ជនបរទេសម្នាក់ស្រវឹងស្រាស្ទើរវង្វេង បើកម៉ូតូបោះពួយទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ដៃស្តាំ និងបាក់ជើងឆ្វេងសន្លប់ស្តូកស្តឹង
ខេត្តព្រះសីហនុ៖ ជនបរទេសម្នាក់ស្រវឹងស្រាត្រេងត្រាង ជិះម៉ូតូពេលយប់ ក្នុងល្បឿនលឿន បានបោះពួយទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកលើថ្នល់ពេញទំហឹងបាក់ដៃស្តាំ និងបាក់ជើងឆ្វេង របួសធ្ងន់សន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចចមុខបញ្ជរលក់សំបុត្រក្រុមហ៊ុឡានក្រុង រិទ្ធមុន្នី ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នគរចរាចរណ៍ក្រុងបានអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ THERBY FABRICE JE AN BRUNO ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិបារាំង ស្នាក់សង្កាត់បឹងកេងកង ខ័ណ្ឌចំការមន មានមុខរបរទេសចរណ៍ រងរបួសធ្ងន់ (បាក់ដៃស្តាំនិងបាក់ជើងឆ្វេង) កំពុងសង្គ្រោះនៅគ្លីនិក រស្មីកំពង់សោម។ គ្រោះថ្នាក់នេះកើតឡើងដោយសារជនគ្រោះរូបនោះស្រវឹងជោគជាំខ្លាំងពេក និងបើកម៉ូតូម៉ាកហុងដា RX ពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុ 1D- 0571ក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យដួលបោកខ្លួនលើផ្លូវពេញទំហឹង។
ក្រោយកើតហេតុម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅអធិការ រដ្ឋានក្រុងព្រះសីហនុ រងចាំតំណាង ឬមិត្តភត្តិ សាច់ញ្ញាតិ មកទទួលយកទៅវិញ ៕ ដោយ សមុទ្រខៀវ
http://ift.tt/1Ij0cAW