ត្រូវជាឪពុកចុងអាយុ៦៤ឆ្នាំ បញ្ឆោតកូនក្រមុំចុងដ៏ស្រស់ស្អាតទៅដាក់ស្នេហ៍រួមរក្សក្នុងព្រៃ បែករឿងផ្អើលពេញភូមិគង ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី៖ គ្រូស្នេហ៍ជាឪពុកចុងប្រើល្បិចកលថោកទាប បោកបញ្ឆោតកូនស្រីចុងដ៏ស្រស់ស្អាតថាខ្លួនបានជ្រុះបាត់កូនសោរម៉ូតូនៅក្នុងព្រៃហើយឲ្យទៅជួយរក ហើយឃើញឱកាសល្អបានចាប់នាងរំលោភបានសម្រេចនៅក្នុងកណ្តាលព្រៃនោះ។ ករណីនោះបានប្រព្រឹត្តឡើងក្នុងអំឡុង ខែ០៩ ឆ្នាំ២០១៤ រហូតមកទល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះទើបធ្លាយអាថ៌កំបាំង ធ្វើអោយអ្នកភូមិផងរបងជាមួយព្រមទាំងសាច់ញាតិបងប្អូនក្មេងស្រីរងគ្រោះ គ្នាមកដាក់ពាកបណ្តឹងនៅអធិការស្រុក។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ។
លោក ងយ ដន អធិការរងនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹង នៅព្រឹកថ្ងៃទី០៥ ខែឧសភានេះថា ករណីចាប់រំលោភនេះបានកើតឡើងតាំងពីយូរខែកន្លងមកហើយ បើតាមការសួរបំភ្លឺរវាងស្ត្រីរងគ្រោះ និងឪពុកចុងនៅចំពោះមុខសមត្ថកិច្ច ។ ស្ត្រីរងគ្រោះមានឈ្មោះ កែវ ភ្លុច អាយុ២៤ឆ្នាំ ជនជាតិចារ៉ាយមានទីលំនៅភូមិឃុំកើតហេតុខាងលើភូមិគង ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ចំណែកឪពុកចុងមានឈ្មោះ ពូយ ស្វាញ អាយ៦៤ឆ្នាំ ជនជាតិចារ៉ាយ មានមុខរបរគ្រូស្នេហ៍ប្រចាំភូមិ។
លោកអធិការរងបន្តទៀតថា តាមចម្លើយសារភាពរបស់ស្ត្រីរងគ្រោះឪពុកចុងខាងលើបានមកយកម្តាយរបស់នាងជាយូរកន្លងមកហើយ ប៉ុន្តែគ្មានកូននោះទេ។ ក្រោយមកឪពុកចុងក៏ចាប់ផ្តើមបែកគំនិតមក ស្រឡាញ់នាង ទាំងលួចលាក់រហូតដល់បានខ្លួនប្រាណ។ កាលពីដើមឆ្នាំ២០១៥ ដោយឪពុកចុងបាត់កូនសោរម៉ូតូនៅក្នុងព្រៃទៅរកជាមួយគ្នាក៏កើតរឿងនេះ ហើយបន្ទាប់ពីកើតរឿងនាងមិនហ៊ានប្រាប់អ្នកណាទេព្រោះឪពុកចុងនាងបានគម្រាមសម្លាប់នាង។
ម្តាយ និងសាច់ញាតិ នាងកើតទុក្ខមិនសុខចិត្តក៏ដាក់ពាក្យបណ្តឹងមកអធិការស្រុកឲ្យជួយរកយុត្តិធម៌ ប៉ុន្តែនៅចំពោះមុខប៉ូលិសសាកសួរទល់មុខគ្នាទីបំផុតនាង បានសារភាពថា ស្រឡាញ់គ្នាស្មោះត្រង់ជាមួយឪពុកចុងពុំមែនជាការចាប់រំលោភ ឬបង្ខិតបង្ខំអ្វីនោះទេ(ចប់!!!)។ បន្ទាប់ពីសួរនាំភាគីទាំងពីរដឹងរឿងហេតុ ក៏ធ្វើការដោះលែងគ្រូស្នេហ៍ជាឪពុកចុងនោះឲ្យមានសេរីភាពវិញ ហើយនគរបាលប្រាប់ក្រុមគ្រួសារ និងសាច់ញាតិ នារីរងគ្រោះបើមិនសុខចិត្តទេឲ្យប្តឹងទៅសាលាដំបូងខេត្ត ៕ ដោយ លី វណ្ណៈ
http://ift.tt/1IMVqw9