គណបក្សប្រជាជនកម្ពុជា បញ្ជាឲ្យសមាជិកខ្លួនតាមដានសកម្មភាពមេដឹកនាំ គណបក្សសង្គ្រោះជាតិរឿងជេរប្រមាថ
ភ្នំពេញ៖ បន្ទាប់ពីសម្តេច ហ៊ុន សែន អនុប្រធាននៃគណបក្សប្រជាជនកម្ពុជា ប្រតិកម្មផ្ទួនៗ សំដៅលើ លោក កឹម សុខា និង លោក សម រង្ស៊ី ប្រធា-អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្មីៗនេះដែលតែងតែរិះគន់មិនសូវសំចៃមាត់ នូវបញ្ហាអវិជ្ជមាននានា លើប្រមុខរដ្ឋាភិបាល និមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល ដែលកំពុងតែដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យជះទៅរកវិធានបទ វប្បធម៌សន្ទនា រវាងមេដឹកនាំបក្ស គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ហាក់ដូចគ្មានប្រយោជន៍ និងមិនអាចបញ្ចប់ការរិះគន់នានាពីបក្សប្រឆាំងបាន។
ក្រោមកំដៅទ្រាំមិនបានពីការរិះគន់ពីថ្នាក់ដឹកគណបក្សសង្គ្រោះជាតិនេះ បាននាំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានចេញលិខិតនៅថ្ងៃទី៦ ខែឧសភានេះ ដែលចុះហត្ថលេខាដោយលោក សាយ ឈុំ ជួសគណៈអចិន្ត្រៃយ៍ ប្រកាស ផ្តើមឲ្យមានការចាត់ចែង ឲ្យប្រធានគណៈកម្មាធិការរាជធានី-ខេត្ត និងមន្ត្រីរបស់ខ្លួន តាមដានការអនុវត្តវប្បធម៌សន្ទនា របស់ថ្នាក់ដឹកនាំគណបក្សគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន ជាពិសេស កត់ត្រានូវពាក្យជេរប្រមាថទាំងឡាយ មកលើថ្នាក់ដឹកនាំ គណបក្សរបស់ខ្លួន ។
ជាមួយប្រតិកម្មតតាំងគ្នារវាងថ្នាក់ដឹកនាំគណបក្សទាំងពីនេះបានធ្វើឲ្យកំដៅនយោបាយនៅកម្ពុជាចាប់ផ្តើមឡើងវិញបន្តិចជាថ្មី ស្របពេលអាកាធាតុធម្មជាតិកំដៅកំពុងតែមានស្រាប់នារដូប្រាំងនេះ។ ទោះយ៉ាងណាមពលរដ្ឋជាទូ ទៅមិនចង់ឃើញ អ្នកនយោបាយខ្មែរជើងចាស់ៗ ឆាប់រំអួយ មិនព្រមចេះធ្វើចិត្តឲ្យត្រជាក់បានយូរយ៉ាងនេះទេ។ ការរិះគន់គឺជាការសន្ទនា បែបប្រយោល វាលែងតែការប្រើកម្លាំងអ្វីមួយបំពាន « វប្បធម៌សន្ទនា» ទេទើបគួរ ឈឺចាប់លោតកញ្ឆេង!។ ហើយសូមបែងចែកន័យ «រិះគន់» និង «ជេរប្រមាថ» ឲ្យនៅដាច់ពីគ្នាផង បើមិនច្បាស់ពាក្យនេះសូមនាំគ្នាបើកមើល វចនានុក្រមខ្មែរ (សម្តេចសង្ឃ ជួន ណាត) ជាពិសេសអ្នកនយោបាយខ្មែទាំងអស់គួរកុំបន្តទម្លាប់រឿងតូចសោះ ពង្រីកឲ្យទៅជាធំ! នាំឲ្យពលរដ្ឋរងគ្រោះដោយសារអស់លោក៕ យុវតីខ្មែរអង្គរ
http://ift.tt/1AEdfGQ