យុវជន៣នាក់មានដាវសាំម៉ូរៃ១ដើម ដើរពេលយប់សមត្ថកិច្ចចម្រុះត្រួពិនិត្យអាវុធជាតិផ្ទុះ ចាប់បាន បញ្ជូនទៅស្នងការនគរបាលខេត្ត
ខេត្តកំពង់ឆ្នាំង៖ យុវជន៣នាក់ជិះម៉ូតូដើរលេងពេលយប់ កាន់ដាវសាំម៉ូរៃ១ដើម ត្រូវបានសមត្ថកិច្ចចម្រុះខេត្ត ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះចាប់ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត។ ករណីឃាត់ខ្លួនខាងលើនេះបានធ្វើឡើង នៅម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ក្នុងពេលដែលសមត្ថកិច្ចចំរុះប្រតិបត្តការណ៍ នៅចំណុចផ្លូវ បែកជា៤ រោងចក្រកាត់ដេរតាបារាំងក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទ័ណ្ឌក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ តាមផែនការការពារសន្តិសុខទប់ស្កាត់អំពើលួច ឆក់ ប្លន់ របស់ក្រុមចោរ គណៈបញ្ជាកាឯកភាពខេត្ត និងលោកស្នងការខេត្ត បានដាក់បញ្ជារអោយ សមត្ថកិច្ចចំរុះ២ក្រុម ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំនៅក្នុងក្រុងកំពង់ឆ្នាំង ទៅតាមសភាពការសន្តិសុខជាក់ស្តែង ១អាទិត្យពី៤ទៅ៥ដង ដោយចល័តតាមមូលដ្ឋានក្នុងក្រុងកំពង់ឆ្នាំង។
កិច្ចការងាររបស់ក្រុមចំរុះ គឺពិនិត្យនិងដកហូតអាវុធសម្លាប់មនុស្សគ្រប់ប្រភេទ ចាប់ម៉ូតូមានស៊ីមាំងប្រែន ភ្លើងឡាស៊ែ ។ល។ ជាក់ស្តែងនៅម៉ោង៨និង៣០នាទីយប់ ក្រុមសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួនយុវជន៣នាក់ និងម៉ូតូ ១គ្រឿង ដែល ពួកគេបានកាន់ដាវសាំម៉ូរៃ១ដើមខុសច្បា ប់ដើរលេងនៅពេលយប់។
យុវជនទាំង៣នាក់នេះមាន ១.ឈ្មោះ ហ៊ន គឺសាន អាយុ១៩ឆ្នាំ ២.ឈ្មោះ សុខ តេងបញ្ញា អាយុ១៨ឆ្នាំ និង ៣.ឈ្មោះ សោម គឹមឆាយ អាយុ១៩ឆ្នាំ ពួកគេរស់នៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ជិះម៉ូតូម៉ាកហុងដាឌ្រីម ០១២ ពាក់ផ្លាក លេខកំពង់ឆ្នាំង 1E-3217 ពណ៌ខ្មៅនិងមានកាន់ដាវសាំម៉ូរៃ១ដើម មានប្រវែងប្រមាណ៨តឹតជាដាវផលិតក្នុងស្រុក ដែលគេបានទិញតៗពីមិត្តភក្រ័របស់គេក្នុងតម្លៃ២០ដុល្លា។
ចំពើមុខសមត្ថកិច្ចនិងអ្នកយកព័ត៌មានយើង ពួកគេប្រាប់ថា៖ការដាក់ដាវតាមខ្លួនគេបែបនេះ គឺដើម្បីការពារខ្លួន ព្រោះ ថាកន្លងមកពួកគេធ្លាប់ត្រូវពួកក្មេងទំនើងដេញវាយរួចមកហើយ កេមិនដឹងថា ការដាក់ដាវតាមខ្លួនបែប នេះខុស ច្បាប់ នោះឡើយ។
សមត្ថកិច្ចបានអោយដឹងថា៖តាមច្បាប់មាត្រា៤៩៤ បានចែងថា៖ បទផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់ ប្រហារផ្សេងៗ ការផលិត ការនាំចូឡ ការនាំចេញ និងស្និអាវុធសម្រាប់ប្រហារផ្សេងៗ ដូចជាចំពុះទុង ដាវ ស្នាប់ដៃជាអាទ៍ សម្រាប់ សម្លាប់ ឬធ្វើអោយរបួស ឌោយគ្មាការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។ ហេតុនេះសូមប្អូនៗស្ទាវៗជ្រាបកុំភ្លើតភ្លើន។ យុវជន៣នាក់ និងវត្ថុតាង ត្រូសមត្ថកិច្ចនគរបាល្រុកកំពង់ឆ្នាំងកសាងសមណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅកាន់ស្នង ការនគរបាលខេត្ត និងបញ្ជូនបន្តទៅតុលាការខេត្ត៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1HADpN0